មោទកភាពខ្មែរ! កម្ពុជា រកបានមេដាយមាសទី១ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម មុននេះបន្តិច

//s5.kh1.co/a7/a7c95234443944471da4e3e70377adb9190622e6.jpg
កីទ្បា

 ០២-ធ្នូ-២០១៩ ១ល្ងាច · ៦ ឆ្នាំមុន

ហ្វីលីពីន៖ បើតាមការបង្ហោះនៅលើទំព័រ Facebook ផ្លូវការរបស់ Cambodia SEA GAMES 2023 កម្ពុជា យកបានមេដាយមាស ១គ្រឿងហើយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ យ៉ុង ម៉េងលី និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC
កីឡាករ យ៉ុង ម៉េងលី និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC

មេដាយមាស ១គ្រឿងនោះរកបានដោយកីឡាករ យ៉ុង ម៉េងលី លើប្រភេទកីឡាប្រពៃណី Arnis សម្រាប់ការប្រកួតនៅថ្ងៃទី២ ធ្នូ។ កាលពីម្សិលមិញ យ៉ុង ម៉េងលី ក៏រកបានមេដាយប្រាក់ឲ្យកម្ពុជាបាន ១គ្រឿងដែរ នៅលើប្រភេទកីឡា Arnis នេះដូចគ្នា។

កីឡាករ យ៉ុង ម៉េងលី
កីឡាករ យ៉ុង ម៉េងលី

គួរឲ្យដឹងដែរថា ប្រភេទកីឡា Arnis នេះគឺប្រភេទកីឡាគុនដំបងមួយរបស់ប្រទេសហ្វីលីពីន ដែលមានលក្ខណៈប្រហាក់ប្រហែលទៅនឹងក្បាច់គុនល្បុកត្តោរបស់កម្ពុជា៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/af/afd132557191fb5bca676523b72b226954c2f0d8.jpg

សែលកាត ជាក្រុមហ៊ុនទូរគមនាគមន៍ ឌីជីថលកម្ពុជាដំបូង បានចូលរួមជាមួយក្រុមហ៊ុន មូនតុនហ្គេម ដើម្បីបង្កើតព្រឹត្តិការណ៍ ថ្នាលឌីជីថលប្រកួតកីឡាអេឡិចត្រូនិច នាសម័យថ្មី ជាមួយ MOBILE LEGENDS: Bang Bang!

 ១៨-មីនា-២០២៥ 
 ១២ល្ងាច · ៤ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T