Kai គម្រាម Call ប្ដឹងប៉ូលិសក្នុងវីដេអូ Live តែម្ដង បើសិនហ្វេនរោគចិត្តមិនព្រមចេញពីមុខផ្ទះស្នាក់

//s5.kh1.co/54/54166fdf22223f71063a13fb9fdc65870cfec481.jpg
តារា & កម្សាន្ដ

 ១០-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ៧ ខែធ្នូ Kai សមាជិកក្រុម EXO បានធ្វើការ Live វីដេអូ នៅលើបណ្តាញ Instagram ដើម្បីជជែកជាមួយអ្នកគាំទ្រ អំពីវីដេអូចម្រៀងថ្មីរបស់លោក ថែមទាំងបើកបង្ហាញពណ៌សក់ថ្មី ទៅកាន់អ្នកគាំទ្រទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីនិយាយលេងសើចជាមួយហ្វេនមិនបានប៉ុន្មាន Kai បានបង្ហើបថា មានមនុស្សឈរនៅខាងមុខផ្ទះស្នាក់របស់ក្រុម EXO ដែលលោកដឹងយ៉ាងច្បាស់ថា ជាហ្វេនរោគចិត្ត ដែលតាមយាយីតារាៗតាមទម្លាប់។

បន្ទាប់មកលោកបាននិយាយទៅកាន់ពួកគេ នៅក្នុងវីដេអូ Live តែម្ដងថា បើពួកគេនៅតែមិនចេញទៅទៀត លោកនឹង Call ទូរស័ព្ទទៅប៉ូលីសហើយ។

គួរបញ្ជាក់ផងដែរថា EXO ធ្លាប់បានជួបផ្ទាល់ជាមួយនឹង ហ្វេនរោគចិត្តទាំងនេះ ជាច្រើនដងរួចមកហើយ ដោយសារតែពួកគេធ្លាប់លួចសំងំក្នុងបន្ទប់សណ្ឋាគារ ដើម្បីលួចថតសកម្មភាពរបស់ EXO នៅក្នុងបន្ទប់ ថែមទាំងធ្លាប់រង់ចាំ ចាប់ជំរិតសមាជិកក្រុម EXO ថែមទៀតផង។

ទង្វើទាំងនេះ ធ្វើឲ្យហ្វេនៗ ផ្ទុះកំហឹងយ៉ាងខ្លាំង។

មិនត្រឹមតែប៉ុណ្ណឹងទេ ថ្មីៗនេះ Kai បានបង្ហើបថា លោកត្រូវបានហ្វេនរោគចិត្តទាំងនោះតាម តាំងពីដើមឆ្នាំមកម៉្លេះ ប៉ុន្តែនៅមិនទាន់មានសកម្មភាពអ្វីប្លែក៕

ទស្សនារូបភាពខាងក្រោម​ ៖

រូបភាព Kai
រូបភាព Kai
រូបភាព Kai
រូបភាព Kai
រូបភាព Kai
រូបភាព Kai
រូបភាព Kai
រូបភាព Kai
រូបភាព Kai
រូបភាព Kai
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T