បុរសវ័យចំណាស់ម្នាក់ត្រូវឃាត់ខ្លួន បន្ទាប់ពីបានលួច​កែបកង់ចំនួន​១៥៩ ដោយសារខឹងគេលួចកែបកង់របស់គាត់​(មានវីដេអូ)

//s5.kh1.co/90/90e26b0d59f791b9fcf88f228f95ffede04508d0.jpg
សង្គម

 ១០-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ជប៉ុន៖ បុរសម្នាក់មកពីទីក្រុងតូក្យូត្រូវបានចាប់ខ្លួនដោយប៉ូលិសជប៉ុនកាលពីសប្តាហ៍មុនពីបទលួច​កែបកង់មិនតិចជាង ១៥៩ ដែលជាការសងសឹកចំពោះកែបកង់របស់គាត់ដែលត្រូវបានចោរលួចបាត់កាលពីឆ្នាំមុន។ លោក Akio Hatori មានអាយុ ៦១ ឆ្នាំត្រូវបានចាប់ខ្លួនពីបទលួចកែបកង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែវីដេអូមួយបានបង្ហាញពីសកម្មភាពរបស់គាត់ ដែលបានដោះ​កែបកង់របស់អ្នកដទៃទៀត ដោយដាក់វានៅក្នុងកន្ត្រកកង់របស់គាត់ហើយជិះទៅឆ្ងាយ។ បន្ទាប់ពីការស៊ើបអង្កេតប៉ូលិសបានកំណត់អត្តសញ្ញាណ លោក Hatori និងបាន​ឆ្មក់ចូលផ្ទះរបស់គាត់​ដោយបានរកឃើញកែបកង់ចំនួន ១៥៩ ។

លោក Hatori បានប្រាប់សមត្ថកិច្ចថា“ ខ្ញុំត្រូវទិញ​កែបកង់មួយផ្សេងទៀតបន្ទាប់ពី​កែបកង់របស់ខ្ញុំ ត្រូវបានចោរលួចនៅរដូវក្តៅកាលពីឆ្នាំ ២០១៨ បន្ទាប់ពីនោះមកខ្ញុំចាប់ផ្តើមសងសឹកដោយទៅលួចកែបកង់អ្នកផ្សេងទៀត។ ខ្ញុំចង់អោយអ្នកដទៃ​បានយល់ពីអារម្មណ៍មួយនេះ”។

ជនជាប់ចោទមិនទាន់ត្រូវបានកាត់ទោសនៅឡើយទេ៕

កែបកង់ចំនួន១៥៩ ដែលគាត់បានលួច
កែបកង់ចំនួន១៥៩ ដែលគាត់បានលួច
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T