កម្ពុជាខ្ចីប្រាក់អាល្លឺម៉ង់ប្រមាណ ៧៤លានដុល្លារ ដើម្បីអភិវឌ្ឍន៍លើគម្រោងអគ្គិសនី និងផ្លូវថ្នល់នៅជនបទ

//s5.kh1.co/e2/e2714352bcc5a23e744a0e7ccbc5d8b3763a4e10.jpg
Khmerhome

 ០៣-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=434,q=100/ca/cab4974b918824c00dafb0365ff3d49b675b546d.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ រដ្ឋាភិបាលអាល្លឺម៉ង់បានផ្ដល់ប្រាក់កម្ចីមកកម្ពុជាប្រមាណ ៧៤លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍លើគម្រោងចំនួនពីរ គឺប្រសិទ្ធិភាពថាមពលសម្រាប់ការ​ផ្គត់ផ្គង់អគ្គិសនី និងសម្រាប់ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជនបទឱ្យកាន់តែល្អប្រសើរ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានសហប្រតិបត្តិការចំនួន២ ដែលមានទឹកប្រាក់ប្រមាណ ៧៤លានដុល្លារអាមេរិក រវាងកម្ពុជា និងអាល្លឺម៉ង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ គឺជាដៃគូអភិវឌ្ឍន៍ប្រទេសអឺរ៉ុបទី២ បន្ទាប់ពីរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ដែលបានផ្តល់ឥណទានសម្បទានដល់កម្ពុជា

https://s5.kh1.co/__image/w=650,h=434,q=100/83/8332f2e8bf4ceda5916287c8506f3d10f97500a3.jpg

ប្រទេសបារាំងចាប់ផ្តើមផ្តល់ឥណទានទី១ របស់ខ្លួនដល់កម្ពុជា នៅឆ្នាំ២០១៣។ ​ជាការរម្លឹករបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចកម្ពុជា លោក ថា ហិរញ្ញប្បទានរបស់អាល្លឺម៉ង់នឹងឆ្លើយតបផែនការអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោត​លើ​វិស័យអាទិភាព៤ គឺ មនុស្ស ផ្លូវ ភ្លើង និង ទឹក។

https://s5.kh1.co/__image/w=650,h=434,q=100/cf/cfc57ff27ba54bb48e92b8f0ef01ba97c8bab125.jpg

បច្ចុប្បន្ន មានគ្រួសារតែ ២២,៤៧ភាគរយ ប៉ុណ្ណោះ​ដែល​មាន​ភ្លើងប្រើប្រាស់ (៥៤ភាគរយ ជាអ្នករស់នៅទីប្រជុំជន និងមានតែ ១៣ភាគរយ នៃគ្រួសារជនបទដែ​ល​មានភ្លើងប្រើ) មានន័យថា គ្រួសារនៅតាមជនបទ ៨៧ភាគរយ ទៀត​នៅ​មិន​ទាន់​មានភ្លើងប្រើប្រាស់​នៅឡើយ ស្របពេលដែលអគ្គិសនីកម្ពុជាមានបំណង​ភ្ជាប់បណ្ដាញភ្លើងឱ្យបាន ១០០ភាគរយ នៅគ្រប់ភូមិទាំងអស់​នៅទូទាំងប្រទេសត្រឹមឆ្នាំ ២០២០។ និងនៅត្រឹមឆ្នាំ ២០៣០ យ៉ាងហោចណាស ៧០ភាគរយ ផ្ទះនៅតាម​ជនបទ អាចប្រើប្រាស់បានភ្ហើងបានគ្រប់គ្រាន់។ បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

https://s5.kh1.co/__image/w=650,h=434,q=100/5a/5aac303d4d601bc83f0c3294dd1f7b8cc021cf56.jpg

គូសបញ្ជាក់ថា កិច្ចព្រមព្រៀង ហិរញ្ញប្បទានសហប្រតិបត្តិការចំនួន២ ខាងលើចុះហត្ថលេខាដោយ លោក អូន ព័ន្ធមុនីរ័ត្ន ដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ លោក Christian Berger ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា៕

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T