អន្តរក្រសួងគាំទ្រលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ នៅសង្កាត់ចាក់អង្រែលើ និងក្រោម របស់រដ្ឋបាលរាជធានីភ្នំពេញ

//s5.kh1.co/aa/aaee01611e77ecc483c68caf9c01c1d66be57e46.jpg
Khmerhome

 ០៤-ធ្នូ-២០១៩ ១១ព្រឹក · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=434,q=100/9e/9e1908b9f326c094e37a5557ba4f5d0f9bd4e68e.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ​​ដែល​មាន​ទីតាំង​ស្ថិតនៅតំបន់បឹងជើងឯក ក្នុងភូមិសាស្រ្ដសង្កាត់ចាក់អង្រែលើ និងចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ របស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានអន្តរក្រសួងគាំទ្រ។

សម្រាប់គម្រោងខាងលើ ត្រូវបានសិក្សាវាយតម្លៃ​ហេតុ​ប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ដោយក្រុមហ៊ុនទីប្រឹក្សា SAWAC Consultants (CAMBODIA) Co., Ltd.។ សម្រាប់គម្រោងនេះ ក្រោមកម្មវិធីហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់ប្រទេសជប៉ុន។

https://s5.kh1.co/__image/w=650,h=434,q=100/fa/fa18aafbea94531b6791ac87181079066ee62b72.jpg

គម្រោងខាងលើមានតម្លៃសរុប ២៥.០០០.០០០ដុល្លារអាមរិក។ ចំពោះថវិកាសម្រាប់ងនុវត្តន៍ផែនការគ្រប់គ្រងបរិស្ថានចំនួន ១១៣.៨១០ដុល្លារអាមរិក ដែលក្នុងនោះ នៅដំណាក់កាលសាងសង់មានចំនួន ៣៩.១០០ដុល្លារអាមរិក ជាបន្ទុករបស់ក្រុមហ៊ុនម៉ៅការសាងសង់ និងនៅដំណាក់កាលប្រតិបត្តិ និងថែទាំចំនួន ៧៤.៧១០ដុល្លារអាមរិក ជាថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា។ បើតាមរបាយការណ៍ដាក់ក្នុងកិច្ចប្រជុំអន្តរក្រសួង។

របាយការណ៍ដដែលបានបញ្ហាក់ថា តម្លៃលម្អិត នៃគម្រោងនេះមិនទាន់អាច់បញ្ហាក់បានទេ ពីព្រោះគម្រោងត្រូវការដេញថ្លៃធ្វើ។ សម្រាប់តម្លៃគម្រោងខាងលើ មិនគិតបញ្ចូលតម្លៃដោះស្រាយផលប៉ះពាល់ផ្លាស់ប្ដូរលំនៅឋាន ដែលជាថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជានោះទេ។

លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន
លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន

ការគាំទ្រទៅលើគម្រោងខាងលើនេះ ត្រូវបានដាក់ក្នុងកិច្ចប្រជុំអន្តរក្រសួង ដែលដឹកនាំដោយ លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍​វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩។

ជាលទ្ធផលអន្តរក្រសួងបានគាំទ្រ ទៅលើគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ នៅក្នុងភូមិសាស្រ្តខាងលើ ដោយបានដាក់ចេញជាវិធានឱ្យម្ចាស់គម្រោងអនុវត្តន៍ ក៏ដូចជាពង្រីកវិសាលភាពគាំពារបរិស្ថានដូចខាងក្រោម៖

ទី១-​ គាំទ្រលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ។

ទី២-​ ម្ចាស់គម្រោង​ ត្រូវសហការល្អជាមួយអាជ្ញាធរដែនដី និងមន្ទីរពាក់ព័ន្ធ ដើម្បីកាត់បន្ថយហេតុប៉ះពាល់ដែលអាចកើតឡើងដោយសារសកម្មភាពគម្រោង។

ទី៣-​ ម្ចាស់គម្រោង​ ត្រូវគ្រប់គ្រងសំណល់​គ្រប់ប្រភេទឱ្យបានត្រឹមត្រូវ ដោយគោរពទៅតាមបទដ្ឋានបច្ចេកទេសកំណត់របស់ស្ថាប័នជំនាញ។

ទី៤-​ ម្ចាស់គម្រោង​ ត្រូវជួយចែករំលែក​បទពិសោធន៍លើបច្ចេកទេសគ្រប់គ្រងប្រព័ន្ធប្រព្រឹត្ដកម្មទឹកកខ្វក់នេះ។

ទី៥-​ ម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាត្រូវកែសម្រួលរបាយការណ៍ស្របតាម​មតិយោបល់ជាវិជ្ជមាន ជាបច្ចេកទេស ដូចជាការបញ្ចូលអនុក្រឹត្យ និងគោលនយោបាយនានា ដែលអង្គប្រជុំបានលើកឡើង ដើម្បីដាក់បញ្ចូលទៅក្នុងរបាយការណ៍វាយតម្លៃហេតុ​ប៉ះពាល់បរិស្ថាន និងសង្គមពេញលេញនេះ។

https://s5.kh1.co/__image/w=650,h=434,q=100/cf/cff2b35613b49f99016923708a4e6fbd2fd68d41.jpg

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ​ មានសមាសភាពចូលរួមពីលោក និងលោកស្រី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន​ ​អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គាធិការដ្ឋាន ជំនួយការអមក្រសួង និងតំណាងអន្តរក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)​ មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មន្ទីរបរិស្ថាន​រាជធានីភ្នំពេញ និងតំណាងនាយកដ្ឋានវាយតម្លៃហេតុ​ប៉ះពាល់បរិស្ថាន តំណាងម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា៕

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T