គួរឲ្យស្ដាយមែន! ដំរីញីជិតដាច់ពូជមួយក្បាលត្រូវគេប្រទះឃើញស្លាប់ទៀតហើយដោយសារការដាក់ថ្នាំបំពុល

//s5.kh1.co/84/84a50910ba6e76ea53ed3d82e171f8d2e73e1412.jpg
សង្គម

 ១០-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ឥណ្ឌូនេស៊ី៖ ពីមួយថ្ងៃទៅមួយថ្ងៃប្រភេទសត្វដែលស្ទើតែដាច់ពូជមួយនេះ ត្រូវបានគេប្រទះឃើញស្លាប់ជាបន្តបន្ទាប់គ្នាដោយសារតែការប្រមាញ់របស់អ្នកស្រុកទាំងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្មីៗនេះដំរីញី ដែលមានអាយុ ២៥ ឆ្នាំមួយក្បាលត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងចំការដូងប្រេងមួយកន្លែងស្ថិតនៅតំបន់អាសេតា ភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី។ សាកសពសត្វដំរីរងគ្រោះស្ថិតនៅក្នុងស្ថានភាពមានស្នាមអាករ និងមានស្នាមដាច់រលាត់ស្បែកទៀតផង។

គួរឲ្យដឹងផងដែរថា មុនពេលដែលករណីខាងលើកើតឡើងក្រុមភ្នាក់ងារអភិរក្សសត្វព្រៃក៏ធ្លាប់ប្រទះឃើញសាកសពដំរីឈ្មោលអាយុ ៤០ ឆ្នាំមួយក្បាលផ្សេងទៀត ដែលមានសភាពស្អុយរលួយ ត្រូវបានរកឃើញដោយកម្មករចម្ការនៅខេត្ត Riau លើកោះស៊ូម៉ាត្រា។ បញ្ហាមួយផ្សេងទៀតនៃការស្លាប់របស់ដំរីទាំងនេះ គឺដោយសារការកាប់បំផ្លាញព្រៃឈើដែលជាជម្រកធម្មជាតិរបស់ពពួកសត្វទាំងឡាយ និងការប្រើឧបករណ៍ទោចក្រយានដើម្បីកាប់បំផ្លាញយ៉ាងខុសច្បាប់។ ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុនអ្នកស្រុកបានឲ្យដឹងថាមានដំរីប្រមាណ ៣ ទៅ ៤ ក្បាលបានចូលក្នុងភូមិមួយក្នុងខេត្ត Aceh ហើយបំផ្លាញផ្ទះអ្នកស្រុកអស់ចំនួន ២ខ្នង។

យ៉ាងណាមិញ ក្រសួងបរិស្ថានឥណ្ឌូនេស៊ីប៉ាន់ប្រមាណថានៅមានដំរីស៊ូម៉ាត្រានតិចជាង ២,០០០ ក្បាលប៉ុណ្ណោះដែលកំពុងស្ថិតនៅក្នុងព្រៃ៕

សាកសពដំរីញីដែលបានស្លាប់ដោយការបំពុល
សាកសពដំរីញីដែលបានស្លាប់ដោយការបំពុល
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T