ចេះតែមានហើយ! Heechul ត្រូវអង្គរក្ស Yoona រាំងផ្លូវមិនឲ្យទៅជិត ព្រោះស្មានតែជាហ្វេន (មានវីដេអូ)

//s5.kh1.co/5e/5e0c16a0b54429b051dc9eecccc4fe2f5f2e21d3.jpg
តារា & កម្សាន្ដ

 ០៩-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ តំណែងជាអង្គរក្សរបស់តារាល្បីៗ គឺជាការងារលំបាកមួយ ព្រោះពួកគេមិនត្រឹមតែ ត្រូវត្រួតពិនិត្យហ្វូងមនុស្សប៉ុណ្ណោះទេ ប៉ុន្តែពួកគេមានភារកិច្ចធំគឺត្រូវការពារសុវត្ថិភាពតារា ដែលនៅក្រោមការមើលថែរបស់ពួកគេផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះនៅពេលដែលសន្តិសុខម្នាក់ បានកត់សម្គាល់ឃើញថា មានអ្នកណាម្នាក់ មកឈរក្បែរតារាដែលពួកគេត្រូវមើលថែ ទោះចង់មិនចង់ ពួកគេច្បាស់ជាត្រូវរារាំងម្នាក់នោះ ដើម្បីសុវត្តិភាពមនុស្សដែលពួកគេត្រូវការពារ។

ដូចជាពេលថ្មីៗនេះ Yoona ដែលជាសមាជិកក្រុម Girls 'Generation បានទៅចូលរួមកម្មវិធី COSMO GLAM NIGHT ឆ្នាំ ២០១៩ នៅឯទីក្រុងសៀងហៃ ប្រទេសចិន។​

ខណៈពេលដែលធ្វើដំណើរ ត្រឡប់មកប្រទេសកូរ៉េ នាងបានដើរកាន់ហ្វូងមនុស្សជាច្រើន។

ដើម្បីសុវត្ថិភាព អង្គរក្សរបស់ Yoona បានព្យាយាមរារាំងផ្លូវមនុស្សគ្រប់គ្នា ដែលដើរមកក្បែរនាង។

ប៉ុន្តែម្នាក់ក្នុងចំណោម មនុស្សដែលអង្គរក្ស Yoona បានរារាំង នោះគឺជា Heechul សមាជិកក្រុម Super Junior ដែលចូលរួមកម្មវិធីជាមួយនឹងនាង ហើយត្រលប់ទៅព្រលានយន្តហោះជាមួយគ្នា។

ដោយសារតែអ្នកគាំទ្រ នៅឯព្រលានយន្តហោះ មានចំនួនច្រើនពេក អង្គរក្សរបស់តារាស្រីល្បីឈ្មោះរូបនេះ ក៏កាន់តែពិបាកក្នុងការសង្កេតមើល ទើបព្យាយាមបង្ខាំងដោយទាំង Heechul មិនឲ្យទៅក្បែរ Yoona ធ្វើឲ្យ Heechul ភ្ញាក់ផ្អើលមិនតិចទេ។

សំណាងល្អដែលអង្គរក្ស បានដឹងយ៉ាងឆាប់រហ័សថាជា Heechul ទើបលោកអាចបន្តដំណើរជាធម្មតាវិញ ប៉ុន្តែមិនអាចគេចផុតពីក្រសែភ្នែករបស់ហ្វេនៗបានឡើយ៕

ទស្សនារូបភាព និងវីដេអូដែលហ្វេនៗថតបានខាងក្រោម ៖

រូបភាព Yoona និង Heechul 
រូបភាព Yoona និង Heechul 
រូបភាព Yoona 
រូបភាព Yoona 
រូបភាព Yoona  
រូបភាព Yoona  
រូបភាព Heechul 
រូបភាព Heechul 
រូបភាព Heechul 
រូបភាព Heechul 
រូបភាព Heechul 
រូបភាព Heechul 
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T