ឥណ្ឌា៖ សត្វក្រពើដែលមានប្រវែង១២ហ្វីតដែលបានផ្សងព្រេងចូលទៅក្នុងចម្ការ​នៅភូមិមួយនៃទីក្រុងវ៉ាដាដារ៉ាត្រូវបានជួយសង្គ្រោះកាលពីថ្ងៃអាទិត្យ។ សត្វក្រពើដ៏ធំនេះត្រូវបានប្រគល់ទៅឱ្យនាយកដ្ឋានព្រៃឈើបន្ទាប់ពីប្រតិបត្តិការជួយសង្គ្រោះដែលបានចំណាយពេល៥ម៉ោង។

សត្វល្មូនមួយក្បាលនេះបានឡើងពី​បឹងមួយដែលនៅក្បែរភូមិ​ ​ដែលអ្នកភូមិទាំងអស់ប្រើប្រាស់ទឹកបឹងនោះដើម្បីយកមកស្រោចដំណាំផ្សេងៗលើដីកសិកម្ម។

​វត្តមាននៃក្រពើដ៏ធំមួយក្បាលនេះបាន​ធ្វើឲ្យអ្នកភូមិមានការភ្ញាក់ផ្អើល ហើយបន្ទាប់មកពួកគេបានជូនដំណឹងដល់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃដែលបានមកដល់ទីកន្លែងដើម្បីជួយសង្គ្រោះវា។ អ្នកជួយសង្គ្រោះសត្វព្រៃត្រូវប្រឈមនឹងការលំបាកច្រើនក្នុងការជួយសង្គ្រោះសត្វល្មូនមួយក្បាលនេះដោយសារតែវាធំពេក។ 

មន្រ្តីនាយកដ្ឋានព្រៃឈើបានប្រាប់សារព័ត៌មាន PTI ថា សត្វក្រពើមួយក្បាលត្រូវបានដោះលែងនៅក្នុងបឹងក្បែរនោះដែលជាកន្លែងមានសត្វក្រពើជាច្រើន។ លោកបានបន្ថែមថា វាជាឧប្បត្តិហេតុទី៣នៅក្នុងមូលដ្ឋានតែមួយក្នុងមួយឆ្នាំចុងក្រោយនេះ៕

ក្រុមអ្នកសង្គ្រោះសត្វព្រៃ​បានមកដល់ទីកន្លែងដើម្បីជួយសង្គ្រោះវា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]