អ៊ីតាលី៖ វីដេអូមួយបានបង្ហាញពីអ្នកទេសចរម្នាក់ដែលបានដើរឆ្លងកាត់ទឹកជំនន់ក្នុងទីក្រុងវេនីសបន្ទាប់មកបានធ្លាក់ចូលក្នុងប្រឡាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវីដេអូដែលបានចែកចាយនៅលើបណ្តាញសង្គម Twitter បង្ហាញពីបុរសដែលមិនស្គាល់អត្តសញ្ញាណម្នាក់កំពុងកាន់ដងម៉ាស៊ីនថតវែងមួយ ដែលមើលទៅហាក់ដូចជាកំពុងថតរូប ឬវីដេអូខ្លួនគាត់ផ្ទាល់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក Fox News បានអោយដឹងថា វីដេអូនេះត្រូវបានគេមើលជាង ៦លានដង ហើយអ្នកប្រើប្រាស់ Twitter ទាំងនោះបានបបញ្ចេញមតិយោបល់ផ្សេងៗគ្នា ដោយមានអ្នកខ្លះបានចែករំលែកហើយសរសេរថា “គាត់ប្រហែលជាអាចលង់ទឹក... ប៉ុន្តែគាត់នឹងមិនឲ្យទូរស័ព្ទនោះចូលទឹកទេ” ចំណែកអ្នកខ្លះទៀតបានសរសេរថា "គាត់ប្រហែលមិនដឹងថានៅទីនោះមានប្រឡាយទេ" ។
មិនថាវាជាការសំដែង ឬជាឧប្បត្តិហេតុពិតមែននោះទេ តែវាមើលទៅគួរអោយអស់សំណើចណាស់ ហើយស្របពេលជាមួយគ្នានោះក៏គ្រោះថ្នាក់ខ្លាំងណាស់ដែរ៕

Tourist in Venice, Italy ????????
— StanceGrounded (@_SJPeace_) November 25, 2019
I'm going to hell for laughing ???? pic.twitter.com/o6iWPa0zzu