ព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាបលើកទី៤ ជោគជ័យកាន់តែខ្លាំងខណៈកីឡាករ-ការិនី យល់កាន់តែច្បាស់ពីលក្ខន្តិកៈប្រកួត!

//s5.kh1.co/fb/fbe9656ab40eef428168d2f957d20a508f462055.jpg
កីទ្បា

 ០៩-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាបអះអាងថា ព្រឹត្តិការណ៍ប្រណាំង២ថ្ងៃលើទឹកដីបាត់ដំបងជោគជ័យកាន់តែខ្លាំងលើសការរំពឹងទុកខណៈកីឡាករ-ការិនីទាំងជាតិ និងអន្តរជាតិយល់កាន់តែច្បាស់ពីលក្ខន្តិកៈនៃច្បាប់ប្រណាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាបលើកទី៤
ព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាបលើកទី៤

Vo តំណាងក្រុមហ៊ុន KARA លោក វង់ គីម ហួត ទទួលបន្ទុកផ្នែកបច្ចេកទេស និងអ្នកសម្របសម្រួលក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាបលើកទី៤ ដែ លប្រសិទ្ធនាមថា TOTAL CUP RACE បានបញ្ជាក់ក្រោយបញ្ចប់ព្រឹត្តិការណ៍ប្រណាំង នាល្ងាចថ្ងៃអាទិត្យទី៨ ខែ ធ្នូ ឆ្នាំ២០១៩ម្សិលមិញថា៖ 

“ព្រឹត្តិការណ៍ប្រណាំងដែលដំណើររយៈពេល២ថ្ងៃនៅក្នុងទីលានអាកាសយានដ្ឋានវាលបែកចាន ក្រុងបាត់ដំបង ខេត្តបាត់ដំបង គឺបានបញ្ចប់ដោយភាពជោគជ័យកាន់តែខ្លាំងជាង៣លើកកន្លងមក ខណៈលើកទី៤នេះ កីឡាករ-កីឡាការិនីចូលរួមប្រណាំង និងក្រុមជាងបច្ចេកទេសយល់កាន់តែច្បាស់អំពីលក្ខន្តិកៈបច្ចេកទេសនៃច្បាប់ការប្រកួត ពិសេស គឺការចូលរួមសហការពីអាជ្ញាធរបានយ៉ាងល្អប្រសើ និងអ្នកទស្សនាចូលរួមគាំទ្រច្រើនកុះករដែលជាការចូលរួមលើកទឹកចិត្តអ្នកប្រណាំង”។

លោក បញ្ជាក់ទៀតថា៖ 

“ថ្វីដ្បិតពេលនេះ អត្តពលិកកីឡាករ-ការិនីប្រណាំងម៉ូតូកម្ពុជាយើងមិនទាន់ប្រជែងដណ្តើមបានលទ្ធផលល្អក្នុងវិញ្ញាសាប្រណាំងកម្រិតជំនាញខ្ពស់ដែលមានកីឡាករបរទេសចូលរួមជាមួយក្តី ប៉ុន្តែកម្រិតសមត្ថភាពនៃការប្រកួតប្រជែងគឺមានការអភិវឌ្ឍន៍រីកចំរើនខ្លាំងជាងឆ្នាំមុនៗ ពោលការប្រកួតប្រជែងមានភាពតានតឹងខ្លាំងមុននិងកីឡាករបរទេសទទួលបានជោគជ័យ។ជាមួយគ្នានោះ លោកក្នុងនាមក្រុមហ៊ុនKARA បានអំពាវនាអោយបណ្តាក្រុមហ៊ុនពាក់ព័ន្ធនិងវិស័យកីឡាយានយន្តសូមចូលរួមគាំទ្រឧបត្ថម្ភដល់កីឡាករ-ការិនីនៅក្នុងស្រុក ដើម្បីអោយកីឡាករយើងមានសក្តានុពលដូចកីឡាករមកពីបណ្តាប្រទេសជិតខាង និងក្នុងតំបន់។ លោក បានថ្លែងអំណរគុនដល់ក្រុមហ៊ុន TOTAL ដែលជាអ្នកឧបត្ថម្ភគាំទ្រធំ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងបណ្តាក្រុមមួយចំនួនទៀតដែលបានជម្រុញឱ្យព្រឹត្តិការណ៍ប្រណាំងនេះបញ្ចប់ទៅដោយភាពជោគជ័យ”។

ព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាបលើកទី៤
ព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាបលើកទី៤

កីឡាករម៉ាឡេស៊ី មហាម៉េតហ្វីទ្រី អាស្រាហ្វប៉ីនរ៉េស ដែលចូលរួមប្រណាំងបានលើកឡើងថា៖ 

“នេះជាលើកទី១របស់ខ្ញុំមកប្រណាំងនៅកម្ពុជា ហើយខ្ញុំមើលឃើញថា ការរៀបចំព្រឹត្តិការណ៍ប្រណាំងរបស់កម្ពុជានេះពិតជាល្អប្រកបដោយស្តង់ដាអន្តរជាតិដូចប្រទេសម៉ាឡេស៊ីដែរ”។

លោកអះអាងថា៖ 

“ថ្វីដ្បិតតែពេលនេះកីឡាករកម្ពុជាមិនទាន់ប្រជែងជាមួយកីឡាករបរទេសទទួលបានលទ្ធផលល្អក្តី តែលោក សង្ឈឹមថា ជំហានបន្តបន្ទាប់ទៀត កីឡាករកម្ពុជា និងរីកចំរើន។ សម្ភាសន៍ សម្ភីម៉ាឡេស៊ីនិយាយ នេះជាលើកដំបូងរបស់ខ្ញុំមកប្រកួតនៅលើទឹកដីកម្ពុជា ខ្ញុំមើលឃើញពីការរៀបចំល្អមានលក្ខណៈស្តង់ដាអន្តរជាតិដូចប្រទេសម៉ាឡេស៊ីដែរ។ថ្វីថ្បិតការប្រកួតនេះវាមិនទាន់មានកីឡាករបរទេសចូលរួមប្រកួតច្រើនដូចនៅប្រទេសថៃ និងវៀតណាមក្តី ប៉ុន្តែពេលខាងមុខ និងមានកីឡាករ-ការិនីចូលរួមប្រកួតច្រើនដូចគ្នា។ចំពោះកីឡាករវិញ ទោះបីពេលនេះពួកគាត់ពុំទាន់ទទួលបានលទ្ធផលល្អក្នុងវិញ្ញាសាប្រណាំងដែលមានពួកខ្ញុំ និងកីឡាករវៀតណាមប្រកួតក្តី តែខ្ញុំសង្ឈឹមជឿជាក់ថា ពួកគេ និងធ្វើបានល្អនៅពេលខាងមុខ”។

ដោយឡែក កីឡាករកម្ពុជា ខុម ប៊ុនហាប់ បានបញ្ជាក់ថា៖ 

“នេះជាលើកទី៤ហើយដែលគេបានចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងកម្រិតអន្តរជាតិរៀបចំដោយក្រុមហ៊ុន KARA ហើយ គេរំពឹងជឿជាក់ថា ការប្រជែងជាមួយកីឡាករបរទេស និងផ្តល់បទពិសោធន៍ថ្មីបន្ថែមទៀតដល់ខ្លួន ដើម្បីពង្រឹងសមត្ថភាពឈានទៅដណ្តើមជោគជ័យការប្រណាំងនៅក្រៅស្រុកនៅពេលខាងមុខ”។

ព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាបលើកទី៤
ព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាបលើកទី៤
ព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាបលើកទី៤
ព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាបលើកទី៤

ព្រឹត្តិការណ៍ប្រកួតប្រណាំងម៉ូតូលើវាលរាបលើកទី៤ ដែលប្រសិទ្ធនាមថា TOTAL CUP RACEនេះ មិនត្រឹមតែជួយលើកម្ពស់អភិវឌ្ឍវិស័យប្រណាំងម៉ូតូនៅកម្ពុជាអោយរីកចំរើនប៉ុណ្ណោះនោះទេ ពោលព្រឹត្តិការណ៍នេះក៍បានបង្កើតការអប់រំផ្សព្វផ្សាយដល់អ្នកចូលទស្សនាអំពីច្បាប់ចរាចរណ៍ផ្លូវគោកតាមរយៈការផ្តល់ឱកាសអោយយុវជនយុវនាទី និងប្រជាពលរដ្ឋចូលឆ្លើយសំនួរឈ្នះរង្វាន់មួកសុវត្ថិភាពជុំវិញច្បាប់ចរាចរណ៍ដែលដែលអ្នកបើកបរនៅតាមដងផ្លូវត្រូវដឹង និងចូលរួមគោរពផងដែរ។

សូមបញ្ជាក់ថា ការប្រណាំងម៉ូតូលើវាលរាប ឬ KARA Cup Race បង្កើតឡើងដំបូងនៅឆ្នាំ២០១៦ ធ្វើនៅកោះពេជ្ររាជធានីភ្នំពេញលើកទី១ លើកទី២នៅព្រលានយន្ដហោះបាត់ដំបង ឆ្នាំ២០១៧ លើកទី៣នៅពហុកីឡដ្ឋានមរតកតេជោ រាជធានីភ្នំពេញ និងលើកទី៤ធ្វើនៅអាកាសយានដ្ឋានខេត្តបាត់ដំបង៕

ព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាបលើកទី៤
ព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាបលើកទី៤
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T