មកដល់ហើយ! ឥឡូវនេះស្មាតហ្វូនម៉ូឌែល vivo S1Pro បានចេញតម្លៃជាផ្លូវការហើយ!

//s5.kh1.co/78/78cf2ef9654b9692da5ee42c8ae96cd358d3ee28.jpg
បច្ចេកវិទ្យា

 ០១-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុន Vivo ទើបតែប្រកាសការ Pre-order ​ស្មាតហ្វូន Vivo​ S1 Pro ដែលមានចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ដោយអតិថិជនដែរបាន Pre-order ស្មាតហ្វូន S1 Pro និងទទួលបានកាដូ ដោយពុំទាន់ដឹងនូវតម្លៃយ៉ាងច្បាស់នៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ Vivo​ បានបង្ហាញនូវកម្រិតបច្ចេកវិទ្យាយ៉ាងអស្ចារ្យ ដែលសាកសមជាមួយគុណភាព និងតម្លៃរបស់ S1 Pro នោះ តែឥឡូវនេះក្រុមហ៊ុន Vivo​ កាន់តែធ្វើឲ្យអតិថិជនរបស់ខ្លួនរង្គោះរង្គើចិត្ត ដោយបង្ហាញពីតម្លៃជាផ្លូវការនៃស្មាតហ្វូនម៉ូឌែល​ S1 Pro គឺតម្លៃត្រឹមតែ $299 តែប៉ុណ្ណោះ។ វាពិតជាសាកសមខ្លាំងទៅនឹងស្មាតហ្វូនដែលមានតម្លៃចំនួនប៉ុណ្ណឹង។ មិនតែប៉ុណ្ណោះក្រុមហ៊ុន Vivo ក៏បានបង្ហោះបង្ហាញនូវរូបរាងរបស់ម៉ូឌែល S1 Pro នេះដែរ ទាំងរចនាបទ និងរូបរាងគឺទាន់សម័យ ស៊ីវិល័យ សម្រាប់យុវវ័យសម័យថ្មីនេះ។

  ស្មាតហ្វូន vivo S1Pro
  ស្មាតហ្វូន vivo S1Pro

ស្មាតហ្វូនស៊េរីថ្មី Vivo​ S1 Pro មានលក្ខណៈពិសេសជាច្រើនដូចជា ប្រព័ន្ធស្កេនម្រាមដៃក្រោមអេក្រង់ កាមេរ៉ាមុខមានទំហំ 32MP ដែលអាច Selfie​ បានយ៉ាងស្រស់ស្អាត និងបំពាក់ដោយ AI BEAUTY ដែលធ្វើឲ្យអ្នកមានភាពជឿជាក់បំផុតក្នុងការថតរូប និងមានកាមេរ៉ាក្រោយ​៤គ្រាប់ ដែលគ្រាប់ទី១ មានកាមេរ៉ាគោលមានទំហំធំដល់ទៅ 48MP យើងអាចធ្វើការផ្តិតយកនូវរូបភាពបានច្បាស់ សាច់រូបភាពម៉ត់ល្អ ជាមួយនឹងកម្រិតរូបភាពបានកាន់តែប្រសើរ ស្រស់ស្អាតបែបធម្មជាតិ។ គ្រាប់ទី២ កាមេរ៉ា 8MP wide-Angle ដែលយើងអាចធ្វើការផ្តិតយករូបភាពបានទៅដល់ 120 ដឺក្រេ។ គ្រាប់ទី៣ ទំហំ 2MP Super Macro យើងអាចធ្វើការផ្តិតយករូបភាព ដោយប្រើគម្លាតពីវត្ថុដែលយើងចាប់យក 4CM នោះយើងនឹងឃើញពីគុណភាពនៃរូប ដែលវាអាចចាប់យកភាពល្អិតនៃរូបភាពបានយ៉ាងច្បាស់។ មួយគ្រាប់ចុងក្រោយមាន 2MP ដែលជាលែនជំនួយនៃការថតរូបបែបព្រាល។

  ស្មាតហ្វូន vivo S1Pro
  ស្មាតហ្វូន vivo S1Pro

ចំពោះស្មាតហ្វូន vivo S1Pro នេះបានធ្វើការរចនាឡើង ដោយការបង្ហាញចេញមកជាមួយជម្រើសថ្មី២ពណ៌ ដែលជម្រើសទីមួយ វាមានពណ៌ផ្កាឈូកប្រដេញខៀវបែបឥន្ធនូ ដែលយើងហៅថា (Fancy Sky)  ដែលជាជម្រើសមួយមានភាពសាកសមសម្រាប់មិត្តៗនារី។

ក្រឡេកមកមើលជម្រើសពណ៌ទីពីរវិញម្តង​​ វាមានភាពក្រមៅ បែកក្រឡាឆ្នូតសនៅផ្នែកកណ្តាល  ដែលជួយបង្កើនភាពទាក់ទាញ និងភាពស្រស់ស្អាតផងដែរ សម្រាប់ពណ៌នេះយើងហៅថា (Knight Black) ដែលជាជម្រើសសាកសមសម្រាប់មនុស្សគ្រាប់វ័យ។

ផ្នែកខាងមុខអេក្រង់របស់ស្មាតហ្វូន vivo S1Pro ត្រូវបានបំពាក់មកជាមួយទំហំអេក្រង់ 6.38inch បែប Halo FullviewTH Display ជាប្រភេទ Super AMOLED ដែលអាចធ្វើការបង្ហាញរូបភាពបានក្នុងកម្រិត 1080×2340 HFD+ លាតសន្ធឹងប្រមាណ 90% នៃផ្ទៃខាងមុខ។

  ស្មាតហ្វូន vivo S1Pro
  ស្មាតហ្វូន vivo S1Pro

ស្មាតហ្វូន vivo S1Pro បំពាក់ដោយបន្ទះឈីប SDM 665 octa-core 2.0×4GHz & 1.8×4GHz ។​ បូករួមជាមួយរេមទំហំធំ 8GB នឹងអង្គផ្ទុកទិន្នន័យដល់ទៅ 128GB។ ហើយវាក៏ដំណើរការដោយ android 9 និងស្បែក Interface ប្រភេទ Funtouch OS 9.2 ផងដែរ។ រីឯផ្នែកកម្លាំងថ្មរបស់ស្មាតហ្វូន vivo S1Pro វាមានទំហំ 4500mAh ដូចទៅនឹង S1 ដែរ។ ប៉ុន្តែអ្វីដែរពិសេសនោះ វាត្រូវបានធ្វើការកំណែទម្រង់ថ្មី ពីរន្ធសាកថ្ម Micro USB Update មកជារន្ធសាកថ្មបែប Type C វិញ នេះជាកំណែទម្រង់មួយ ដែលលោកអ្នកទាំងអស់គ្នាតែងតែទន្ទឹងរងចាំ។​​ មិនតែប៉ុណ្ណោះ វាក៏ត្រូវបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មផ្លេកបន្ទោរ Dual-Engine Fast Charging របស់ក្រុមហ៊ុន vivo ផងដែរ។

  ស្មាតហ្វូន vivo S1Pro
  ស្មាតហ្វូន vivo S1Pro

សម្រាប់អតិថិជនដែរមិនទាន់បាន Pre-order ទៅលើស្មាតហ្វូនដែរមានលក្ខណៈពិសេស vivo S1Pro នេះប្រញាប់រួសរាន់ឡើងណា៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T