មោទនភាពណាស់! កូនខ្មែរ ឱក ព្រហ្មសុដន្ត្រៈ អ្នករៀបរាប់របាំខ្មែរឲ្យពិភពលោកបានដឹងថ្ងៃមុន ឈ្នះពានរង្វាន់​Monette Horwitz Trust

//s5.kh1.co/47/477c1bb3bb65600476df4a5bd5c47e92a1d61066.jpg
តារា & កម្សាន្ដ

 ០៣-ធ្នូ-២០១៩ ១ល្ងាច · ៦ ឆ្នាំមុន

ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា កាលពីពេលថ្មីៗនេះមានការផ្ទុះការសរសើរព្រោងព្រាតពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយលោកឱក ព្រហ្មសុដន្ត្រៈ ជាកូនខ្មែរមួយរូប បានធ្វើការបង្ហាញខ្លួននៅឡើងលើវេទិកា TED ធ្វើការសម្តែង និងរៀបរាប់បង្ហាញពីរបាំបុរាណរបស់ខ្មែរ ឲ្យជនបរទេសឲ្យបានស្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនបានប៉ុន្មានផង ពេលនេះលោកក៏ស្រាប់តែទទួលបាននូវពានរង្វាន់មួយ ដែលធ្វើឲ្យមហាជនជាច្រើនពិតជារំភើបជំនួសលោក និងមោទនៈភាពយ៉ាងខ្លាំង ជាមួយនឹងពានរង្វាន់ឆ្នាំ២០២០ពីមូលនិធិ Monette Horwitz Trust ដែលលើកគោរព និងគាំទ្របុគ្គល សមាគមដែលមានឥទ្ធិពលខ្លាំងក្នុងការលុបបំបាត់ការរើសអើង ស្អប់មនុស្សស្រឡាញ់ភេទដូចគ្នា។។

ទន្ទឹមនឹងនេះដែរ បណ្តាអ្នកលេងបណ្តាញសង្គមជាច្រើនពិតជារំភើបជំនួសលោក ដែលទទួលបាននូវការពេញចិត្តពីមហាជន ជាពិសេសពេញចិត្តខ្លាំងចំពោះការបង្ហាញឲ្យពិភពលោកបានដឹង ពីសិល្បៈបុរាណខ្មែរ។

គួរឲ្យដឹងផងដែលថា ឱក ព្រហ្មសុដន្ត្រៈ គឺជាកូនខ្មែរ កើតនៅប្រទេសអាមេរិក បានប្រែមកជាស្ថាបនិកក្រុមហ៊ុនរបាំដំបូងគេនៅប្រទេសខ្មែរ និងត្រលប់រស់នៅស្រុកខ្មែរ ដើម្បីធ្វើការពង្រឹងវិស័យសិល្បៈបុរាណខ្មែរ ជាមួយនឹងការស្រលាញ់ពេញចិត្តខ្លាំង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

លោកឱក ព្រហ្មសុដន្ត្រៈ
លោកឱក ព្រហ្មសុដន្ត្រៈ
លោកឱក ព្រហ្មសុដន្ត្រៈ
លោកឱក ព្រហ្មសុដន្ត្រៈ
លោកឱក ព្រហ្មសុដន្ត្រៈ
លោកឱក ព្រហ្មសុដន្ត្រៈ
លោកឱក ព្រហ្មសុដន្ត្រៈ
លោកឱក ព្រហ្មសុដន្ត្រៈ
លោកឱក ព្រហ្មសុដន្ត្រៈ
លោកឱក ព្រហ្មសុដន្ត្រៈ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T