ចិន៖ ប្រិយមិត្តអ្នកអានប្រាកដជាបានដឹងហើយថា Rolls-Royce គឺជាយីហោមួយក្នុងចំណោមម៉ាករថយន្ដល្បីៗ ដែលមានតម្លៃថ្លៃបំផុត។ ថ្មីៗនេះ រឿងដ៏ប្លែកមួយបានកើតឡើង អំពីម្ចាស់រថយន្ដម៉ាក Rolls-Royce បានរចនារថយន្ដរបស់ខ្លួន មានរូបចម្លាក់មាន់មាសមួយក្បាលនៅចំពីមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបុរសដែលជាម្ចាស់រថយន្ដនេះ រស់នៅឯទីក្រុងប៉េកាំង ប្រទេសចិន ហាក់ដូចជាមិនពេញជាមួយនឹងការតុបតែងរបស់រថយន្ដ ព្រោះមើលទៅសាមញ្ញ និងមិនបង្ហាញគ្រប់គ្រាន់ពីទ្រព្យសម្បត្តិដែលគាត់មាន។ ហេតុដូច្នេះហើយ គាត់ក៏បានស្នើសុំឲ្យជាងចម្លាក់ម្នាក់ ច្នៃរូបមាន់មាសសុទ្ធដ៏ធំមួយដែលមានទម្ងន់ចំនួន២៥គីឡូក្រាម និងមានតម្លៃប្រមាណ ៦សែនយ័ន (ប្រមាណ៨៥,៣១៧ដុល្លារអាមេរិក)។
ក្រោយពីរូបភាពនៃរថយន្ដនេះត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម Weibo រួចមក មានមហាជនមួយចំនួនអស់សំណើច និងមានមួយចំនួនទៀតព្រួយបារម្ភពីសុវត្ថិភាពក្នុងការធ្វើដំណើរផងដែរ។ បើទោះជាយ៉ាងណាក្ដី រូបចម្លាក់មាន់មាសនេះ មិនទាន់បានដំឡើងជាប់នឹងរថយន្ដនៅឡើយទេ៕
តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ? សូមទស្សនារូបភាពខាងក្រោម៖


