គិតត្រឹមព្រឹកនេះកម្ពុជាឈ្នះមេដាយសរុប២៤ ខណៈកីឡាការិនី ស៊ន សៀវម៉ី ប្រកួតថ្ងៃនេះ!

//s5.kh1.co/e7/e7f55ea06a41b1aa6671ba3409017beb2babf8e9.jpg
កីទ្បា

 ០៨-ធ្នូ-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ហ្វីលីពីន៖ គិតត្រឹមម៉ោង៨ព្រឹក (ម៉ោងនៅប្រទេសកម្ពុជា) ថ្ងៃអាទិត្យ ទី៨ ខែធ្នូនេះ កម្ពុជា កំពុងឈរនៅចំណាត់ថ្នាក់លេខ៨ នៅក្នុងតារាងចំណាត់ថ្នាក់មេដាយបណ្ដោះអាសន្នការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាងចំណាត់ថ្នាក់មេដាយគិតត្រឹមព្រឹកនេះ
តារាងចំណាត់ថ្នាក់មេដាយគិតត្រឹមព្រឹកនេះ

កម្ពុជា ឈ្នះមេដាសរុប២៤ ក្នុងនោះរួមមានមាស២, ប្រាក់៤ និងសំរឹទ្ធ៨ ខណៈម្ចាស់ផ្ទះហ្វីលីពីនឈ្នះមេដាយសរុប២២១ ក្នុងនោះមាស៨៩ កំពុងឈរនៅលេខ១។ ចំណែកឯទីម័រខាងកើតឈរនៅលេខ១១ មិនទាន់បានឈ្នះមេដាយសូម្បីមួយគ្រឿងនៅឡើយ។

ជាមួយគ្នានេះម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០១៧​ នៅប្រទេសម៉ាឡេស៊ី កីឡាការិនី ស៊ន សៀវម៉ី នឹងត្រូវប្រកួតជាមួយកីឡាការិនីវៀតណាម Lim Thi Ha Thanh លើប្រភេទកីឡាតេក្វាន់ដូ វិញ្ញាសា៧៣គីឡូក្រាម នៅថ្ងៃនេះវេលាម៉ោង ២:៤៥នាទីរសៀលតទៅ។

កីឡាការិនី ស៊ន សៀវម៉ី (រូបភាព: Cambodia SEA GAMES 2023) 
កីឡាការិនី ស៊ន សៀវម៉ី (រូបភាព: Cambodia SEA GAMES 2023) 

បើឈ្នះកីឡាការិនីវៀតណាមនៅថ្ងៃនេះ ស៊ម សៀវម៉ី នឹងត្រូវបន្តទៅប៉ះជាមួយកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន នៅវគ្គផ្ដាច់ព្រ័ត្រ។ គួរឲ្យដឹងដែរថា ទាំងកីឡាការនីវៀតណាមដែលនឹងត្រូវប្រកួតគ្នានៅថ្ងៃនេះ និងកីឡាការិនីហ្វីលីពីន សុទ្ធតែកីឡាការនីកម្ពុជា ស៊ន សៀវម៉ី យកឈ្នះក្នុងការប្រកួតកន្លងមក៕  (លទ្ធផលយ៉ាងណា ខ្មែរឡូត នឹងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់)

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T