គិតមកដល់ពេលនេះភ្លើងឆេះព្រៃក្នុងប្រទេសអូស្ត្រាលីបានសម្លាប់សត្វកូឡាច្រើនជាងពីរពាន់ក្បាល

//s5.kh1.co/1b/1bac0f0a885011625cd04e60ea13cf20d5af3610.jpg
សង្គម

 ០៩-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អូស្ត្រាលី៖ ភ្លើងឆេះព្រៃក្នុងប្រទេសអូស្ត្រាលីកំពុងតែបន្តនិងបានរាលដាលទៅកាន់តំបន់ផ្សេងទៀត។ គ្រោះមហន្តរាយមួយនេះបានសម្លាប់សត្វព្រៃអស់ជាច្រើន ជាពិសេសសត្វកូឡាគឺជាប្រភេទសត្វដែលងាយរងគ្រោះខ្លាំងជាងគេ។ សត្វកូឡាប្រមាណជា៣៥០ក្បាលបានឆេះក្លាយជាផេះនៅក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅក្នុងរដ្ឋ New South Wales និង Queensland។ សមាជិកសភារដ្ឋ New South Wales ប៉ាន់ស្មានថាសត្វកូឡាប្រហែលពីរពាន់ក្បាលអាចនឹងងាប់នៅក្នុងរដ្ឋមួយនេះ ហើយចំនួនសត្វនេះ និងទីជម្រករបស់វាកំពុងចោទជាបញ្ហា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សត្វកូឡាមួយក្បាលកំពុងមានរបួសដោយសារភ្លើងឆេះព្រៃ
សត្វកូឡាមួយក្បាលកំពុងមានរបួសដោយសារភ្លើងឆេះព្រៃ

អ្នកស្រី Cheyne Flanagan ដែលជាប្រធានមន្ទីរពេទ្យ Port Macquarie Koala បានឲ្យដឹងថាភ្លើងឆេះព្រៃនិងបម្រែបម្រួលអាកាសធាតុបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់សត្វកូឡា ហើយពួកយើងធ្វើយ៉ាងណាកុំឲ្យចំនួនសត្វកូឡាក្នុងរដ្ឋ New South Wales មានការធ្លាក់ចុះ។

អ្នកស្រី Cheyne Flanagan 
អ្នកស្រី Cheyne Flanagan 

អ្នកស្រីបានបន្តទៀតថាទីជម្រកនិងសត្វកូឡាពីរពាន់ក្បាលត្រូវបានបាត់បង់នៅតំបន់ North Coast ក្នុងរដ្ឋ New South Wales ហើយពួកយើងត្រូវតែក្រោកឡើងនិងដាស់រដ្ឋាភិបាលឲ្យចាត់វិធានការលើបញ្ហាមួយនេះ។ អ្នកជំនាញបានព្រមានថាចំនួនសត្វកូឡានៅក្នុងតំបន់កំពុងធ្លាក់ចុះ ហើយអាចនឹងឈានទៅរកការផុតពូជទៀតផង។ ចំណែកអ្នកស្រី Deborah Tabart ដែលជាប្រធានមូលនិធិកូឡាអូស្ត្រាលីបានឲ្យដឹងដែរថាភ្លើងឆេះព្រៃបានបំផ្លាញទីជម្រកសត្វកូឡា ហើយដើមឈើជាច្រើនត្រូវការពេលវេលាយូរដើម្បីដុះមកវិញ។

អ្នកស្រី Deborah Tabart
អ្នកស្រី Deborah Tabart

អ្នកស្រីបានបន្តទៀតថាពួកយើងគួរគិតគូរអំពីបញ្ហាបរិស្ថានឡើងវិញ បើសិនជាយើងចង់សង្គ្រោះសត្វកូឡាមកវិញ។ គិតមកដល់ពេលនេះប្រាក់ដែលបានរៃអង្គាសច្រើនជាងមួយលានដុល្លារបានផ្ដល់ជូនដល់អ្នកដែលជួយសង្គ្រោះនិងមើលថែទាំសត្វកូឡា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T