គិតដូចគាត់អត់? អតីតគ្រូ Everton លោក Roberto Martinez យល់ឃើញថាកីឡាកររូបនេះ ជាអ្នកចាំទីល្អដាច់គេលើពិភពលោក

//s5.kh1.co/5f/5fcc17bbe98a4052dec77c83feac6dcceced6b4e.jpg
កីទ្បា

 ០២-ធ្នូ-២០១៩ ១១ព្រឹក · ៤ ឆ្នាំមុន

រូម៉ានី៖ គ្រូជម្រើសជាតិប៊ែលហ្សិកលោក Roberto Martinez យល់ឃើញថាអ្នកចាំទីរបស់ក្លិប Real Madrid កីឡាករ Thibaut Courtois ជាអ្នកចាំទីល្អជាងគេជាងគេលើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Thibaut Courtois
  កីឡាករ Thibaut Courtois

កីឡាករ Courtois ត្រូវបានលោក Zidane ដាក់ឲ្យអង្គុយកៅអីបម្រុង ក្នុងការប្រកួតដែល Real Madrid យកឈ្នះទៅលើក្រុម Deportivo Alaves ២-១ ក្នុងក្របខណ្ឌ La Liga កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។

បើទោះបីជាមានការរិះគន់ច្រើនពីទម្រង់លេងរបស់កីឡាករ Courtois ក៏លោក Martinez នៅតែគិតថាកីឡាកររូបនេះ ជាអ្នកចាំទីល្អជាងគេលើលោក ដោយលោកបាននិយាយក្នុងសន្និសីទកាសែតកាលពីថ្ងៃសៅរ៍ថា៖

លោក Roberto Martinez 
លោក Roberto Martinez 

"សម្រាប់ខ្ញុំ Thibaut គឺជាអ្នកចាំទីល្អបំផុតនៅលើពិភពលោក ដូចដែលអ្នករាល់គ្នាបានឃើញគាត់បង្ហាញសមត្ថភាពក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០១៨។ ហើយខ្ញុំគិតថាគាត់ជាកីឡាករល្អបំផុតក្នុងការការពារសំណាញ់ទីឲ្យ Real Madrid។"

លោក Martinez បានបន្តទៀតថា៖

"គាត់កំពុងស្ថិតក្នុងពេលវេលាដ៏លំបាកមួយ ប៉ុន្តែខ្ញុំគិតថាឱកាសក្នុងការវិលត្រឡប់មកជួយក្រុមជម្រើសជាតិអាចជួយឲ្យគាត់អោយមានអារម្មណ៍ល្អឡើងវិញ ហើយយើងក៏សង្ឃឹមថាភាពជោគជ័យរបស់គាត់នៅ Real Madrid នឹងអាចជួយពួកយើងក្នុងព្រឹត្តិការណ៍យូរ៉ូវិញផងដែរ។"

  កីឡាករ Thibaut Courtois
  កីឡាករ Thibaut Courtois

គួររម្លឹកផងដែរថាកីឡាករ Thibaut Courtois បានចាកចេញពីក្លិបតោខៀវ Chelsea មកចូលរួមជាមួយ Real Madrid កាលពីឆ្នាំ២០១៨ ដោយបង្ហាញខ្លួនសរុបបានចំនួន៥១ប្រកួត និងជួយក្រុមមិនឲ្យរបូតគ្រាប់បាល់(Clean Sheets) បានចំនួន១៧ប្រកួត៕

ប្រភពbeinsports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T