ការពិត៥រឿង ដែលធ្វើឲ្យនារីងាយលង់ស្នេហ៍បុរស

//s5.kh1.co/a6/a64d5bb10b55e23b5587c6b888cf08aebe7c6626.jpg
យល់ដឹង

 ១០-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ធម្មជាតិបង្កើតក្តីស្រលាញ់មកឲ្យបុរស​ និងស្ត្រីដោយមិនអាចប្រកែកបាន។ ការពេញចិត្តមិនត្រូវបានកំណត់ថាបុរសជាអ្នកលង់ស្នេហ៍មុននោះឡើយ ព្រោះស្រ្តីក៏អាចនឹងទម្លាក់ផ្លែព្រួញចុះ ដែលងាយនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍លើបុរសដូចគ្នា។ នេះជារឿងរ៉ាវ៥យ៉ាងដែលស្ត្រីងាយនឹងលង់ស្នេហ៍អ្នក៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ស្គាល់អ្នក

សម្រាប់ស្ត្រី ការបង្កើតអនុស្សាវរីយ៍បន្តិចម្តងៗ ហើយកាន់តែស៊ីជម្រៅជាមួយនរណាម្នាក់ គេអាចនឹងឈានដល់ដំណាក់កាលលង់ស្នេហ៍លើអ្នកដកចិត្តមិនរួច ដោយមិនដឹងខ្លួន។ ផ្ទុយទៅវិញបុរសត្រូវការការទាក់ទាញដំបូងជាមុន ទើបលង់ស្នេហ៍ជាក្រោយ។

https://s5.kh1.co/__image/w=650,h=488,q=100/4c/4c47d4cc314d2631863c928fc8b7a1a6f84c08e0.jpg

២. របៀបដែលអ្នកគិតអរម៉ូនអ៊ឹស្ត្រូសែនដែលត្រូវបានគេស្គាល់ថាជាអរម៉ូនភេទរបស់ស្ត្រី វាក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងការរំញោចខួរក្បាលពិសេសមួយ។ វាជាផ្នែកមួយដែលធ្វើឲ្យស្រ្តីចង់ដឹង ចង់ឮពីសមត្ថភាពបុរសម្នាក់នោះ។ ជាឧទាហរណ៍ នាងអាចនឹងឆ្ងល់ថា៖ «តើយើងមានទស្សនៈស្រដៀងគ្នារឿងអនាគតដែរឬទេ? តើគាត់ចូលចិត្តសិល្បៈដូចខ្ញុំទេ? គាត់ឆ្លាតជាងខ្ញុំដែរអត់? ខ្ញុំត្រូវដឹងថាខ្ញុំអាចរស់នៅជាមួយនរណាម្នាក់ដែលមានឆន្ទៈស្វែងរកអត្ថន័យជីវិតជាមួយខ្ញុំ។»

https://s5.kh1.co/__image/w=650,h=434,q=100/f0/f025afc8a5631cad393bee8c381e09f586b3898d.jpg

៣. ជាដៃគូសន្ទនាដ៏ល្អគ្រាន់តែការចូលរួមការសន្ទនាធម្មតាលើប្រធានបទអ្វីមួយជាមួយនាង មនុស្សស្រីក៏ឆាប់ទន់ចិត្តលើអ្នកទៅហើយ។ វាជាក្តីរំភើបបំផុត នៅពេលដែលអ្នកឆ្លើយតបជុំវិញប្រធានបទ ណែនាំព្រមទាំងនិយាយលេងសើច ជាមួយនាងដោយបើកចំហរជាជាងផ្ចាញ់ផ្ចាល រឺចាប់កំហុស។

https://s5.kh1.co/__image/w=650,h=433,q=100/95/95e5468cfa35977b1f44f829161c9269c7118972.jpg

៤. ជាបុរសដែលអាចទុកចិត្តបានការទុកចិត្តគ្នាគឺសំខាន់បំផុត។ មនុស្សស្រីតែងបារម្ភ ថាតើម្នាក់នោះនឹងស្ម័គ្រចិត្តសាងសុភមង្គលជាមួយនាងរហូតទៅ រឺត្រឹមតែចូលក្នុងជីវិតនាងតែមួយឆាវទេ? នាងភ័យខ្លាច បុរសដែលតែងនិយាយថាស្រលាញ់នាង អាចនឹងបោះបង់នាង នៅពេលដែលសម្រស់របស់នាងមិនដូចដើម។ ផ្តល់ឳកាសឲ្យនាងចូលរួមសម្រេចចិត្តរឿងអ្វីមួយ? ចឹងមនុស្សស្រីតែងចង់ដឹងថាមនុស្សដែលពួកគេនៅជាមួយតើអាចទុកចិត្តបានហើយ រឺនៅ? អាចផ្គត់ផ្គង់គ្រួសារបានទេ ប្រសិនបើស្ថានការណ៍អាក្រក់ណាមួយនៅពេលអនាគតកើតឡើង?

https://s5.kh1.co/__image/w=650,h=488,q=100/e1/e1d5328c953139ee60ffa57a9d2a4fc1700ba5af.jpg

៥. អាចធ្វើជាខ្លួនឯងនៅចំពោះមុខអ្នកនៅក្បែរបុរសសាមញ្ញម្នាក់ ដែលនាងមិនចាំបាច់ត្រូវរៀបចរិតលក្ខណៈជាមនុស្សផ្សេងម្នាក់ទៀត។ នាងមានក្តីរំភើប ព្រោះអាចធ្វើជាខ្លួនឯងនៅចំពោះមុខអ្នក។ មិនថាចំណុចមិនល្អ រឺភាពខ្វះខាតនានា នាងមិនចាំបាច់ត្រូវ បិទបាំងពេលនៅពីមុខអ្នក ហើយនាងនឹងលង់លើការបើកចិត្តទូលាយរបស់អ្នក។

https://s5.kh1.co/__image/w=650,h=336,q=100/e0/e0bec50bfd51a8fae0013a8693edadc02161a220.jpg

បុរសៗបើបានយល់ហើយ បើកចិត្តទទួលយកនូវចំណុចទាំងនេះផងណា កុំព្រងើយកន្តើយនូវទថង្វើរបស់នាង ព្រោះនារីដែលអ្នកប្រាថ្នាអាចនឹងមានចំនុចទាំងនេះ៕

https://s5.kh1.co/__image/w=510,h=340,q=100/cf/cf4cd0cde8434611f9fbc87fc7f2a544ca3b5cb1.jpg

ប្រភព៖ Psych2Go

ប្រែសម្រួល៖​ ប៉ា សុខេង

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T