បរទេស៖ កន្លងទៅអង្គការណាសាធ្លាប់គិតថាការរីងទឹកនៅលើភពអង្គារប្រហែលជាមកពីព្យុះធូលីយក្សដ៏ខ្លាំងមហិមាបានគួចយកទឹកដែលមាននៅលើផ្ទៃនៃភពទៅកាន់លំហ។ កាលពីពេលថ្មីៗនេះអង្គការណាសាបានធ្វើការសន្និដ្ឋានជាថ្មីថាពពកធូលីដែលកើតមានបន្ទាប់ពីព្យុះធូលីនេះទេទើបជាដើមហេតុនៃការហួតទឹកនៅលើភពអង្គារ នេះបើយោងតាមការស្រាវជ្រាវថ្មីរបស់អង្គការណាសា។ កាលពីឆ្នាំមុនផ្កាយរណបរបស់ណាសាដែលមានឈ្មោះថា Mars Reconnaissance Orbiter ថតបានទិដ្ឋភាពព្យុះធំមួយគ្របដណ្ដប់ពេញភពអង្គារ​ ហើយក្រុមអ្នកវិទ្យាសាស្ត្រកំពុងសិក្សាពីដំណើរការរបស់ខ្យល់ព្យុះមួយនោះ។

ពពកធូលីនៅលើភពអង្គារ

នៅពេលនោះដែរក្រុមអ្នកវិទ្យាសាស្ត្របានអង្កេតនិងសិក្សាពីព្យុះនោះអស់ជាច្រើនសប្ដាហ៍ ហើយវាមានសណ្ឋានស្រដៀងព្យុះផ្គររន្ទះនៅលើផែនដីដែរ។ បន្ទាប់ពីមានព្យុះធូលីកើតមានពេញលើភពអង្គារមក ពពកធូលីក៏ចាប់ផ្ដើមកកើតឡើងហើយវាអាចស្រូបទាញទឹកឲ្យហួតទៅលើអាកាសបាន។ ពពកធូលីអាចមានសកម្មភាពជាច្រើនសប្ដាហ៍ ហើយទំហំរបស់វាអាចរីកកាន់តែធំរហូតដល់ប្រវែង ៧៨៩គីឡូម៉ែត្រ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ