រៀបការឡើងមានកូន២ហើយ លើកទី១ឃើញRain ចូលទៅខមមិន ស្វីតសរសើរប្រពន្ធខ្លួនឯង!

//s5.kh1.co/6c/6c792bf1501dcd1ee9ddd4b8c71f920fe4b8922e.jpg
តារា & កម្សាន្ដ

 ០២-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ កំពូលតារាចម្រៀងប្រុសជើងចាស់រូបសង្ហា Rain បានចូលទៅខមមិនយ៉ាងគួរឲ្យស្រលាញ់ នៅខាងក្រោមវីដេអូមួយរបស់ តារាសម្តែងស្រីកំពូលសម្រស់ Kim Tae Hee ដែលគេស្គាល់ថាជាភរិយាសំណព្វចិត្ត របស់តារាចម្រៀងប្រុសរូបនេះ រហូតធ្វើឲ្យមហាជនទប់ស្នាមញញឹមមិនបានផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Rain និង Kim Tae Hee
Rain និង Kim Tae Hee

គួរឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា កន្លងទៅនេះ អ្នកចាត់ការផ្ទាល់ខ្លួនរបស់កំពូលតារាស្រី Kim Tae Hee បានធ្វើការបង្ហោះនូវវីដេអូមួយរបស់នាង នៅលើគណនីអ៊ីនស្តារក្រាមរបស់លោក ដែលវីដេអូនេះត្រូវបានថតឡើងកាលពីអំឡុងពេល ដែលអ្នកនាង Kim Tae Hee បានចូលរួមនៅក្នុងកម្មវិធីគ្រឿងសម្អាងថ្មីមួយ នៅលើតំបន់ Jamwon-dong ទីក្រុង សេអ៊ូល។

មិនតែប៉ុណ្ណោះ នៅក្នុងវីដេអូមួយនេះ ក៏ជាការបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងរបស់ Kim Tae Hee បន្ទាប់ពីនាងទើបតែសម្រាលកូនទី២ហើយផងដែរ ប៉ុន្តែទោះបីជាយ៉ាងណា សម្រស់របស់អ្នកម្តាយកូនពីររូបនេះ ក៏នៅតែស្រស់ស្អាតចែកចាំងទាក់ទាញមន្តស្នេហ៍ សាកសមទៅនឹងរហ័ស្សនាមថាជា «នារីកំពូលសម្រស់ប្រចាំប្រទេសកូរ៉េខាងត្បូង» មិនខុសពិតមែន។

Kim Tae Hee បង្ហាញខ្លួនជាលើកដំបូង ក្រោយសម្រាលកូនទី២
Kim Tae Hee បង្ហាញខ្លួនជាលើកដំបូង ក្រោយសម្រាលកូនទី២

ជាការពិតណាស់ សម្រស់របស់តារាស្រីវ័យ៣៩ឆ្នាំនេះ មិនត្រឹមតែទាក់ទាញភ្នែកមហាជនរាប់ពាន់ម៉ឺននាក់តែប៉ុណ្ណោះនោះទេ ប៉ុន្តែសូម្បីតែស្វាមីសំណព្វចិត្ត ដែលឃើញមុខគ្នារាល់ថ្ងៃទៅហើយនោះ ក៏អត់ទ្រាំមិនបាននឹងសរសើរភរិយាខ្លួនឯង នៅលើបណ្តាញទំនាក់ទំនងសង្គម បង្អួតអ្នកគាំទ្រថែមទៀតផងដែរ។

ដោយក្នុងនោះ Rain បានចូលរួមខមមិន នៅខាងក្រោមវីដេអូ Kim Tae Hee ដោយថា៖

«Wow តារាសម្តែងណាអញ្ចេះ? នាងពិតជាស្អាតមែនទែន» និងបានភ្ជាប់មកជាមួយនឹង Emoji បេះដូងផងដែរ។

Rain ខមមិនសរសើរប្រពន្ធ
Rain ខមមិនសរសើរប្រពន្ធ

យ៉ាងណាមិញ នេះអាចនិយាយបានថា តាំងពីរៀបការរហូតដល់មានកូន២នាក់ទៅហើយ នេះជាលើកទី១ហើយ ដែលគេឃើញតារាចម្រៀងប្រុស Rain សម្តែងក្តីស្រលាញ់ចំពោះប្រពន្ធជាសាធារណៈបែបនេះ ដោយមើលទៅគឺពិតជាគួរឲ្យស្រលាញ់ខ្លាំងមែនទែនតែម្តង៕  

Kim Tae Hee បង្ហាញខ្លួនជាលើកដំបូង ក្រោយសម្រាលកូនទី២
Kim Tae Hee បង្ហាញខ្លួនជាលើកដំបូង ក្រោយសម្រាលកូនទី២
Rain និង Kim Tae Hee
Rain និង Kim Tae Hee
Rain និង Kim Tae Hee
Rain និង Kim Tae Hee
Rain
Rain
Rain
Rain
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T