គង់ សុជាតិ ត្រូវគេសរសើរ ពូកែរើសឈុតស៊ីគ្នា ជាមួយស្វាមី ស្ទើរគ្រប់ពេល មិនដែលឆ្គង ពេលជាពិធីករ ពិធីការិនីម្តងៗ

//s5.kh1.co/ca/ca716c9732130ea99eaedf4671c0467f346f926d.jpg
តារា & កម្សាន្ដ

 ០៥-ធ្នូ-២០១៩ ៧ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ច្រើនឆ្នាំណាស់មកហើយ ដែលអ្នកនាង គង់ សុជាតិ បានឈរលើវិស័យសិល្បៈ ពោរពេញទៅដោយភាពជោគជ័យ ក្នុងការងារជាពិធីការិនី គ្រប់កម្មវិធី តូច ធំទាំងអស់។ កេរ្តិ៍ឈ្មោះរបស់អ្នកនាង កាន់តែល្បីល្បាញខ្លាំងទៅៗ រហូតត្រូវបានគេដាក់នាមថា ជាពិធីការិនីឆ្នើមមួយរូប ក្នុងស្រុកខ្មែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង គេតែងចាប់អារម្មណ៍ថា តារាស្រីរូបនេះ តែងតែរៀបចំខ្លួនស្អាតបាត រាល់ពេលធ្វើជាពិធីការិនីម្តងៗ ជាពិសេស នៅពេលដែលអ្នកនាង បានចាប់ដៃគូជាមួយនឹង ស្វាមីទៀតសោត កាន់តែអ្នកនាង ធ្វើយ៉ាងណាឲ្យល្អឥតខ្ចោះជានិច្ច។

ក្នុងនោះ អ្នកនាង និងស្វាមី តែងតែរៀបចំ ឈុតសម្លៀកបំពាក់ មិនដែលឆ្គងម្តងណាឡើយ ដោយលោក ជា វិបុល តែងរើសសម្លៀកបំពាក់ណា​ពណ៌ដូចគ្នា ជាមួយនឹងភរិយា ទោះជារ៉ួបរបស់គង់ សុជាតិ ពណ៌លេចប៉ុណ្ណាក៏ដោយ។

យ៉ាងណាមិញ ការតែងខ្លួន ធ្វើជាពិធីករ និងជាពិធីការិនី ក្នុងកម្មវិធី មិនមែនជារឿងងាយស្រួលនោះទេ ត្រូវជ្រើសរើសឈុតណា ឲ្យស៊ីនឹងកម្មវិធី ឬផលិតផលគេ មិនមែនចេះតែរើសតាមតែចិត្តខ្លួនឯងនោះទេ៕

 គង់ សុជាតិ និងស្វាមី
 គង់ សុជាតិ និងស្វាមី
 គង់ សុជាតិ និងស្វាមី
 គង់ សុជាតិ និងស្វាមី
 គង់ សុជាតិ និងស្វាមី
 គង់ សុជាតិ និងស្វាមី
 គង់ សុជាតិ និងស្វាមី
 គង់ សុជាតិ និងស្វាមី
 គង់ សុជាតិ និងស្វាមី
 គង់ សុជាតិ និងស្វាមី
 គង់ សុជាតិ និងស្វាមី
 គង់ សុជាតិ និងស្វាមី
 គង់ សុជាតិ និងស្វាមី
 គង់ សុជាតិ និងស្វាមី
 គង់ សុជាតិ និងស្វាមី
 គង់ សុជាតិ និងស្វាមី
គង់ សុជាតិជា វិបុល
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T