ប្រទេសស៊ីរ៉ាលីអូន មានបំណងនាំចូលអង្ករពីកម្ពុជាទៅកាន់ប្រទេសរបស់ខ្លួន

//s5.kh1.co/5d/5de746d920094b19b0d392c32a422598112466fc.jpg
Khmerhome

 ០៥-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=434,q=100/91/91721a4a53718d9ecc62d3d16d18c5d0f772f22f.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចសិក្សាលើទីផ្សារកសិកម្មនៅប្រទេសកម្ពុជា លោក អើនេស្ត ដុមម៉ាហ៊ីណា ឯកអគ្គរដ្ឋទូតប្រទេសស៊ីរ៉ាលីអូន (Sierra Leone) ប្រចាំប្រទេសចិន ក្នុងជំនួបជាមួយ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានគោលបំណងស្វែងយល់ពីទីផ្សារកសិកម្មរបស់កម្ពុជា ជាពិសេសដើម្បីសិក្សាអំពីការនាំចូលអង្ករពីកម្ពុជាទៅកាន់ប្រទេសរបស់លោក។

ក្នុងដំណើរទស្សនកិច្ច របស់ លោក អើនេស្ត ដុមម៉ាហ៊ីណា សិក្សាលើទីផ្សារកសិកម្មនៅប្រទេសកម្ពុជា ក្នុងជំនួបជាមួយ លោក ប៉ាន សូរស័ក្ដិ ធ្វើឡើងកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩។ លោក បានកោតសរសើរចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដែលមានការរីកចំរើនគួរឱ្យកត់សម្គាល់។

https://s5.kh1.co/__image/w=650,h=434,q=100/a7/a7f58b0525f5c39e3e96d7d7ff9fac08ff835d3a.jpg

លោក បានបន្តថា អង្ករជាអាហារចម្បងរបស់ស៊ីរ៉ាលីអូន ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធកសិកម្មរបស់ប្រទេសស៊ីរ៉ាលីអូនមិនទាន់បានស្ដារបានជាស្ថាពរនៅឡើយ ដូចនេះការនាំចូលអង្ករពីប្រទេសកម្ពុជានឹងពង្រឹងស្ថេរភាពចំណីអាហាររបស់ប្រទេសស៊ីរ៉ាលីអូន។

https://s5.kh1.co/__image/w=650,h=434,q=100/88/888c0be13c22dc1235eb6d17ebe976c872aa77df.jpg

ជាកិច្ចឆ្លើយតប លោក ប៉ាន សូរស័ក្កិ បានស្វាគមន៍ដំណើរទស្សនកិច្ចនេះ ហើយបានជម្រាបជូនថា ផលិតកម្មស្រូវនៅកម្ពុជាមានចំនួនលើសតម្រូវការប្រមាណ ៤លានតោនជារៀងរាល់ឆ្នាំ ដែលអាចប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ជូនទៅប្រទេសស៊ីរ៉ាលីអូនបាន។

https://s5.kh1.co/__image/w=650,h=434,q=100/5d/5de746d920094b19b0d392c32a422598112466fc.jpg

ជាអនុសាសន៍លើការងារនេះ លោក រដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យសហគមន៍ធុរកិច្ច ឬក្រុមហ៊ុននាំចូលនៃប្រទេសស៊ីរ៉ាលីអូន ចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងសហគមន៍ធុរកិច្ច ឬក្រុមហ៊ុននាំចេញនៃប្រទេសកម្ពុជា ដើម្បីបង្កើតទំនាក់ទំនងផ្លូវការ និងបង្កភាពងាយស្រួលក្នុងធ្វើពាណិជ្ជកម្មរវាងគ្នា និងគ្នា៕

https://s5.kh1.co/__image/w=650,h=434,q=100/a8/a8f38233ece2a9217895c1a39a162a3955adaddf.jpg

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T