ឈិត សុវណ្ណបញ្ញា កាន់តែឡើងកូដ ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលតាមរយៈ MV បទចម្រៀងថ្មី (មានចម្រៀង)

//s5.kh1.co/14/1414b4a780bdc607a3cb36ef0522def91717b0dd.jpg
តារា & កម្សាន្ដ

 ៣០-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដូចដែលប្រិយមិត្តជាច្រើន បានជ្រាបហើយថា កញ្ញា ឈិត សុវណ្ណបញ្ញា   ជាតារាចម្រៀងស្រីមួយរូប មានទឹកដមសំឡេងផ្អែមពីរោះ និងនៅតែអាចឆាបយក ការចាប់អារម្មណ៍បានយ៉ាងច្រើនពីមិត្តៗយុវវ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ មួយរយៈចុងក្រោយនេះ តារាស្រីរូបនេះ ហាក់ដូចជាស្ងប់ស្ងាត់ និងមិនសូវចេញវីដេអូបទចម្រៀង ក្នុងផលិតកម្មណាមួយសោះឡើយ ធ្វើឲ្យហ្វេនៗនឹកនា និងចង់ដឹងថា នាងនឹងចូលក្នុងផលិតកម្មណា។ ស្រាប់តែ ឈិត សុវណ្ណបញ្ញា  បានធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលគ្រប់គ្នា ក្រោយពីឃើញវត្តមានរបស់នាង ហក់ចូលផលិតកម្មថោន ជាផ្លូវការហើយ។

ជាមួយគ្នានេះដែរ តាមរយៈវីដេអូចម្រៀងថ្មីរបស់ ឈិត សុវណ្ណបញ្ញា  មានចំណងជើងថា «យក្ខ» ដែលមានការនិពន្ធ និងសម្ដែងឡើងយ៉ាងប្លែកអារម្មណ៍ មើលទៅជក់ចិត្តដិតអារម្មណ៍ទៀតផង។

អ្វីដែលកាន់តែពិសេស តាមរយៈបទចម្រៀងថ្មី មួយបទនោះដែរ ឈិត សុវណ្ណបញ្ញា   បានតុបតែងខ្លួន យ៉ាងស្រស់ស្អាត ក្នុងឈុតប្រពៃណីបុរាណ ជាមួយនឹងទេសភាពធម្មជាតិ យ៉ាងស្រស់បំព្រង គួរឲ្យចាប់អារម្មណ៍ណាស់៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

ឈិត សុវណ្ណបញ្ញា  
ឈិត សុវណ្ណបញ្ញា  
ឈិត សុវណ្ណបញ្ញា  
ឈិត សុវណ្ណបញ្ញា  
ឈិត សុវណ្ណបញ្ញា  
ឈិត សុវណ្ណបញ្ញា  
ឈិត សុវណ្ណបញ្ញា ក្នុងបទចម្រៀងថ្មី
ឈិត សុវណ្ណបញ្ញា ក្នុងបទចម្រៀងថ្មី
ឈិត សុវណ្ណបញ្ញា ក្នុងបទចម្រៀងថ្មី
ឈិត សុវណ្ណបញ្ញា ក្នុងបទចម្រៀងថ្មី
ឈិត សុវណ្ណបញ្ញា ក្នុងបទចម្រៀងថ្មី
ឈិត សុវណ្ណបញ្ញា ក្នុងបទចម្រៀងថ្មី
ឈិត សុវណ្ណបញ្ញា ក្នុងបទចម្រៀងថ្មី
ឈិត សុវណ្ណបញ្ញា ក្នុងបទចម្រៀងថ្មី
ឈិត សុវណ្ណបញ្ញា ក្នុងបទចម្រៀងថ្មី
ឈិត សុវណ្ណបញ្ញា ក្នុងបទចម្រៀងថ្មី
វីដេអូចម្រៀងថ្មីរបស់ ឈិត សុវណ្ណបញ្ញា 
ឈិត សុវណ្ណបញ្ញា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T