ម៉ូលីកា ​មុខកាន់តែប្រែប្រួលខ្លាំង ក្រោយមានបានខ្លាំង

//s5.kh1.co/b4/b4250786b6e2eeee7f49fae219a9562ed6c80592.jpg
តារា & កម្សាន្ដ

 ០៦-ធ្នូ-២០១៩ ៨ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ម៉ូលីកា បានដើរចេញ ពីវិស័យសិល្បៈយូរឆ្នាំណាស់មកហើយ បែរជាងាកមកខាងរកស៊ី លក់ផលិតផលនៅក្នុងបណ្តាញសង្គម ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន មិនថាប្រុស ឬស្រី។ អ្វីដែលកាន់តែសំខាន់ ការលក់ផលិតផលរបស់នាង អាចរកកម្រៃចូលខ្ទង់ពាន់ដុល្លារ ក្នុងមួយថ្ងៃឯណោះ ធ្វើឲ្យគ្រប់គ្នាមិននឹកស្មានដល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ គេក៏សង្កេតឃើញមុខមាត់ តារាស្រីរូបនេះ មានការប្រែប្រួលខុសប្លែកជាងមុនផងដែរ ដោយឃើញចង្កាស្រួច និងច្រមុះ មាត់ កាន់តែខុសគ្នាកាលពីមុនដាច់តែម្តង ព្រោះកាលពីមុននាង មានមុខមូលបែបCute Cute  គួរឲ្យស្រលាញ់។

ប៉ុន្តែទោះបីជា មុខមាត់របស់ម៉ូលីកា ខុសប្លែកយ៉ាងណា ក៏ហ្វេននៅតែគិតថា​ស្រស់ស្អាត​ តាមបែបផែនរបស់នាង ហើយការប្រែប្រួលបែបនេះ គឺជារឿងធម្មតាហើយ សម្រាប់មនុស្សស្រី ព្រោះគ្មានអ្នកណាចង់សម្រស់មិនស្អាតនោះទេ ខណៈពេលមានលុយចាយពេញដៃនោះ៕

ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T