ព្រឺរោម! ទស្សនាវីដេអូបំពាក់មេដាយមាសដល់កីឡាករ យ៉ុង ម៉េងលី និងការគោរពភ្លេងជាតិនៃព្រះរាជាណាចក្រកមម្ពុជា (មានវីដេអូ)

//s5.kh1.co/5e/5edcc5f606e58c1d88dd2b83164f75208c72f4f6.jpg
កីទ្បា

 ០២-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ស៊ីហ្គេម៖ ដូចដែលប្រិយមិត្តបានជ្រាបមុននេះបន្តិចហើយថាកម្ពុជារកបានមេដាយមាសដំបូងរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ ដែលធ្វើបានសម្រេចដោយកីឡាករ យ៉ុង ម៉េងលី លើប្រភេទកីឡាប្រពៃណីហ្វីលីពីន Arnis វិញ្ញាសា Full contact Padded Stick ប្រភេទទម្ងន់ ៦០-៦៥គីឡូក្រាម បន្ទាប់ពីយកឈ្នះកីឡាករម្ចាស់ផ្ទះហ្វីលីពីន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព: Cambodia SEA GAMES 2023
រូបភាព: Cambodia SEA GAMES 2023

សម្រាប់ប្រភេទកីឡា Arnis វិញ្ញាសា Full contact Padded Stick ប្រភេទទម្ងន់ ៦០-៦៥គីឡូក្រាមនេះ មេដាយមាសបានមកលើកម្ពុជា, មេដាយប្រាក់បានទៅលើហ្វីលីពីន ខណៈមេដាយសំរឹទ្ធបានទៅលើមីយ៉ាន់ម៉ា និងវៀតណាម។

រូបភាព: Cambodia SEA GAMES 2023
រូបភាព: Cambodia SEA GAMES 2023

ជាមួយគ្នានេះ មុននេះបន្តិចទំព័រ Facebook ផ្លូវការរបស់ Cambodia SEA GAMES 2023 បានបង្ហោះវីដេអូនៃការបំពាក់មេដាយជូនដល់កីឡាករដែលឈ្នះមេដាយទាំងអស់ រួមទាំងការគោរពភ្លេងជាតិនៃប្រទេសដែលឈ្នះមេដាយមាស (កម្ពុជា) ផងដែរ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T