​អ្នកវិទ្យាសាស្ត្រ​មានការភ័យបារម្មណ៍ ក្រោយរកឃើញសម្រាមចំនួន ១០០គីឡូក្រាមក្នុងពោះត្រីបាឡែនដែលងាប់​

//s5.kh1.co/e5/e5d6c971350a218b7162d048ee61b8814961e6bc.jpg
សង្គម

 ០៣-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ស្កុតលែន៖ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងសម្តែងការព្រួយបារម្ភកាន់តែខ្លាំងអំពីការបំពុលមហាសមុទ្របន្ទាប់ពីមានសម្រាមប្លាស្ទិកជាង១០០គីឡូ​ក្រាម ត្រូវបានគេរកឃើញនៅខាងក្នុងក្រពះត្រីបាឡែនដែល​ងាប់នៅលើឆ្នេរក្នុងប្រទេសស្កុតលែនកាលពីសប្តាហ៍មុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សំរាមប្លាស្ទិកដែលគេរកឃើញនៅក្នុងក្រពះរបស់ថនិកសត្វមួយក្បាលនេះរួមមាន ខ្សែពួរ ​សំណាញ់នេសាទ និងកម្ទេចកម្ទីប្លាស្ទិកផ្សេងទៀ​​តដែលបានប្រើប្រាស់ដោយមនុស្ស។

ត្រីបាឡែនទម្ងន់ ២២តោនត្រូវបានគេរកឃើញនៅលើច្រាំងនៃ​​កោះ Harris ដែលស្ថិតនៅភាគពាយព្យនៃប្រទេសស្កុតលែន។ ក្រុមអ្នកត្រួតពិនិត្យនៃដែនសត្វសមុទ្ររបស់ស្កុតលែនបានសម្តែងភាពមិនច្បាស់លាស់ពីការស្លាប់របស់ត្រីបាឡែននិងត្រីដូហ្វីន។

ក្រុមនេះបានសរសេរនៅលើហ្វេសប៊ុកកាលពីថ្ងៃអាទិត្យថា “ នៅពេលដែលយើងទៅដល់ វាបានងាប់អស់រយៈពេល៤៨ម៉ោង ហើយភាគច្រើននៃ​គ្រឿងក្នុងរបស់វាបានផ្ទុះចេញមកក្រៅនៅពេលដែលយើងយកកាំបិតចាក់លើវា” ។ សត្វដែលមានទំហំប៉ុននេះគឺងាយនឹងហើមស្អុយរលួចណាស់ទោះបីជាសីតុណ្ហភាពនៅខាងក្រៅត្រជាក់ខ្លាំងក៏ដោយ ក៏ខាងក្នុងខ្លួនវាមិនត្រជាក់ដែរ។

ក្រុម​អ្នកពិនិត្យលើសាកសពត្រីបាឡែនមួយក្បាលនេះបាននិយាយថា "​វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល វាជារឿងដ៏គួរឲ្យ​ភ័យបារម្មណ៍ វាជារឿងដ៏​អាក្រក់មួយ" ។

នៅក្នុងពោះត្រីបាឡែននេះមានបរិមាណ​សម្រាមដែលចោលក្នុងសមុទ្រប្រហែល១០០គីឡូ- មានប្លាស្ទិក សំណាញ់ ខ្សែពួរ កែវប្លាស្ទិច កាបូប ស្រោមដៃនិង​សម្រាមផ្លាស្ទិចជាច្រើនទៀត។ រាល់សម្ភារទាំងអស់គឺស្ថិតនៅក្នុង​ក្រពះដ៏ធំមួយរបស់ថនិកសត្វមួយក្បាលនេះ ហើយរបស់ខ្លះមើលទៅហាក់ដូចជាមាននៅក្នុងក្រពះសត្វនេះយូរមកហើយ។

អ្នកស្រុកម្នាក់ឈ្មោះ Dan Perry បានប្រាប់ BBC News ថា  "វាគួរឱ្យសោកស្តាយខ្លាំងណាស់។ វាពិតជាបង្ហាញពីទំហំនៃបញ្ហាដែលយើងមានជាមួយនឹងការបំពុលសមុទ្រ"។

ចំនួនប្លាស្ទិកក្នុងក្រពះត្រីបាឡែនពិតជាច្រើនខ្លាំងណាស់ ហើយ​វាអាចបង្ហាញពួកយើងឲ្យដឹងអំពីគ្រោះថ្នាក់​ដែលមនុស្សបានចោលសម្រាមចូលទៅក្នុងទឹកសមុទ្ រនិងឧបករណ៍នេសាទដែលបាត់ ឬបោះចោល ដែលវាអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់សត្វសមុទ្រទាំងអស់៕

សម្រាមប្លាស្ទិចជាង១០០គីឡូ​ ត្រូវបានគេរកឃើញនៅខាងក្នុងក្រពះត្រីបាឡែន
សម្រាមប្លាស្ទិចជាង១០០គីឡូ​ ត្រូវបានគេរកឃើញនៅខាងក្នុងក្រពះត្រីបាឡែន
សម្រាមប្លាស្ទិចដែលបានយកចេញពីក្រពះត្រីបាឡែន
សម្រាមប្លាស្ទិចដែលបានយកចេញពីក្រពះត្រីបាឡែន
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T