មិត្តហ្វូន បានចាប់ផ្តើមដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងការចែកចាយ DMS.One សម្រាប់ក្រុមហ៊ុន អង្គរមីលឃ៍!

//s5.kh1.co/74/748177d8ca0181eec7cf6c843f0e1929daa0bde0.jpg
សង្គម

 ០៦-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០១៩ នេះ នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក (ANGKOR DAIRY PRODUCTS CO., LTD.) មិត្តហ្វូន និង អង្គរមីលឃ៍ បានចាប់ផ្តើមរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការកម្មវិធីគ្រប់គ្រងការចែកចាយតាមអនទ្បាញ DMS.One សម្រាប់ផលិតផលទឹកដោះគោអង្គរមីលឃ៍ជាផ្លូវការ ដោយមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗនៃក្រុមហ៊ុនទាំងពីរផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីសម្ពោធ DMS.ONEសម្រាប់អង្គរមីល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩
ពិធីសម្ពោធ DMS.ONEសម្រាប់អង្គរមីល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩

DMS.ONE (Distribution Management System) គឺជាឧបករណ៍គ្រប់គ្រងទៅលើប្រតិបត្តិការសកម្មភាពផ្នែកលក់នៅក្នុងយុគសម័យទំនើប។ ប្រព័ន្ធគ្រប់គ្រងនេះជួយដល់ការរៀបចំបែងចែក នឹងចែកចាយពីក្រុមហ៊ុនកណ្តាល ទៅកាន់ភ្នាក់ងារលក់ ឬភ្នាក់ងារកណ្តាល ទៅកាន់អ្នកគ្រប់គ្រងលក់នឹងភ្នាក់ងារលក់តាមទីផ្សារនាៗផងដែរ។
• គ្រប់គ្រងប្រព័ន្ធចែកចាយទូទៅ និងការលក់តាមអនទ្បាញ
• ជំនួយដល់ការត្រួតពិនិត្យ និងកំណត់ទីតាំងនីមួយៗ
• ប្រមូលផ្តុំទិន្ន័យ រក្សាទិន្នន័យធំៗ បានតាមតំរូវការ
• បែងចែកបានច្រើនកម្រិត ជូនអតិថិជន
• ការរចនាទ្បើងមានមុខងារច្រើន សម្រាប់សហគ្រាស
• ប្រភេទនៃរបាយការណ៍មានភាពខុសគ្នា
• ការរួមបញ្ចូលបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍តែមួយ
• ជំនួយ ២ផ្នែក: Web base and Mobile Native Application

កំទ្បុងពេលសម្ពោធលោក ឌន ខ្វុក ខាញ់ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន អង្គរមីលឃ៍ បានថ្លែងថា៖

«សេវាកម្មគ្រប់គ្រងការចែកចាយ DMS.One គឺជាគំរោងអថិភាពសំខាន់ជាងគេបំផុតរបស់ក្រុមហ៊ុនលោក។ រហូតមកដល់ខែធ្នូ ឆ្នាំ២០១៩ នេះ ក្រោយពីបានសិក្សាវាយតម្លៃពីដៃគូរជាច្រើន ដែលបានផ្តល់សេវាកម្មនេះ អង្គរមីលឃ៍ បានសម្រេចចិត្តចុះហត្ថលេខាលើកិច្ចព្រមព្រាងជាមួយក្រុមហ៊ុន មិត្តហ្វូន ដើម្បីអនុវត្តន៍គំរោងរួមគ្នា។ ប្រព័ន្ធគ្រប់គ្រងនេះជាជំនួយការដ៏ចម្បងសម្រាប់ក្រុមហ៊ុន អង្គរមីលឃ៍ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមនឹងលំបាកនាៗ ដែលក្រុមហ៊ុនកំពុងជួបប្រទះ»។

  លោក ឌន ខ្វុក ខាញ់ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអង្គរមីល ថតរូបអនុស្សាវរីយ៍  
  លោក ឌន ខ្វុក ខាញ់ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអង្គរមីល ថតរូបអនុស្សាវរីយ៍  

នៅក្នុងឱកាសនោះដែរ លោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន មិត្តហ្វូន បានបង្ហាញនូវឆន្ទះក្នុងការបង្កើតគំរោង DMS.One នេះឡើងហើយក៏បានចែករំលែកគោលការណ៍ និងផែនការរបស់ DMS ទៅកាន់ក្រុមហ៊ុន អង្គរមីលឃ៍ ផងដែរ។ វាជាផ្នែកមួយដ៏ពិសេសផងដែរ សំរាប់ប្រតិបត្តិការដំណោះស្រាយប្រព័ន្ធបច្ចេកវិទ្យារបស់មិត្តហ្វូននាពេលអនាគត។

លោកបានគូសបញ្ជាក់ថា៖

«ក្រុមហ៊ុន មិត្តហ្វូន នឹងសហការជាមួយសហគ្រាសនាៗក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតនូវរាល់ដំណោះស្រាយប្រព័ន្ធបច្ចេកវិទ្យា ដែលមានភាពវ័យឆ្លាត ស្វ័យប្រវត្តិ និងដើម្បីពាំនាំនូវអត្ថប្រយោជន៍ជាច្រើនជូនអតិថិជនផងដែរ»។

ពិធីសម្ពោធ DMS.ONEសម្រាប់អង្គរមីល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩
ពិធីសម្ពោធ DMS.ONEសម្រាប់អង្គរមីល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩

ក្នុងកម្មវិធីនោះ បានកត់សម្គាល់ទៅលើចំណុចសំខាន់ៗនៃប្រព័ន្ធគ្រប់គ្រងការចែកចាយ DMS.One ដោយធ្វើយ៉ាងណាឱ្យមានភាពល្បីរន្ទឺនៅក្នុងទីផ្សារ ដែលសាកសម្យបំផុតសម្រាប់វិស័យផ្សេងៗគ្នារួមមាន៖ អ្នកលក់រាយ ផ្នែកចំណីអាហារ និងភេសជ្ជៈ សណ្ឋាគារ ធនាគារ និងវិស័យអាជីវកម្មផ្សេងៗជាច្រើនទៀតផងដែរ។

មិត្តហ្វូន គឺជាក្រុមហ៊ុនទូរគនាគមន៍ដែលឈានមុខគេក្នុងការដោះស្រាយបញ្ហាប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា ដែលតែងតែផ្តល់នូវសេវាកម្មផ្សេងៗគ្នាជាច្រើនរួមមាន៖ ដំណោះស្រាយប្រព័ន្ធបច្ចេកវិទ្យារដ្ឋាភិបាល ប្រព័ន្ធទូរស័ព្ទចល័ត អីនធឺណែត Content service, Leased Line service, e-Payment និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន៕

ពិធីសម្ពោធ DMS.ONEសម្រាប់អង្គរមីល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩
ពិធីសម្ពោធ DMS.ONEសម្រាប់អង្គរមីល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T