ABA​ ជាប់​ឈ្មោះ​ជា​ធនាគារ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​ ២០១៩ នៅ​កម្ពុជា​ ពី​ The​ Banker!

//s5.kh1.co/ac/acd51d7f676ccb3d9204349cc71bb8f98fa79d5e.jpg
សង្គម

 ០៣-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ទី​បី​នៅ​កម្ពុជា​ និង​ជា​បុត្រ​សម្ព័ន្ធ​របស់​ធនាគារជាតិ​កា​ណា​ដា​ ត្រូវ​បាន​ប្រសិទ្ធ​នាម​ជា​ ធនាគារ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​២០១៩ នៅ​កម្ពុជា​ ដោយ​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ​ The​ Banker​ របស់​ Financial​ Times​ Group​ (​ទីក្រុង​ឡុ​ង​ដ៍​ ចក្រភព​អង់គ្លេស​)​។​ ពានរង្វាន់​ត្រូវ​បាន​ផ្តល់​ជូន​ដល់​ធនាគារ​ ABA​ ក្នុងអំឡុងពេល​ប្រារ​ព្ធពិធី​ប្រចាំឆ្នាំ​នៅ​ក្នុង​ទីក្រុង​ឡុ​ង​ដ៍​ ដែល​ចូលរួម​ដោយ​នាយក​ប្រតិបត្តិ​ធនាគារ​ល្បីៗ​ជា​ច្រើន​នៅ​ទូ​ទាំង​ពិភពលោក​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​គណៈវិនិច្ឆ័យ​បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ ចំពោះ​យុទ្ធសាស្ត្រ​របស់​ធនាគារ​ ដែល​ផ្តោត​សំខាន់​ទៅ​លើ​បច្ចេកវិទ្យា​ ភាព​រីក​ចម្រើន​របស់​កម្មវិធី​ទូរស័ព្ទ​ ABA​ Mobile​ និង​ការ​ផ្តល់​ជូន​នូវ​មុខងារ​ងាយស្រួល​ប្រើ​ជា​ច្រើន​ដូច​ជា​ ការ​បង្កើត​កាត​និម្មិត​នៅ​ក្នុង​កម្មវិធី​ទូរស័ព្ទ​ ការ​ផ្ញើ​ប្រាក់​សម្រាប់​ដក​តាម​ម៉ាស៊ីន​ ATM​ និង​សេវា​ផ្សេងៗ​ដោយ​ឥត​គិតថ្លៃ​ ក៏​ដូច​ជា​ការ​ពង្រីក​បណ្តាញ​សាខា​ធំ​ទូលាយ​ និង​ភាព​ជោគជ័យ​ផ្នែក​ប្រព័ន្ធ​ទូទាត់​ប្រាក់​ សម្រាប់​អាជីវកម្ម​អន​ឡាញ​ PayWay​ របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​។​

ABA​ ជាប់​ឈ្មោះ​ជា​ធនាគារ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ២០១៩ នៅកម្ពុជា
ABA​ ជាប់​ឈ្មោះ​ជា​ធនាគារ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ២០១៩ នៅកម្ពុជា

​លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​របស់​ធនាគារ​ ABA​ បាន​មាន​អនុសាសន៍​នៅ​ក្នុង​ឱកាស​នេះ​ថា៖

​«​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​ ABA​ ច្បាស់​ណាស់​ បាន​ក្លាយជា​ធនាគារ​ឈានមុខ​គេ​នៅ​ក្នុង​ទីផ្សារ​ ដោយសារ​យើង​ប្រើ​យុទ្ធសាស្ត្រ​ផ្តោត​លើ​អតិថិជន​ជា​អាទិភាព​ និង​ឈាន​ចូល​ទៅ​ក្នុង​វិស័យ​ធនាគារ​តាម​ទូរស័ព្ទ​មុនគេ​។​ ធនាគារ​បាន​វិនិយោគ​ច្រើន​ទៅ​លើ​បច្ចេកវិទ្យា​ថ្មីៗ​ ប្រកាន់​ភ្ជាប់​យុទ្ធសាស្ត្រ​ឆ្លើយ​តប​រហ័ស​ ហើយ​ជា​លទ្ធផល​ សម្រេច​បាន​នូវ​លទ្ធផល​យ៉ាង​ល្អ​នៅ​ក្នុង​វិស័យ​ឌី​ជី​ថ​ល​ហិរញ្ញវត្ថុ​។​ ឧត្តមភាព​ផ្នែក​ឌី​ជី​ថ​ល​របស់​យើង​ ត្រូវ​បាន​ដំណើរការ​បាន​យ៉ាង​ល្អ​ ជាមួយនឹង​យុទ្ធសាស្ត្រ​ផ្តល់​ឥណទាន​មាន​ផលិតភាព​ទៅ​ដល់​អាជីវកម្ម​តូចៗ​ និង​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ នៅ​ក្នុង​វិស័យសេដ្ឋកិច្ច​ជាក់ស្តែង​»។

លោក​បាន​បន្ថែម​ទៀតថា៖ 

«​វា​ជា​កិត្តិយស​ណាស់​ ដែល​យើង​ត្រូវ​បាន​ទទួលស្គាល់​ពី​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ​ដ៏​គួរ​ឲ្យ​គោរព​បំផុត​មួយ​ ហើយ​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​របស់​យើង​ សម្រាប់​ការ​ជឿជាក់​របស់​ពួក​គេ​ និង​ក្រុមការងារ​សម្រាប់​ការ​តាំងចិត្ត​ ដើម្បី​សម្រេច​បាន​ភាព​ជោគជ័យ​នេះ​។​»

​នៅ​ក្នុង​សំ​ណេ​រ​អំពី​ពានរង្វាន់​សម្រាប់​ឆ្នាំ​នេះ​ ការី​និពន្ធ​របស់​ The​ Banker​ បាន​មាន​ប្រសាសន៍​ថា៖

​ «ធនាគារ​ ABA​ បាន​អនុវត្ត​កម្មវិធី​ពង្រីក​បណ្តាញ​ ដើម្បី​នាំ​យក​នូវ​ផលិតផល​និង​សេវា​របស់​ធនាគារ​ ទៅ​ជិត​អតិថិជន​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។​ ​ការ​ពង្រីក​វិសាលភាព​មិន​សំដៅ​តែ​លើ​វត្តមាន​របស់​ធនាគារ​ប៉ុណ្ណោះ​ទេ​ គឺ​ថែម​ទាំង​វិសាលភាព​ធំ​ទូលាយ​ផ្នែក​បណ្តាញ​ឌី​ជី​ថ​ល​ផង​ដែរ​។​ កម្មវិធី​ ABA​ Mobile​ របស់​ធនាគារ​ បាន​រីក​លូតលាស់​យ៉ាង​ខ្លាំង​ក្នុង​អំឡុង​ឆ្នាំ​នេះ​ ដែល​រួម​មានការ​ពង្រីក​កាត​និម្មិត​ ដោយ​អនុញ្ញាត​ឲ្យ​អតិថិជន​អាច​បង្កើត​កាត​និម្មិត​ បាន​រហូត​ដល់​ទៅ​ ១០​កាត​ សម្រាប់​ប្រើប្រាស់​ និង​ការ​ទូទាត់​អន​ឡាញ​ផ្សេងៗ​។​ ដើម្បី​លើកទឹកចិត្ត​ដល់​ប្រជាជន​កម្ពុជា​ ឲ្យ​ផ្លាស់​ប្តូរ​ពី​ការ​ប្រើប្រាស់​ក្រដាសប្រាក់​ ធនាគារ​ក៏​បាន​ពង្រីក​អានុភាព​ PayWay​ របស់​ខ្លួន​សម្រាប់​វិស័យ​អាជីវកម្ម​អន​ឡាញ​ផង​ដែរ​»។

ពានរង្វាន់​ «​ធនាគារ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​ ២០១៩» គឺ​បន្ថែម​ពីលើ​ពានរង្វាន់​កំពូល​ពីរ​ទៀត​ ដែល​ធនាគារ​ ABA​ បាន​ទទួល​ពី​ទស្សនាវដ្ដី​ The​ Banker​ កាលពី​ឆ្នាំ​ ២០១៤​ និង​ឆ្នាំ​ ២០១៦​។​ ធនាគារ​ក៏​បាន​ទទួល​ពានរង្វាន់​ «ធនាគារ​ឆ្នើម​បំផុត​នៅ​កម្ពុជា​»​ ប្រាំ​ឆ្នាំ​ជាប់​គ្នា​ ពី​ទស្សនាវដ្តី​ Global​ Finance​ និង​ពានរង្វាន់​ «ធនាគារ​ឆ្នើម​បំផុត​នៅ​កម្ពុជា​»​ ប្រាំមួយ​ឆ្នាំ​ជាប់​គ្នា​ពី​ទស្សនាវដ្តី​ Euromoney​។​

​ធនាគារ​ ABA​ មាន​ទ្រព្យសកម្ម​សរុប​ចំនួន​ ៤.១១ ប៊ី​លាន​ដុល្លារ​ (​គិត​មក​ត្រឹម​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០១៩)​ ហើយ​បច្ចុប្បន្ន​ផ្តល់​សេវា​ជូន​ដល់​អតិថិជន​ជាង​ ៧០០,០០០ នាក់​ តាម​រយៈ​បណ្តាញ​សាខា​ចំនួន​ ៧៤​សាខា​ កន្លែង​ស្វ័​យ​សេវា​ធនាគារ​ជាង​ ៥៥០​កន្លែង​ និង​ប្រព័ន្ធ​ធនាគារ​អន​ឡាញ​ និង​ធនាគារ​តាម​ទូរស័ព្ទ​ឈាន​មុខជា​ច្រើន​ទៀត​៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T