អបអរសាទរ! Matika និងស្វាមីអភិជន សម្រេចចិត្តចូលរោងភ្ជាប់ពាក្យ យ៉ាងអធិកអធម

//s5.kh1.co/b0/b0bd328c559288310fdff6108136802c2cededa4.jpg
តារា & កម្សាន្ដ

 ០៧-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ បន្ទាប់ពី តារាសម្ដែងស្រីជនជាតិថៃ នាង Matika ដែលត្រូវបានគេស្គាល់ តាមរយៈការសម្ដែងជាតួអង្គឆ្នាស់ បានបើកបង្ហាញពីទំនាក់ទំនងស្នេហា ជាសាធារណៈរួចមក មានហ្វេនៗចាំតាមដាននិងទន្ទឹងរង់ចាំមើល ថ្ងៃពិសេសនាងគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនយូរប៉ុន្មាន  ស្រាប់តែ Matika និងអនាគតស្វាមី ដ៏សង្ហា និងជាត្រកូលអភិជនផងនោះ បានសម្រេចចិត្តដឹកដៃគ្នា ចូលរោងភ្ជាប់ពាក្យហើយ កាលពីព្រឹកមិញនេះ នៅក្នុងសណ្ឋាគារដ៏ល្បីមួយក្នុងប្រទេសថៃ។

អ្វីដែលពិសេស គេឃើញថា ទិដ្ឋភាពពិធីភ្ជាប់ពាក្យ របស់តារាស្រីលំដាប់ជួរមុខរូបនេះ ពិតជាប្រព្រឹត្តិទៅយ៉ាងអធិកអធម ក្រោមវត្តមានភ្ញៀវកិត្តិយសគ្រប់ជាន់ថ្នាក់ និងតារាល្បីៗជាច្រើន ពោរពេញដោយស្នាមញញឹមជូនពរគ្រប់ៗគ្នា។

លើសពីនេះ Matika និងម្ចាស់បេះដូង ពិតជាមើលទៅស្រស់សោភា និងសង្ហាខ្លាំង ក្នុងឈុតបែបកូនកំលោះ កូនក្រមុំថៃ មានភាពសមគ្នាខ្លាំងណាស់។

យ៉ាងណាទៀតសោត Matika និងស្វាមី ត្រៀមនឹងចូលរោងការនៅ ថ្ងៃទី១៤ ខែធ្នូ ឆាប់ៗខាងមុខនេះផងដែរ ធ្វើឲ្យហ្វេនៗទាំងអស់ទន្ទឹងរង់ចាំមើលថា ពិធីមង្គលការរបស់ តារាស្រីឆ្នាស់រូបនេះ នឹងកាន់តែអស្ចារ្យកម្រិតណា៕

ចង់ជ្រាបថា ពិធីភ្ជាប់ពាក្យរបស់ Matika អធិអធមកម្រិតណា ទស្សនារូបភាពខាងក្រោម៖

Matika
Matika
Matika
Matika
Matika និងម្ចាស់បេះដូង
Matika និងម្ចាស់បេះដូង
Matika និងម្ចាស់បេះដូង
Matika និងម្ចាស់បេះដូង
សកម្មភាពពេលភ្ជាប់ពាក្យ Matika និងម្ចាស់បេះដូង

Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T