កប់ហ្មង! ម៉ូឌែល S1 Pro ទទួលបានការគាំទ្រខ្លាំងលើសពីការគិតទុកទៅទៀត!

//s5.kh1.co/d1/d13d14ff04765a9c2e9e517692279fd33520cd43.jpg
បច្ចេកវិទ្យា

 ១០-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រោយពីបានបើកការ Pre-order​ រហូតមកដល់ពេលនេះ ចំពោះស្មាតហ្វូន vivo S1Pro គឺទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅកម្ពុជា ដោយគិតត្រឹមថ្ងៃនេះគឺមានការលក់រហូតដល់អស់ពីស្តុកបាត់ទៅហើយ។ នេះសបញ្ជាក់​ថា ស្មាតហ្វូន S1Pro គឺពិតជាអាចទាក់ទាញចិត្តអ្នកប្រើប្រាស់ខ្លាំងមែនទែនទាំង​សមត្ថភាព រូបរាង​ ក៏ដូចជាតម្លៃសមរម្យត្រឹមតែ $299។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ស្មាតហ្វូន vivo S1Pro
  ស្មាតហ្វូន vivo S1Pro

​ស្មាតហ្វូន​​ vivo S1Pro ​ជាស្មាតហ្វូនដែលមានភ្ជាប់មកជាមួយនឹងរូបរាងទាន់សម័យ​ ថាមពលថ្មធំ 4500mAh​ បំពាក់ដោយបច្ចេកវិទ្យាសាកថ្មផ្លេកបន្ទោរ​ Dual-Engine Fast charging  មានប្រព័ន្ធស្កេនក្រយៅដៃក្រោយអេក្រង់។

សម្រាប់ផ្នែកកាមេរ៉ារបស់ស្មាតហ្វូន S1Pro វិញ ចំពោះកាមេរ៉ាខាងមុខមានទំហំ 32MP​ ដែរអាចធ្វើការថតរូប Selfie ​ខ្លួនឯងបានយ៉ាងស្រស់ស្អាត និងមានទំនុកចិត្ត។ ចំណែកឯកាមេរ៉ាក្រោយ​ AI ចំនួន ៤ គ្រាប់រចនាបទបែបគ្រាប់ពេជ្យ​ ដែលគ្រាប់ទី១ មានកាមេរ៉ាគោលមានទំហំធំដល់ទៅ 48MP យើងអាចធ្វើការផ្តិតយកនូវរូបភាពបានច្បាស់ សាច់រូបភាពម៉ត់ល្អ ជាមួយនឹងកម្រិតរូបភាពបានកាន់តែប្រសើរស្រស់ស្អាតបែបធម្មជាតិ។ គ្រាប់ទី២ កាមេរ៉ា 8MP wide-Angle ដែលយើងអាចធ្វើការផ្តិតយករូបភាពបានទៅដល់ ១២០ ដឺក្រេ។ គ្រាប់ទី៣ ទំហំ 2MP Super Macro យើងអាចធ្វើការផ្តិតយករូបភាព ដោយប្រើគម្លាតពីវត្ថុដែលយើងចាប់យក 4CM នោះយើងនឹងឃើញពីគុណភាពនៃរូប ដែលវាអាចចាប់យកភាពល្អិតនៃរូបភាពបានយ៉ាងច្បាស់។ មួយគ្រាប់ចុងក្រោយមាន 2MP ដែលជាលែនជំនួយនៃការថតរូបបែបព្រាល។​

  ស្មាតហ្វូន vivo S1Pro
  ស្មាតហ្វូន vivo S1Pro

ចំពោះស្មាតហ្វូន vivo S1Pro នេះ បានធ្វើការរចនាឡើងដោយការបង្ហាញចេញមកជាមួយជម្រើសថ្មី២ពណ៌ គឺពណ៌ខ្មៅ Knight Black និងពណ៌បែបគុជខ្យង​ Fancy Sky។ ​មាន Ram 8GB និង Rom 128GB ដែលងាយស្រួលក្នុងការរក្សាទុកនូវវីដេអូ តន្រ្តី និងរូបភាពថែមទៀតផង។ ហើយវាបានភ្ជាប់ជាមួយនឹងអេក្រង់ពេញគែម Super Amolad Ultra All Screen មានទំហំ 6.38 inch FHD+ ដំណើរការដោយ android 9 និងស្បែក Interface ប្រភេទ Funtouch OS 9.2 ដែលធ្វើឱ្យស្មាតហ្វូន vivo S1​ Pro   នេះគឺអស្ចារ្យបំផុតក្នុងការប្រើប្រាស់ នៅពេលដែលទស្សនាទៅលើវីដេអូ ឬនៅលើបណ្តាញទំនាក់ទំនងសង្គម។

  ស្មាតហ្វូន vivo S1Pro
  ស្មាតហ្វូន vivo S1Pro
  ស្មាតហ្វូន vivo S1Pro
  ស្មាតហ្វូន vivo S1Pro

ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការបន្ថែមសម្រាប់អិថិជន ដែលជាអ្នកគាំទ្រស្មាតហ្វូន សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ Page ផ្លូវការរបស់ក្រុមហ៊ុន vivo Cambodia ដើម្បីទទួលបានព័ត៌មានជាក់លាក់៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T