វិសាល និងបង រិនដារ៉ូ ពេលនេះស្គាល់ហើយរសជាតិវងេ្វងក្នុងព្រៃ ដោយគ្មានទូរស័ព្ទប្រើ២៤ម៉ោង! តោះសូមតាមដានកម្មវិធី “បងធំ ប្អូនប្រុស”! (មានវីដេអូ)

//s5.kh1.co/2f/2f35fc9a8ba22f9cbe25c193cb5c4cd8b1e95b34.jpg
តារា & កម្សាន្ដ

 ០៨-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

មណ្ឌលគិរី៖ តើអាចទៅរួចទេ ដែលមនុស្សពីរជំនាន់ផ្សេងគ្នា មិនធ្លាប់ជួបគ្នាពីមុនមកធ្វើដំណើរផ្សងព្រេងជាមួយគ្នានៅទូទាំងប្រទេសកម្ពុជា ហើយមានទំនាក់ទំនងល្អនឹងគ្នា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បងធំ ប្អូនប្រុសជាកម្មវិធីកម្សាន្តតាមទូរទស្សន៍ថ្មី មិនធ្លាប់មានពីមុន ដែលមានការចូលរួមដោយតារាភាពយន្តដ៏ល្បីលោក ទេព រិនដារ៉ូ និងតារាល្បីវ័យក្មេងក្នុងបណ្តាញសង្គម លោក ហេង វិសាល

កម្មវិធី “បងធំ ប្អូនប្រុស”
កម្មវិធី “បងធំ ប្អូនប្រុស”

វិសាល និងបង រិនដារ៉ូ ពេលនេះស្គាល់ហើយរសជាតិវង្វេងក្នុងព្រៃដោយគ្មានទូរសព្ទប្រើ ២៤ម៉ោង។ ភ័យផង ហត់ផង ឃ្លានផង តែក៏ទទួលបានចំណេះដឹងថ្មីៗ រំភើប រីករាយ ប្លែកអារម្មណ៍ដែលបានជួបជុំជាមួយបងប្អូនជនជាតិដើមភាគតិច ក្នុងដំណើរទស្សនកិច្ចទៅខេត្តមណ្ឌលគិរី ដែលជាខេត្តដ៏សែនស្រស់ត្រកាលរបស់ប្រទេសកម្ពុជាយើង។ សំខាន់បងធំ ប្អូនប្រុសយើង បានភ្លក់ស្រាបុរាណរបស់បងប្អូនជនជាតិដើមភាគតិចយើងទៀតផង។ កាន់តែពិសេស បង រិនដារ៉ូ បានបញ្ចេញថ្វីដៃចាក់ស្រាបៀរអង្គរ ចែកជូនបងប្អូនជនជាតិដើមភាគតិចយើងយ៉ាងសប្បាយរីករាយបំផុត។

កម្មវិធី “បងធំ ប្អូនប្រុស”
កម្មវិធី “បងធំ ប្អូនប្រុស”
កម្មវិធី “បងធំ ប្អូនប្រុស”
កម្មវិធី “បងធំ ប្អូនប្រុស”

ខេត្តមណ្ឌលគិរី គឺជាខេត្តចុងក្រោយហើយ សម្រាប់ដំណើរបេសកកម្មរបស់បងប្អូនទាំងពីរ ដើម្បីស្គាល់ពីអ្វីថ្មីៗ ធ្វើរឿងរ៉ាវមិនធ្លាប់ធ្វើពីមុន បន្ទាប់ពីពួកគាត់បញ្ចប់ដំណើរផ្សងព្រេងដ៏អស្ចារ្យនៅខេត្តកំពត កោះកុង កំពង់ឆ្នាំង បាត់ដំបងសៀមរាប ព្រះសីហនុ  រតនគិរី និងចុងក្រោយគឺខេត្តមណ្ឌលគីរី ។

គ្រប់វគ្គនីមួយៗនឹងបង្ហាញឲ្យឃើញតាមរយៈ ទេព រិនដារ៉ូ និង ហេង វិសាល នៅក្នុងស្ថានភាពផ្សេងៗ ឬបទពិសោធន៍ធ្វើរឿងរ៉ាវដែលពួកគាត់មិនធ្លាប់ធ្វើពីមុន។​ ម្នាក់ៗនឹងបង្ហាញពីការបើកចិត្តទទួលយកបទពិសោធន៍ថ្មីៗ និងការបង្កើតចំណងមិត្តភាពល្អនឹងគ្នា។ 

កម្មវិធី “បងធំ ប្អូនប្រុស”
កម្មវិធី “បងធំ ប្អូនប្រុស”
កម្មវិធី “បងធំ ប្អូនប្រុស”
កម្មវិធី “បងធំ ប្អូនប្រុស”
កម្មវិធី “បងធំ ប្អូនប្រុស”
កម្មវិធី “បងធំ ប្អូនប្រុស”

ជួបជាមួយ ទេព រិនដារ៉ូ និង ហេង វិសាល និងក្នុងកម្មវិធី “បងធំ ប្អូនប្រុស ដែលនឹងធ្វើការចាក់ផ្សាយតាមរយៈទូរទស្សន៍ប៉ុស្តិ៍លេខ5

កម្មវិធី “បងធំ ប្អូនប្រុស”
កម្មវិធី “បងធំ ប្អូនប្រុស”
កម្មវិធី “បងធំ ប្អូនប្រុស”
កម្មវិធី “បងធំ ប្អូនប្រុស”

ចុចទីនេះ ដើម្បីទស្សនាវីដេអូសាច់រឿងទាំងមូល៖

វីដេអូ
ទេព រិនដារ៉ូ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T