មិននឹកស្មានថា Sandara មានទ្រព្យសម្បត្តិវាល់លានដុល្លារ ច្រើនដល់ថ្នាក់នឹងទេ!

//s5.kh1.co/45/456851bb37bc208f6805359ef38886f139415cb3.jpg
តារា & កម្សាន្ដ

 ០៩-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

កូរ៉ខាងត្បូង៖ ទោះជា នាង Sandara Park ដែលជាអតីតសមាជិក ក្រុមតារាកូរ៉េដ៏ល្បី 2NE1 បានប្រឡូកក្នុងវិស័យសិល្បៈ យូរឆ្នាំមកហើយក្ដី តែកេរ្ត៍ឈ្មោះរបស់នាង នៅតែមានសម្រាប់ហ្វេនទាំងក្នុង និងក្រៅស្រុកដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលពិសេស បើគិតមកដល់សព្វថ្ងៃនេះ Sandara មានវ័យ៣៥ឆ្នាំហើយ តែសម្រស់របស់នាងពិតជានៅតែស្រស់ស្អាត ក្មេងជាងវ័យដដែល ជាហេតុធ្វើឲ្យរូបនាង មានទីផ្សារការងារ មិនចាញ់ក្មេងស្រករក្រោយទេ។

បន្ថែមពីនេះដែរ  យោងតាមបញ្ជីរាយឈ្មោះ តារាK-Pop ដែលមានទ្រព្យសម្បត្តិច្រើនជាងគេ Sandara ក៏មានឈ្មោះក្នុងលេខរៀងទី៧ ក្នុងចំណោម៣០នាក់ផងដែរ។ ក្នុងនោះដែរ បើគិតត្រឹមឆ្នាំ២០១៨ ទ្រព្យសម្បត្តិប៉ាន់ស្មានរបស់ Sandara មានចំនួន១៦លានដុល្លារ ថែមទាំងកើនឡើងទ្វេដងរហូតដល់ ៣២លានដុល្លារឯណោះ នៅឆ្នាំ២០១៩។

គួរបញ្ជាក់ថា ទោះDara មិនសូវមានសកម្មភាពសិល្បៈ ដូចមុនក្ដី តែនាង មានមុខជំនួញធំៗក្នុងដៃជាច្រើន និងទឹកអប់ឈ្មោះ នាងផ្ទាល់ជាដើម។ ដោយឡែក Sandara ពិតជាសាកសមនឹងឈ្មោះជា តារាស្រីលំដាប់កំពូលពិតមែន ដែលមានទាំងទេពកោសល្យគ្រប់ផ្នែក និង សម្រស់ដ៏លេចធ្លោ៕

Sandara
Sandara
Sandara
Sandara
Sandara
Sandara
Sandara
Sandara
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T