ផ្សារទំនើប FURI Times Square នឹងចាប់បើកដំណើរការនៅដើមសប្ដាហ៍ក្រោយនេះហើយ!

//s5.kh1.co/28/28ff0fe5c4523aecd1b8a7c5835663dc78b99515.jpg
សង្គម

 ០៦-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ព្រះសីហនុ ៖ នៅត្រឹមថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយនេះ ផ្សារទំនើបដ៏ទាន់សម័យ និងស៊ីវិល័យលើកដំបូងគេបង្អស់ប្រចាំនៅក្នុងក្រុងព្រះសីហនុ FURI Times Square នឹងចាប់បើកដំណើរការ​ហើយ ជាមួយនឹងការនាំមកនូវបទពិសោធន៍ថ្មីនៃការទិញលក់ទំនិញគ្រប់ប្រភេទយ៉ាងសម្បូរបែបបំផុត ក្រោមការចូលរួមពីសំណាក់លោកអភិបាលខេត្តព្រះសីហនុជាអធិបតី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹង​ការ​ត្រៀមខ្លួន​បង្ហាញ​វត្តមាន​ថ្មី​ នៃ​ការ​បើក​ទំព័រ​ជា​ប្រវត្តិសាស្ត្រ​ប្រចាំ​នៅក្នុង​ក្រុង​ព្រះសីហនុ​ ផ្សារ​ទំនើប​ដ៏​ធំ​លើកដំបូង​គេ​បង្អស់​ ប្រចាំ​នៅក្នុង​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី២ប្រចាំ​ប្រទេស​កម្ពុជា​ FURI​ TIMES​ SQUARE​ នឹង​ធ្វើ​ឱ្យ​មហាជន​ ក៏ដូចជា​អតិថិជន​ទូទៅ​មាន​ភាព​ភ្ញាក់ផ្អើល​ និង​រំភើប​យ៉ាង​ខ្លាំង​ទៅ​នឹង​ទិដ្ឋភាព​ដ៏​អស្ចារ្យ​ នៃ​ការរចនា​ម៉ូដ​ផ្សារ​ទំនើប​ទាំងមូល​ រាប់ទាំង​ផ្នែក​ខាងក្នុង​ និង​ខាងក្រៅ​ផង​ដែរ​។

ផ្សារទំនើប FURI Times Square
ផ្សារទំនើប FURI Times Square
ផ្សារទំនើប FURI Times Square
ផ្សារទំនើប FURI Times Square

ប្រធាន​គ្រប់គ្រងផ្នែកលក់នៅផ្សារ​ទំនើប​ FURI​ Times​ Square​ កញ្ញា​ តាំង គីមហុង​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ នៅ​ត្រឹម​ថ្ងៃច័ន្ទ ទី៩​ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ​ ផ្សារ​ទំនើប​បែប​ស៊ីវិល័យ​មួយ​នេះ​ នឹង​ចាប់​បើកទ្វារ​ដំណើរការ​លក់​លើកដំបូង​ ដើម្បី​ជា​ការ​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​អតិថិជន​នៅក្នុង​ក្រុង​ព្រះសីហនុ​។

ផ្សារទំនើប FURI Times Square
ផ្សារទំនើប FURI Times Square
ផ្សារទំនើប FURI Times Square
ផ្សារទំនើប FURI Times Square

កញ្ញា​ តាំង គីមហុង​ បាន​បន្ត​ឱ្យ​ដឹង​ថែមទៀត​ថា​៖

“ជាមួយនឹង​កិច្ច​ដំណើរការ​សាកល្បង​នេះ​ ផ្សារ​ទំនើប​ FURI​ Times​ Square​ បាន​នាំមក​ជូន​អតិថិជន​នូវ​បណ្តា​ផលិតផល​ មុខទំនិញ​ចម្រុះយ៉ាង​សម្បូរ​បែប​ ដែល​សុទ្ធតែ​ជា​ម៉ាក​យី​ហោ​ល្បី​ៗលំដាប់​សាកលលោក​ដូចជា​ ក្រុមហ៊ុន​ KFC​, ក្រុមហ៊ុន​ Starbucks​, ក្រុមហ៊ុន​ Amazone​ Caf​é, ក្រុមហ៊ុន​ KOI​, ក្រុមហ៊ុន​ Dakasi​ Tea​, ហាងអាហារមកពីប្រទែសាំងហ្គាពួរ ក្រុមហ៊ុន​លក់​សម្លៀកបំពាក់​ LEVI​’s, ក្រុមហ៊ុន​ NIKE​, ក្រុមហ៊ុន​ Samsonite​, ក្រុមហ៊ុន​នាឡិកា​ដ៏​ល្បីឈ្មោះ​ G-Shock​, ក្រុមហ៊ុន​លក់​រថយន្ត​ HGB​ Group​ រួម​ជាមួយ​ក្រុម​ហ៊ុន​ល្បី​ៗជាច្រើន​ទៀត​ ដោយ​រាប់បញ្ចូល​ទាំង​គ្រឿង​បរិ​ក្ខា​ប្រើប្រាស់​ប្រចាំថ្ងៃ​ និង​គ្រឿងសម្អាង​ផង​ដែរ​”។

កញ្ញា​បាន​បន្ត​ទៀត​ថា​៖

“ផ្សារ​ទំនើប​នេះ​ នឹង​ចាប់​បើកទ្វារ​បម្រើ​អតិថិជន​ចាប់ពី​ម៉ោង៩ព្រឹក​ រហូតដល់​ម៉ោង១១យប់​ ដែល​ក្រៅពី​មាន​លក់​នូវ​មុខទំនិញ​ និង​អាហារ​យ៉ាង​សម្បូរ​បែប​ ក៏​មាន​ទីកន្លែង​កម្សាន្ត​សម្រាប់​កុមារ​ និង​យុវវ័យ​ផង​ដែរ​ ជាពិសេស​មាន​រោងកុន​បែប​ទំនើប​នៅ​ជាន់​ខាងលើ​ រួម​ជាមួយនឹង​ Sky​ Bar​ ដែល​រៀបចំ​នៅ​ជាន់​ខាងលើ​លំហ​រអា​កាស​នៅពេល​រាត្រី​ផង​ដែរ​”។

សូម​ចូលរួមទាំងអស់គ្នា និង​ស្វាគមន៍​ចំពោះ​ការ​មកដល់​ថ្មីនៃផ្សារ​ទំនើប​ដ៏​ទាន់សម័យ​ និង​ស៊ីវិល័យ​លើកដំបូង​គេ​បង្អស់​នៅ​ក្រុង​ព្រះសីហនុ​៕

ផ្សារទំនើប FURI Times Square
ផ្សារទំនើប FURI Times Square
ផ្សារទំនើប FURI Times Square
ផ្សារទំនើប FURI Times Square
ផ្សារទំនើប FURI Times Square
ផ្សារទំនើប FURI Times Square
ផ្សារទំនើប FURI Times Square
ផ្សារទំនើប FURI Times Square
ផ្សារទំនើប FURI Times Square
ផ្សារទំនើប FURI Times Square
ផ្សារទំនើប FURI Times Square
ផ្សារទំនើប FURI Times Square
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T