ប្រព័ន្ធទូទាត់ប្រាក់លំដាប់អន្តរជាតិ Coda Payments ប្រកាសអំពីកំណើនដ៏ខ្លាំងក្លា នៅក្នុងប្រទេសកម្ពុជា!

//s5.kh1.co/ca/ca5055f388941c7017da724c44d8f768468353c2.jpg
បច្ចេកវិទ្យា

 ១០-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ប្រទេសកម្ពុជា ជាប្រទេសមួយនៅក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតក្នុងពិភពលោក ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ បច្ចេកវិទ្យា  និងប្រព័ន្ធឌីជីថល​ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលូតលាស់នេះ​​ ដែលជាការបង្ហាញពីសក្ដានុពលដ៏វិសេសវិសាល សម្រាប់វិស័យអាជីវកម្មបែបឌីជីថល ជាពិសេសអាជីវកម្មដែលប្រតិបត្តិការក្នុងវិស័យហ្គេមទូរសព្ទដៃ។ ប្រព័ន្ធទូទាត់ប្រាក់លំដាប់អន្តរជាតិ Coda Payments ដែលជាកម្មវិធីទូទាត់អន្តរជាតិ សម្រាប់ហ្គេមអនឡាញ និងការបញ្ចូលទឹកប្រាក់សម្រាប់កម្មវិធីឌីជីថលផ្សេងៗទៀត បន្តការរីកលូតលាស់យ៉ាងខ្លាំងក្លារបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បង្កើតឡើងក្នុងឆ្នាំ២០១១ Coda Payments បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយចាប់តាំងពីពេលនោះមក បានពង្រីកខ្លួនរហូតដល់ ២២ ប្រទេស រួមមាន ប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា កម្ពុជា ឡាវ ឥណ្ឌា បង់ក្លាដែស វៀតណាម ស្រីលង្កា តៃវ៉ាន់ ឡាវ សិង្ហបុរី អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម អេហ្ស៊ីប បារ៉ែន គុយវ៉ែត ម៉ារ៉ុក ទួរគី ប្រេស៊ីល ម៉ិកស៊ិក និងអាហ្សង់ទីន។

ការធ្វើប្រតិបត្តិការតាមរយៈកម្មវិធី Coda Payments​ មានភាពឆាប់រហ័ស និងងាយស្រួល។ សម្រាប់អ្នកដែលមានបំណងធ្វើការបញ្ចូលទឹកប្រាក់ សម្រាប់ហ្គេមដូចជា Mobile Legends  PUBG Mobile  Rules of Survival ឬ Free Fire អាចធ្វើប្រតិបត្តិការបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ប្រើប័ណ្ណឥណទានឡើយ។  អ្នកប្រើប្រាស់គ្រាន់តែចូលទៅកាន់ Codashop តាមរយៈគេហទំព័រ www.codashop.com/kh/ តែប៉ុណ្ណោះ។ អ្នកគ្រាន់តែជ្រើសរើសឈ្មោះហ្គេម​ វាយបញ្ចូលព័ត៌មានលម្អិតអំពីគណនី ជ្រើសរើសតម្លៃ និងធ្វើការទូទាត់ជាមួយនឹងមធ្យោបាយទូទាត់ដែលលោកអ្នកពេញចិត្ត បន្ទាប់មកគណនីរបស់អ្នកនឹងបង្ហាញពីការបញ្ចូលទឹកប្រាក់ភ្លាមៗ។

លោក Philippe Limes អគ្គនាយកនៃ Coda Payments 
លោក Philippe Limes អគ្គនាយកនៃ Coda Payments 

លោក Philippe Limes អគ្គនាយកនៃ Coda Payments មានប្រសាសន៍ថា៖

«យើងមានសេចក្ដីសោមនស្សយ៉ាងក្រៃលែង ចំពោះការរីកចម្រើនលូតលាស់ឥតឈប់ឈររបស់កម្មវិធី Coda Payments នៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងកំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លា រួមនឹងការពេញនិយមរបស់ប្រជាជនកម្ពុជា ចំពោះការលេងហ្គេមលើទូរសព្ទដៃ យើងមើលឃើញថាប្រទេសកម្ពុជា គឺជាទីផ្សារដ៏មានសក្តានុពលមួយ។»

នៅក្នុងប្រទេសកម្ពុជា Codashop ទទួលយកការទូទាត់តាមរយៈសេវាបង់វិក័យប័ត្ររបស់ក្រុមហ៊ុនស្មាត ( Smart ) សែលកាត (Cellcard) និងកម្មវិធី e-wallet WingPay App

Codashop គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីបញ្ចូលទឹកប្រាក់ ដែលមានតម្លៃសមរម្យជាងគេបំផុត ផ្ដល់ជូននូវតម្លៃដែលមានលក្ខណៈប្រកួតប្រជែង និងមានរង្វាន់ដ៏ទាក់ទាញជូនចំពោះអតិថិជនរបស់ខ្លួនថែមទៀតផង។

លោក Limes បានបន្តថា៖

« កម្មវិធី Coda Payments គឺមានមោទនភាពយ៉ាងខ្លាំង ដែលបានក្លាយខ្លួនជាក្រុមហ៊ុនមួយ ដើម្បីនាំឱ្យប្រទេសកម្ពុជាឆ្ពោះទៅរកយុគសម័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក។»

អំពីកម្មវិធី Coda Payments

កម្មវិធី Coda Payments (www.codapayments.com) ជួយដល់ក្រុមហ៊ុនផ្គត់ផ្គង់កម្មវិធីឌីជីថលក្នុងការទទួលបានចំណូល ពីផលិតផល និងសេវាកម្មរបស់ខ្លួននៅក្នុងទីផ្សារ ដែលកំពុងរីកដុះដាលប្រហែលជាងម្ភៃទីផ្សារ។ ស្ថាបនិកនៃហ្គេមដ៏ពេញនិយមជាងគេដូចជា PUBG Mobile  Call of Duty: Mobile និង Mobile Legends: Bang Bang ហើយនឹងកម្មវិធីផ្សាយវីដេអូផ្ទាល់ដូចជា BeIN និង Bigo Live និងកម្មវិធីមើលវីដេអូតាមតម្រូវការ (video-on-demand platforms)​ ដូចជាកម្មវិធី Viu បានសហការគ្នាជាមួយ Coda ដើម្បីទទួលយកការទូទាត់វិក័យប័ត្រផងដែរ។

នៅលើវែបសាយផ្ទាល់ខ្លួនរបស់ពួកគេដែលប្រើប្រាស់កម្មវិធី Codapay ជួយឱ្យអ្នកប្រើប្រាស់ធ្វើការទូទាត់ ដោយមានជម្រើសបណ្ដាញច្រកទូទាត់វិក័យប័ត្រយ៉ាងទូលំទូលាយ រួមមានដូចជា ប្រើប្រាស់សេវាបង់វិក័យប័ត្រតាមរយៈក្រុមហ៊ុនសេវាទូរស័ព្ទចល័ត ដោយផ្ទាល់ជាមួយនឹងក្រុមហ៊ុនទូរស័ព្ទចល័តផ្សេងៗជាច្រើន។

នៅក្នុងកម្មវិធី Codashop ដែលមានលេងហ្គេមជាង ១១ លាននាក់ចូលប្រើប្រាស់ជារៀងរាល់ថ្ងៃ ដើម្បីបញ្ចូលទឹកប្រាក់សម្រាប់ហ្គេមដែលខ្លួនចូលចិត្ត ហើយនៅក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ Coda​ វិញ មានក្រុមហ៊ុនទូរស័ព្ទចល័ត និងដៃគូចែកចាយកម្មវិធីជាច្រើន ជួយជម្រុញដំណោះស្រាយសម្រាប់ xShop  របស់ Coda ដើម្បីផ្ដល់ជូនអ្នកប្រើប្រាស់នូវកម្មវិធីឌីជីថលដ៏ប្រណីតៗជាច្រើន។

Coda ជួយដល់អតិថិជនរបស់ខ្លួន ក្នុងការប្រមូលការទូទាត់នៅប្រទេសអាហ្សង់ទីន បារ៉ែន បង់ក្លាដែស ប្រេស៊ីល កម្ពុជា អេហ្ស៊ីប ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន គុយវ៉ែត ឡាវ ម៉ាឡេស៊ី ម៉ិកស៊ិក ម៉ារ៉ុក នីហ្សេរីយ៉ា ហ្វីលីពីន រុស្ស៊ី អារ៉ាបីសាអូឌីត សិង្ហបុរី អាហ្រិកខាងត្បូង ស្រីលង្កា តៃវ៉ាន់ ថៃ ទួរគី និងអារ៉ាប់រួម។

 ដោយត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១ Coda មានទីស្នាក់ការកណ្ដាលនៅប្រទេសសិង្ហបុរី  ជាមួយនឹងការិយាល័យបន្ថែមផ្សេងទៀត នៅក្នុងទីក្រុងហ្សាការតា និងបាងកក។

ដើម្បីស្វែងយល់បន្ថែមពី Codapay សូមចូលទៅកាន់គេហទំព័រ www.codapay.com.

ដើម្បីស្វែងយល់បន្ថែមពី Codashop សូមចូលទៅកាន់គេហទំព័រ https://www.codashop.com/kh/

ឬតាមដានតាមរយៈហ្វេសប៊ុក https://www.facebook.com/Codashop.KH

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T