ប្រុងប្រយ័ត្នស្រីៗ! បុរសដាច់ដាបម្នាក់ លបមើលមនុសុ្សស្រីបត់ជើងក្នុងបន្ទប់ទឹកសាធារណៈ (មានវីដេអូ)

//s5.kh1.co/c6/c63275897e450273f0a576a0190b1aaf007776d4.jpg
សង្គម

 ១០-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ ថ្មីៗនេះ នារីជនជាតិថៃម្នាក់បានភ័យញ័រដៃជើង បន្ទាប់ពីបានឃើញបុរសម្នាក់លបមើលនាងបត់ជើងនៅក្នុងបន្ទប់ទឹកសាធារណៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ នាង Orathay Chaichomrensakun បានបង្ហោះវីដេអូឃ្លីបមួយ នូវសកម្មភាពបុរសម្នាក់បានលបមើលនាងបត់ជើង ទៅលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីដាស់តឿននារីៗដទៃទៀតឲ្យប្រុងប្រយ័ត្ន។ 

នៅក្នុងថ្ងៃកើតហេតុ នាងបានចូលបន្ទប់ទឹកសាធារណៈ នៅស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង។ នាងបានចាប់អារម្មណ៍ឃើញថា ប្រឡោះទ្វារខាងក្រោមធំខ្លាំងពេក ក៏យកទូរស័ព្ទចេញ ដើម្បីថតវីដេអូ។ ពេលនោះ ស្រាប់តែមានបុរសម្នាក់បានដើរចូលមកក្នុងបន្ទប់ទឹក រួចឱនចុះ លបមើលនាងកំពុងបត់ជើង។ ក្រោយពីជួបហេតុកាណ៍បែបនេះរួចមក នាងបានទូរស័ព្ទទៅមិត្តភក្ដិប្រុស ដើម្បីមកទទួលនាងចេញពីក្នុងបន្ទប់ទឹក ព្រោះតែភ័យខ្លាចបុរសដាច់ដាបនោះ រង់ចាំនាងនៅខាងក្រៅ។

យ៉ាងណាមិញ នាង និងមិត្តភក្ដិប្រុសបានទៅដាក់ពាក្យបណ្ដឹង ហើយមកទល់ថ្ងៃនេះ ប៉ូលិសកំពុងតាមចាប់ខ្លួនបុរសនោះ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖ 

ប្រឡោះទ្វារខាងក្រោម
ប្រឡោះទ្វារខាងក្រោម
បុរសដាច់ដាបម្នាក់នោះ
បុរសដាច់ដាបម្នាក់នោះ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T