ប្រជាពលរដ្ឋ ២៥៧គ្រួសារ ក្នុងខេត្តពោធិ៍សាត់នឹងមានទឹកស្អាតប្រើប្រាស់ ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរដ្ឋាភិបាលជប៉ុន

//s5.kh1.co/9e/9e0789fb46afe0f0c5ed8b7181fed3ef979bf1d4.jpg
Khmerhome

 ០៥-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=405,q=100/0c/0c805d12ca0418d2877b629d24d1130552032a93.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ប្រជាពលរដ្ឋ ២៥៧គ្រួសារ ដែលរស់នៅខេត្តពោធិ៍សាត់ នឹងមានទឺកស្អាតប្រើប្រាស់ ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ ២៤០៥លានយ៉េន (ប្រមាណ ២២លានដុល្លារអាមេរិក)។

លិខិតប្តូរសារស្ពីពី ការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ «គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់» ត្រូវបានចុះហត្ថលេខា ទទួលដោយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងផ្ទេរដោយ លោក MIKAMI Masahiro អគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី៤ ខែធ្នូ នេះ នៅក្រសួងការបរទេសកម្ពុជា។

https://s5.kh1.co/__image/w=650,h=368,q=100/03/038380bb2a8d786276b50f756f78f4ab866e8b02.jpg

នៅក្នុងពិធីខាងលើ លោក ប្រាក់ សុខុន បានថ្លែងថា ជំនួយប្រមាណ ២២លានដុល្លារអាមេរិក របស់រាជរដ្ឋាភិបាលជប៉ុន នឹងជួយដល់ប្រជាពលរដ្ឋកម្ពុជា ២៥៧គ្រួសារ ក្នុងខេត្តពោធិ៍សាត់ ឱ្យមានទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃជាក់ជាមិនខាន។

https://s5.kh1.co/__image/w=650,h=475,q=100/0d/0d67fa69c2b72a172b6ea22006beaf84f3e4337d.jpg

គម្រោងដែលបានចុះហត្ថលេខាថ្ងៃនេះ ដើម្បីសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ដែលអាចផ្គត់ផ្គង់ទឹកស្អាតចំណុះ ៦៦០០ម៉ែត្រគូបក្នុង១ថ្ងៃ និងតបណ្តាញប្រវែង ៨៥,៥គីឡូម៉ែត្រ ចូលផ្ទះគ្រួសារពលរដ្ឋក្រីក្រប្រមាណ ២៥៧គ្រួសារ ដែលរស់នៅខេត្តពោធិ៍សាត់។ ជាការបន្តរបស់រដ្ឋមន្រ្តីការបរទេសកម្ពុជា លោកបានឱ្យដឹងថា ដំណើរការសាងសង់ នឹងចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ខែកញ្ញា ឆ្នាំ២០២២។

ស្ថិតក្នុងបរិយាកាសនោះដែរ លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន បានថ្លែងថា ការផ្ដល់ហិរញ្ញប្បទានឥតសំណងនេះ គឺជាការបង្ហាញអំពីការបេ្តជ្ញាចិត្តរបស់រាជរដ្ឋាភិបាលជប៉ុន ក្នុងការរួមចំណែកធ្វើឱ្យប្រសើរឡើងនូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា ពិសេសនោះគឺវិស័យទឹកស្អាតតែម្ដង។ កិច្ចសហប្រតិបត្តិការក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត គឺជាវិស័យមួយគួរឱកត់សម្គាល់សម្រាប់រយៈពេលវែង និងទំហំធំតាមរយៈសមិទ្ធផលដែលសម្រេចបានចេញពីគម្រោងទាំងនេះ។ ជាការបន្ថែមរបស់ អគ្គរាជទូតជប៉ុន លោក ថា រដ្ឋាភិបាលជប៉ុននឹងបន្តជួយដល់កម្ពុជាជានិច្ច។

https://s5.kh1.co/__image/w=650,h=434,q=100/36/3692dcca15e3fd934c2399403155f3482e0482f4.jpg

លោក ប្រាក់​ សុខុន បានអរគុណ​ លោក MIKAMI Masahiro និងមន្ត្រីបុគ្គលិកស្ថានទូតជប៉ុន ព្រមទាំងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលបានខិតខំយ៉ាងសកម្ម ក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ។

https://s5.kh1.co/__image/w=650,h=430,q=100/d7/d72c8cf9c0fe3337d0553526a093a6974127671a.jpg

គូសបញ្ជាក់ថា ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានកំណត់ទិសដៅនៃអត្រាផ្គត់ផ្គង់ទឹកស្អាតឱ្យបាន១០០ភាគរយ នៅគ្រប់តំបន់ទូទាំងប្រទេសនៅត្រឹមឆ្នាំ២០២៥៕

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T