អុញ! បុគ្គលិកក្នុងហាងទ្រាំមិនបាន ព្រីនរូបបិទប្រកាស បន្ទាប់ពីនារីម្នាក់ ចេះតែលួចបេះដំណាប់ចេញពីលើនំបុ័ង

//s5.kh1.co/78/7806f76279efd4aa275c723b3c13674cb6cb5438.jpg
សង្គម

 ០៨-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

សិង្ហបុរី៖ នារីម្នាក់ បានលួចបេះដំណាប់ចេញពីលើនំបុ័ង (Topping) នៅហាងនំបុ័ងមួយកន្លែង ក្នុងផ្សារទំនើប Millenia Walk ប្រទេសសិង្ហបុរី ជាហេតុធ្វើឲ្យបុគ្គលិកក្នុងហាងទ្រាំមិនបានក៏ព្រីនរូបបិទប្រកាសតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីបុគ្គលិកកត់សម្គាល់ឃើញថា នំបុ័ងចេះតែបាត់ដំណាប់ ក៏ទៅឆែកកាមេរ៉ាសុវត្ថិភាពមើល ទើបដឹងថា ជាដំបូងនារីម្នាក់បានធ្វើពុតជាយកនំបុ័ងដាក់ទៅលើថាស ហើយនាងក៏ឆ្លៀតឱកាសនោះបេះដំណាប់ចេញពីលើនំបុ័ង ដូចជាដំណាប់ម្នាស់ និងសាច់ជ្រូកជាដើម។ បន្ទាប់មកទៀត នាងបានដាក់នំបុ័ងទាំងអស់នោះចូលទៅក្នុងទូរកញ្ចក់វិញ។

បន្ទាប់ពីបានឃើញទង្វើចម្លែកបែបនោះរួចមក បុគ្គលិកបានព្រីនរូបចេញពីកាមេរ៉ាសុវត្ថិភាព រួចបិទប្រកាសនៅក្នុងហាង ដោយសរសេរដាស់តឿនជាភាសាចិន និងអង់គ្លេសថា៖

«សូមបញ្ឈប់ការលួចបេះដំណាប់ចេញពីលើនំបុ័ង។»    

បើផ្អែកទៅលើរូបដែលថតចេញពីកាមេរ៉ាសុវត្ថិភាព គឺបានកើតឡើងកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ ហើយមកទល់ពេលនេះ រូបភាពនៅតែមានភាពល្បីល្បាញនៅលើបណ្ដាញសង្គមដដែល។

ចំពោះនំបុ័ងដែលបាត់ដំណាប់ គឺត្រូវបានបោះចោលទាំងអស់ ព្រោះវាគ្មានអនាម័យ ចៀសវាងបង្កមេរោគទៅដល់ភ្ញៀវ៕

សូមទស្សនារូបភាពខាងក្រោម៖

នំបុ័ងដែលបាត់ដំណាប់
នំបុ័ងដែលបាត់ដំណាប់
នារីក្នុងរង្វង់ក្រហមដែលបានលួចបេះ
នារីក្នុងរង្វង់ក្រហមដែលបានលួចបេះ
រូបបិទប្រកាសក្នុងហាង
រូបបិទប្រកាសក្នុងហាង
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T