បាត់មុខយូរ! ពេលនេះ គឹម លក្ខិណា ចេញមុខលើកទឹកចិត្ត អ្នកដឹកនាំ សោម ដូរ៉េ ក្រោយផ្ទុះការរិះគន់ MV «សុដន់ម៉ែ» (មានវីដេអូ)

//s5.kh1.co/75/751251b49c71df25e1edd26e5bda9677b08dc6cf.jpg
តារា & កម្សាន្ដ

 ០៤-ធ្នូ-២០១៩ ១១ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ មកទល់នឹងពេលនេះ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង គឹម លក្ខិណា បានស្ងាត់ពីសិល្បៈឈឹងក្រោយបានទៅរស់នៅយ៉ាងមានក្តីសុខនៅក្រៅប្រទេស ខណៈពេលដែលមហាជនជាច្រើន ពិតជាមានក្តីនឹករលឹកដល់នាងយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយរយៈពេលនេះឃើញថាបទMV «សុដន់ម៉ែ» ដែលច្រៀងដោយអ្នកនាងកាតុ បានផ្ទុះការរិះគន់យ៉ាងខ្លាំងចំពោះអ្នកដឹកនាំ លោកសោម ដូរ៉េ ជាមួយនឹងការតុបតែងខ្លួននៅក្នុងបទចម្រៀង ដែលមើលទៅហាក់ដូចជាមិនសម រីឯចំណងជើងក៏មានមនុស្សមួយចំនួនមិនពេញចិត្ត។ តែទោះជាយ៉ាងណាក្តី បទចម្រៀងនេះមានអត្ថន័យល្អ ដែលធ្វើឲ្យហ្វេនៗមួយចំនួនពេញចិត្តផងដែរ។

ទន្ទឹមនឹងរឿងដ៏ក្តៅគគុកនេះដែរ ក៏ស្រាប់តែលេចមុខសាជាថ្មីម្តងទៀត ចំពោះតារាស្រី អ្នកនាង គឹម លក្ខិណា ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះរយៈពេលជាច្រើនឆ្នាំមកនេះមិនដែលបានឃើញនាង ឬក៏បញ្ចេញអ្វីនៅលើបណ្តាញសង្គមដូចតារារួមជំនាន់ដទៃទេ។

ទោះយ៉ាងណា នាងបានចូលរួមធ្វើការលើកទឹកចិត្តដល់លោកសោម ដូរ៉េ ដែលកំពុងតែអន់ចិត្តចំពោះពាក្យរិះគន់របស់មនុស្សមួយចំនួន ជាហេតុធ្វើឲ្យលោករីករាយនៅក្នុងចិត្តយ៉ាងខ្លាំង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

គឹម លក្ខិណា
គឹម លក្ខិណា
គឹម លក្ខិណា
គឹម លក្ខិណា
គឹម លក្ខិណា
គឹម លក្ខិណា
លោក សោម ដូរ៉េ
លោក សោម ដូរ៉េ
លោក សោម ដូរ៉េ
លោក សោម ដូរ៉េ
កាតុ
កាតុ
កាតុ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T