​មុតម៉ាស៊ីនអារឈើដាច់មេដៃបាត់ ​គ្រូពេទ្យសម្រេចកាត់ម្រាមជើងមកដេរភ្ជាប់ធ្វើជាម្រាមដៃទៅវិញ (មានវីដេអូ)

//s5.kh1.co/a3/a30b490d7af3a19d3894c7116b7864005aefec26.jpg
សង្គម

 ០៧-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ បុរសម្នាក់ត្រូវដាច់មេដៃ​ខាងឆ្វេង​ដោយសារម៉ាស៊ីអារឈើរបស់គាត់ ខណៈពេលដែលគាត់អារធ្វើរបស់មួយសម្រាប់ជាកាដូជូនមិត្តស្រី​ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Aiden Adkins រស់នៅក្នុងទីក្រុង Carson ក្នុងរដ្ឋ Michigan ​ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយ​គ្រូពេទ្យបាននិយាយថា ​គាត់មានពេលតែ ៤ ម៉ោងប៉ុណ្ណោះ ដើម្បីដេរភ្ជាប់មេដៃ​របស់អ្នកជំងឺ ប៉ុន្តែរហូតមកដល់ថ្ងៃនេះក្រុមគ្រួសាររបស់លោក Adkins នៅតែមិនអាចរកឃើញមេដៃនោះឡើយ។

​គ្រូពេទ្យ​បានបង្ខំចិត្ត​ដេររបួសរបស់លោក Adkins ដោយ​មិនមានមេដៃ​នោះទេ។ ប៉ុន្តែ​គ្រូពេទ្យបានប្រាប់លោក​ Adkins ថា បើគាត់ចង់បានមេដៃខាងឆ្វេងនោះ ​គ្រូពេទ្យអាចកាត់ម្រាមជើង​ម្ខាងរបស់គាត់មកជំនួសវិញបាន។

បន្ទាប់ពីធ្វើការពិភាក្សាអស់រយៈពេលជាច្រើនខែលោក Adkins ​បានសម្រេចចិត្តថា គាត់ចង់បានមេដៃ ដោយសុខចិត្តបាត់ម្រាមជើងមួយ។

លោក Adkins បានទទួលការវះកាត់កាលពីថ្ងៃទី ២០ ខែសីហា កន្លងទៅនេះ នៅមន្ទីរពេទ្យសាកលវិទ្យាល័យ Michigan ដោយ​ត្រូវបានកាត់ម្រាមជើងខាងឆ្វេងរបស់គាត់ចេញ ហើយ​យកវាទៅដេរភ្ជាប់ដើម្បីប្រើប្រាស់វាមេដៃ​។

គ្រូពេទ្យវះកាត់បានយកម្រាមជើង​ខាងឆ្វេងរបស់ Adkins ​ហើយ​ដេរភ្ជាប់ធ្វើជាមេដៃ​វិញ
គ្រូពេទ្យវះកាត់បានយកម្រាមជើង​ខាងឆ្វេងរបស់ Adkins ​ហើយ​ដេរភ្ជាប់ធ្វើជាមេដៃ​វិញ

មួយសប្តាហ៍ក្រោយមកនៅពេលដែលគាត់​ទទួលបានការព្យាបាលលោក Adkins មានអារម្មណ៍ត្រេកអរ និងបាននិយាយថា ​“នៅទីបំផុតខ្ញុំអាចឲ្យមេដៃម្តងទៀតហើយ” ។

​គ្រូពេទ្យឈ្មោះ WKRN បាននិយាយថា "មេដៃរបស់គាត់អាចពត់និងត្រង់ល្អណាស់" ។

នោះជា​រឿងដែលខ្ញុំមិនធ្លាប់បានឃើញពីមុនមកទេ ដោយការផ្ទេរម្រាមជើងទៅធ្វើមេដៃ៕

បន្ទាប់ពីទទួលបានការព្យាបាលសប្តាហ៍
បន្ទាប់ពីទទួលបានការព្យាបាលសប្តាហ៍
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៩ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T