WJ Mild ជោគជ័យទាំងវ័យក្មេង ទិញផ្ទះស្កឹមស្កៃតម្លៃ កប់ពពក សម្រាប់ជាកាដូខួបកំណើតខ្លួនឯង

//s5.kh1.co/c6/c6602bb734f07772e99692dcca919db11b52f0a6.jpg
តារា & កម្សាន្ដ

 ១០-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ តារាស្រីវ័យក្មេង ជនជាតិថៃ Mild Lapassal ហៅក្រៅថា WJ Mild ហាក់ដូចជាឡើងកូដ និងទទួលបានជោគជ័យ ក្នុងវិស័យសិល្បៈខ្លាំងណាស់ ទោះជានាង ទើបប្រឡូកបានរយៈពេលខ្លីក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ដោយការខិតប្រឹងប្រែង ដោយកម្លាំងញើសឈាម រួចមក ទីបំផុត តារាស្រីរូបនេះ សម្រេចក្ដីស្រម៉ៃ ទទួលបានចំណងដៃថ្មី ដោយទើបតែទិញគេហដ្ឋានថ្មី យ៉ាងធំស្កឹមស្កៃ រីឯតម្លៃវិញ ថ្លៃកប់ពពក។

ជាមួយគ្នានេះដែរ គេហដ្ឋានថ្មីនោះដែរ អាចចាត់ទុកជា កាដូខួបកំណើត ឈានចូលវ័យ២៥ឆ្នាំរបស់នាងផ្ទាល់តែម្ដង។ តាមរយៈរូបភាពជាច្រើនសន្លឹកដែល Mild បានបង្ហោះក្នុងបណ្ដាញសង្គម គេឃើញថា រូបនាង បានឈរមុខ គេហដ្ឋានថ្មីរបស់នាង មើលទៅប្រណីតខ្លាំងណាស់ អមដោយស្នាមញញឹមទាំងគ្រួសារ។

អ្វីដែលពិសេស តារាស្រីវ័យក្មេងរូបនេះ បានអមមកជាមួយសារមានអត្ថន័យថា៖

« វាមិនមែនជា ភាពជោគជ័យសម្រាប់ អាយុ២៥ឆ្នាំទេ គ្រាន់តែការចាប់ផ្ដើមតែប៉ុណ្ណោះ»

ដោយឡែក គ្រាន់តែឃើញបែបនេះភ្លាម មានហ្វេនៗជាច្រើន ចូលរួមអបអរសាទរ ដល់ភាពជោគជ័យទាំងវ័យក្មេងរបស់ WJmild គ្រប់គ្នា៕

WJ Mild
WJ Mild
WJ Mild
WJ Mild
WJ Mild ឡើងផ្ទះថ្មី
WJ Mild ឡើងផ្ទះថ្មី
ផ្ទះថ្មីរបស់ WJ Mild
ផ្ទះថ្មីរបស់ WJ Mild
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T