ម៉េចក៏ញឹកញាប់ម៉្លេះ! មុននេះបន្តិច រកឃើញសាកសពតារាប្រុសម្នាក់ សមាជិកក្រុម Suprise U!

//s5.kh1.co/b7/b720817326e422582ab60d04c4b9354826164c7b.jpg
តារា & កម្សាន្ដ

 ០៣-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ នៅថ្ងៃទី៣ ខែធ្នូ មុននេះបន្តិច ត្រូវបានគេរាយការណ៌មកថា បានឃើញសាកសព តារាសម្តែងប្រុសលោក Cha In Ha សមាជិកក្រុម SURPRISE U

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បច្ចុប្បន្ននេះ ប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេតរកមូលហេតុនៃការស្លាប់របស់ តារាប្រុសរូបនេះ ដោយសារតែព័ត៌មានលម្អិតទាក់ទងនឹងការស្លាប់ ក៏ដូចជាទីតាំង និងពេលវេលាជាក់លាក់ណាមួយនោះ មិនទាន់ត្រូវបានគេទម្លាយឲ្យដឹងនៅឡើយនោះទេ។

គួរឲ្យដឹងថា លោក Cha In Ha បានបង្ហាញខ្លួនចូលជាសមាជិកក្រុមសម្តែង SURPRISE U របស់ផលិតកម្ម Fantagio តាំងពីឆ្នាំ២០១៧មកម៉្លេះ ហើយលោកក៏ធ្លាប់បានបង្ហាញខ្លួន នៅក្នុងខ្សែភាពយន្តខ្លីមួយចំណងជើងថា «You, Deep Inside of Me»ផងដែរ។ ហើយថ្មីៗនេះផងដែរ លោកក៏ទើបតែបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តភាគថ្មីរឿង «Love With Flaws» របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ MBC ផងដែរ។

ប៉ុន្តែមិនថាយ៉ាងណា ដំណឹងនៃការស្លាប់របស់តារាប្រុសរូបនេះ បានធ្វើឲ្យប្រិយមិត្តគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយមហាជនក៏កំពុងតែរងចាំមើលពីព័ត៌មានលម្អិត ក៏ដូចជាលទ្ធផលនៃការពិនិត្យពីមូលហេតុស្លាប់របស់តារាប្រុសរូបនេះបន្តទៀតផងដែរ៕

  តារាសម្តែងប្រុសលោក Cha In Ha 
  តារាសម្តែងប្រុសលោក Cha In Ha 
  តារាសម្តែងប្រុសលោក Cha In Ha 
  តារាសម្តែងប្រុសលោក Cha In Ha 
  តារាសម្តែងប្រុសលោក Cha In Ha 
  តារាសម្តែងប្រុសលោក Cha In Ha 
  តារាសម្តែងប្រុសលោក Cha In Ha 
  តារាសម្តែងប្រុសលោក Cha In Ha 
  តារាសម្តែងប្រុសលោក Cha In Ha 
  តារាសម្តែងប្រុសលោក Cha In Ha 
  តារាសម្តែងប្រុសលោក Cha In Ha 
  តារាសម្តែងប្រុសលោក Cha In Ha 
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T