DJ MAILY ជូនក្រមាទៅ CEO ICE-WATCH ហើយបានស្នើសុំឲ្យលោកធ្វើរឿងមួយ!!!

//s5.kh1.co/81/81cc89a10db1089056bcc0206d1becb69a0909a9.jpg
សង្គម

 ០៨-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

 ភ្នំពេញ៖ តាមរយៈការរីកចម្រើនខ្លាំងនៃនាឡិកាដៃម៉ាក Ice-Watch នៅក្នុងប្រទេសកម្ពុជា លោក​ Jean-Pierre Lutgen នាយកក្រុមហ៊ុន Ice-Watch Global ក៏បានធ្វើដំណើរមកទស្សនាដោយផ្ទាល់ កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០១៩ កន្លងទៅនេះ។ គួរបញ្ជាក់ថា លោកគឺជា CEO ហើយក៏ជាអ្នកស្ថាបនិកបង្កើតម៉ាកនាឡិកាដៃ ICE-WATCH ផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
DJ MAILY និង CEO ICE-WATCH 
DJ MAILY និង CEO ICE-WATCH 

លោកបានធ្វើការកោតសរសើរប្រទេសកម្ពុជាដែលជាតំណាងចែកចាយផ្ដាច់មុខមួយរបស់ម៉ាកនាឡិកាដៃ ICE-WATCH ថា៖ 

« ថ្វីត្បិតកម្ពុជាមានប្រជាជនតិច និងសាខាចែកចាយតិចជាងប្រទេសផ្សេងក៏ដោយ ក៏ចំនួនលក់នៅកម្ពុជាបានហក់ឡើងគួរឲ្យកត់សម្គាល់ នេះដោយសារការរីកចម្រើនពីសេដ្ឋកិច្ច និង កម្រិតជីវភាពប្រជាជនមានភាពល្អប្រសើរជាងមុន » ។

Jean-Pierre Lutgen នាយកក្រុមហ៊ុន Ice-Watch Global
Jean-Pierre Lutgen នាយកក្រុមហ៊ុន Ice-Watch Global
DJ MAILY
DJ MAILY

ស្របពេលដំណើរទស្សនានេះ DJ Maily ដែលជា Local Brand Ambassador បានត្រៀមអំណោយមួយដែលជាផលិតផលខ្មែរជូនទៅដល់ CEO Ice-Watch  ដែលនោះគឺជាក្រមា និង ផ្ទាំងគំនូររូបអង្គរវត្តដែលធ្វើដោយដៃពីសហគមន៍ជនពិការក្នុងខេត្តសៀមរាប។ ក្នុងពេលដែលប្រគល់អំណោយ Maily បានស្នើសុំឲ្យលោកក្នុងឆ្នាំក្រោយៗនេះ ផលិតនាឡិកាដែលទាក់ទងនឹងការថែរក្សាបរិស្ថាន ព្រោះបញ្ហាបរិស្ថានកំពុងខ្លាយជាការព្រួយបារម្ភរបស់ប្រជាជនជុំវិញពិភពលោក ។ មួយទៀតគឺនាឡិកាដែលទាក់ទងនឹងប្រទេសកម្ពុជា ហើយនេះក៏ជាមូលហេតុដែល Maily ជូនក្រមា និងរូបគំនូរអង្គរវត្តទៅដល់លោកផងដែរ៕

DJ MAILY និង CEO ICE-WATCH 
DJ MAILY និង CEO ICE-WATCH 
DJ MAILY ជូនក្រមាទៅ CEO ICE-WATCH 
DJ MAILY ជូនក្រមាទៅ CEO ICE-WATCH 
ការថតរូបជុំគ្នា
ការថតរូបជុំគ្នា
ការថតរូបជុំគ្នា
ការថតរូបជុំគ្នា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T