Aum Patchrapa ធ្វើពិធីជប់លៀងខួបកំណើត ឆ្លងចូលវ័យ៤១ឆ្នាំយ៉ាងប្លែកភ្នែក តែសម្រស់នៅតែលេចធ្លោអស់ទាស់

//s5.kh1.co/ef/ef08156ffa7f84b3b1f8bd664e143d50d912ba72.jpg
តារា & កម្សាន្ដ

 ០៤-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ថៃ៖ កាលពីយប់មិញ តារាសម្ដែងស្រីលំដាប់ជួរមុខ ប្រចាំប្រទេសថៃ នាង Aum Patchrapa បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈកម្មវិធីខួបកំណើត ឆ្លងចូលវ័យ៤១ឆ្នាំ របស់នាងផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់ពិធីខួបកំណើតឆ្នាំនេះ Aum បានប្រព្រឹត្តិឡើងយ៉ាងអធិកអធម ក្រោមវត្តមានរបស់តារាល្បីៗជាច្រើន​ចូលរួមអបអរសាទរ។ ក្នុងនោះគេឃើញការតុបតែងខ្លួនយ៉ាងប្លែកៗពីគ្នា ពោរពេញដោយសម្លេងសើចក្អាកក្អាយ មើលទៅសប្បាយរីករាយខ្លាំងណាស់។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ ជាងនេះទៅទៀតនោះគឺ ទោះជាឈានចូលវ័យ​ ៤១ឆ្នាំ ហើយក៏ដោយ តែ Aum ពិតជានៅតែមានសម្រស់ស្រស់ស្អាតក្មេងជាងវ័យ គ្មានស្នាមជ្រីវជ្រួញអ្វីគួរឲ្យកត់សម្គាល់ឡើយ។

លើសពីនេះ តារាសម្ដែងជើងចាស់រូបនេះ កាន់តែមើលទៅលេចធ្លោ ក្នុងឈុតរ៉ូបពណ៌ស វាលក្លៀក បញ្ចេញសាច់សខ្ចីបន្ថែមភាពស៊ិចស៊ី ហើយស៊ីអារម្មណ៍មិនសមនឹងវ័យ៤១ឆ្នាំនោះទេ ធ្វើឲ្យហ្វេនៗឃើញហើយ មិនសរសើរមិនបាន៕

ចង់ដឹងថា ពិធីខួបកំណើតរបស់ Aum មានភាពប្លែកភ្នែកកម្រិតណា ទស្សនារូបភាពខាងក្រោម៖

Aum Patchrapa ក្នុងពិធីខួបកំណើត
Aum Patchrapa ក្នុងពិធីខួបកំណើត
Aum Patchrapa ក្នុងពិធីខួបកំណើត
Aum Patchrapa ក្នុងពិធីខួបកំណើត
Aum Patchrapa ក្នុងពិធីខួបកំណើត
Aum Patchrapa ក្នុងពិធីខួបកំណើត
Aum Patchrapa ក្នុងពិធីខួបកំណើត
Aum Patchrapa ក្នុងពិធីខួបកំណើត
Aum Patchrapa ក្នុងពិធីខួបកំណើត
Aum Patchrapa ក្នុងពិធីខួបកំណើត
Aum Patchrapa ក្នុងពិធីខួបកំណើត
Aum Patchrapa ក្នុងពិធីខួបកំណើត
Aum Patchrapa ក្នុងពិធីខួបកំណើត
Aum Patchrapa ក្នុងពិធីខួបកំណើត
Aum Patchrapa ក្នុងពិធីខួបកំណើត
Aum Patchrapa ក្នុងពិធីខួបកំណើត
Aum Patchrapa ក្នុងពិធីខួបកំណើត
Aum Patchrapa ក្នុងពិធីខួបកំណើត
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T