ឥណ្ឌា៖ កសិករនៅឃុំស៊ីវ៉ាម៉ូហ្គាក្នុងរដ្ឋកាណាតាការបស់ប្រទេសឥណ្ឌាមានការឈឺក្បាលយ៉ាងខ្លាំងពីសំណាក់ក្រុមស្វាដែលតែងតែមកអុកឡុកឆាឆៅច្បារដំណាំរបស់ពួកគាត់។ លោកស្រ៊ីកាន់តាហ្គោដាមកពីភូមិណាលូរ៉ូបាននឹកឃើញគំនិតមួយ បន្ទាប់ពីលោកបានឃើញកសិករផ្សេងទៀតនៅឃុំក្បែរលោកបានប្រើប្រាស់ទីងមោងរូបសត្វខ្លាឲ្យបណ្ដេញសត្វផ្សេងៗដែលមកយាយីដំណាំពួកគេកាលពីបួនឆ្នាំមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកហ្គោដាមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងដោយឃើញហ្វូងស្វាទាំងនោះមានការភ័យខ្លាចទីងមោងរបស់គាត់ ហើយពួកវាមិនហ៊ានចូលកៀកចម្ការរបស់គាត់ឡើយ។ ពីរថ្ងៃមកទៀតគាត់ក៏យកទីងមោងខ្លាទៅដាក់កន្លែងផ្សេងទៀតនៅក្នុងចម្ការរបស់គាត់ ចំណែកឯលទ្ធផលគឺដូចគ្នា។

បើទោះបីជាគំនិតនេះនៅតែល្អ គាត់នៅតែគិតថាគំនិតមួយនេះមិនអាចពឹងផ្អែកបានជារៀងរហូតនោះទេ រួចហើយគាត់ក៏បាននឹកឃើញគំនិតកាន់តែច្នៃប្រឌិតជាងមុន។ លោកហ្គោដាបានជួលជាងលាបថ្នាំសក់ឲ្យមកគូរស្នាមក្រឡាឲ្យឆ្កែរបស់គាត់ដើម្បីផ្លាស់ប្ដូរវាឲ្យមើលទៅដូចជាសត្វខ្លា ព្រោះគាត់គិតថាថ្នាំនេះអាចជាប់បានជិតមួយខែ ហើយវាក៏ប្រសើរជាងយកទីងមោងទៅដាក់កន្លែងនេះកន្លែងនោះជារៀងរាល់ថ្ងៃដែរ៕