ខ្លោចចិត្ត! រូបថតប៉ុន្មានសន្លឹកបង្ហាញពីសត្វខ្លាឃ្មុំទឹកកកពីរក្បាលដណ្ដើមសំណល់ប្លាស្ទិកមកស៊ី

//s5.kh1.co/81/81e655b5b318aaf1ade5688e42bd381751b46225.jpg
សង្គម

 ០៨-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ រូបថតជាច្រើនសន្លឹកបង្ហាញពីការប្រជែងគ្នារវាងសត្វខ្លាឃ្មុំពីរក្បាលដើម្បីដណ្ដើមសំណល់ប្លាស្ទិកយកមកស៊ី។ រូបថតទាំងនេះត្រូវបានថតដោយជាងថតរូបអាយុ៥៨ឆ្នាំម្នាក់គឺលោក Danny Sullivan មកពីរដ្ឋឡូសអាន់ជឺឡេស សហរដ្ឋអាមេរិក។ ដោយសារភាពស្រេកឃ្លាន កូនខ្លាឃ្មុំទឹកកកទាំងពីរបានចេញមករកចំណីក្នុងគោលបំណងប្រមាញ់សត្វឆ្មាសមុទ្រ។ លោក Sullivan បានឲ្យដឹងថារូបភាពទាំងនេះបានថតក្នុងកំឡុងខែតុលា នៅរដ្ឋអាឡាស្កា ហើយសំណល់ប្លាស្ទិកទាំងនោះក៏មិនត្រូវបានសត្វខ្លាឃ្មុំយកទៅស៊ីដែរបើសិនជាមនុស្សមិនបោះចោលផ្ដេសផ្ដាស។ បម្រែបម្រួលអាកាសធាតុបានធ្វើឲ្យសត្វខ្លាឃ្មុំទឹកកកទាំងពីរនេះធ្វើដំណើរឆ្ងាយដើម្បីស្វែងរកចំណី ហើយការបំពុលបរិស្ថានរបស់មនុស្សបានធ្វើឲ្យសត្វជាច្រើនរងការគំរាមកំហែងពីការប្រែប្រួលអាកាសធាតុ។ ខាងក្រោមជារូបភាពមួយចំនួនថតដោយលោក Danny Sullivan ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=396,q=100/01/01c742de348978d8baffc1a87d80fd5d8c4e6418.jpg
https://s5.kh1.co/__image/w=650,h=356,q=100/e2/e207124407d89c24b6ddc187abe5f26c632d016b.jpg
https://s5.kh1.co/__image/w=650,h=354,q=100/44/44e8968a0cf06bc0004b6aa22bbaff08fbd2ba37.jpg
https://s5.kh1.co/__image/w=650,h=358,q=100/08/082ec1af32e5fe25a568ec1dd0577561da5fd410.jpg
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T