កូរ៉េខាងត្បូង ៖ ពិតជាគួរឲ្យសសើរចំពោះតារាស្រីវ័យ ២៦ឆ្នាំម្នាក់នេះ ដែលបច្ចុប្បន្ននាងកំពុងតែមមាញឹកខ្លាំង ជាមួយនឹងតន្រ្តីទេសចរណ៍ថ្មីៗ ប៉ុន្តែនាងនៅតែរក្សាសម្រស់បានយ៉ាងល្អ ស្រស់ស្អាត និងក្មេងជាងវ័យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្រីស្រស់ដែលជាតារាចាក់ឬសគល់ខ្លាំង ក្នុងវ័យ Kpop ដូចជា IU ថ្មីៗនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក នៅក្នុង Instagram ស្រាប់តែទទួលបានការចាប់អារម្មណ៍ខ្លាំងភ្លាមៗ ព្រោះតែភាពគួរឲ្យស្រលាញ់ និងគួរឲ្យក្នាញ់របស់នាង។
អ្នកគាំទ្រមួយចំនួនបានប្រៀបប្រដូចនាង ទៅនឹងតុកតាដ៏គួរឲ្យស្រលាញ់ ដោយមើលឃើញថា កែវភ្នែករបស់នាងទាំងគូ មានទំហំធំ ហើយតែងតែបញ្ចេញមន្តស្នេហ៍ជារឿយៗ មកកាន់អ្នកមើល ធ្វើឲ្យគេលង់ចិត្តគ្រប់ៗគ្នា៕
ចង់ដឹងថា តើ IU មានភាពស្រស់ស្អាត និងគួរឲ្យស្រលាញ់ប៉ុណ្ណា?
តោះមកទស្សនារូបភាពខាងក្រោម ៖





