រត់ចែកជើងគ្នា! ក្រោយគោឈ្មោលមួយក្បាលបោលចូលទីលានបាល់ទាត់ (មានវីដេអូ)

//s5.kh1.co/56/5621168c126eec8bd53f39ef79eb3679f0608ce5.jpg
សង្គម

 ០២-ធ្នូ-២០១៩ ១០ព្រឹក · ៦ ឆ្នាំមុន

អាហ្សង់ទីន៖ ​គោមួយក្បាលត្រូវបានគេថតជាប់នៅក្នុងវីដេអូមួយ ខណៈពេលវា​​កំពុងបោលចូលក្នុងទីលានបាល់ទាត់ និងដេញជល់​កីឡាករ​រួមទាំងអាជ្ញាកណ្តាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកទស្សនាម្នាក់ឈ្មោះ Isaac Damián Torres បានថតវីដេអូក្នុងពេលប្រកួតនៅទីក្រុង San Pedro de Jujuy ប្រទេសអាហ្សង់ទីន​។ នៅក្នុងវីដេអូបានបង្ហាញពីគោធំមួយក្បាលបោលទៅកណ្តាលទីលានបាល់ទាត់និងដេញជល់អាជ្ញាកណ្តាល និងអ្នកដែលកំពុងលេងនៅទីនោះ។

កីឡាបាល់ទាត់រួមទាំងអាជ្ញាកណ្តាលបានព្យាយាមរត់គេច ហើយខ្លះទៀតលោតចេញពីគោ ខណៈដែលបុរសម្នាក់ព្យាយាមជិះម៉ូតូដេញវាចេញពីទីនោះ។

យោងតាមកាសែតក្នុងស្រុក Cronica បានអោយដឹងថា គោឈ្មោលមួយក្បាលនេះបាន​បោលចូលទៅក្នុងទីលានបាល់ទាត់ បន្ទាប់ពីរួចចេញពីកន្លែងសត្តឃាតក្បែរនោះ។

​ក្នុងនោះដែរគេឃើញមាន​បុរសម្នាក់បានរងរបួស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Guillermo Paterson ក្នុងតំបន់នោះផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖

គោឈ្មោលកំពុងដេញជល់កីឡាករក្នុងទីលាន
គោឈ្មោលកំពុងដេញជល់កីឡាករក្នុងទីលាន
គោឈ្មោលកំពុងដេញជល់កីឡាករក្នុងទីលាន
គោឈ្មោលកំពុងដេញជល់កីឡាករក្នុងទីលាន
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T