ភ្នំពេញ៖ ទីបំផុត Galaxy Fold ដែលជាកំពូលទូរស័ព្ទប្រកបដោយភាពថ្លៃថ្នូរ និងរចនាបថថ្មី បានបង្ហាញមុខជាផ្លូវការនៅកម្ពុជាហើយ។ សម្រាប់អតិថិជនទូទៅ Galaxy Fold គឺជាអភូតហេតុពិសេសដែលលើសពីការរំពឹងទុក ព្រោះ Galaxy Fold គឺជាសមិទ្ធផលរបស់គំនិតច្នៃប្រឌិតពិសេស និងបច្ចេកវិទ្យាកម្រិតខ្ពស់បំផុត។ អតិថិជនទូទៅតែងតែរំពឹងថា នឹងមានឱកាសបានកាន់ បានទទួលបទពិសោធន៍ប្រើប្រាស់សាកល្បង និងបើអាចក្លាយជាម្ចាស់របស់ Galaxy Fold ផងដែរ។ ហើយពេលនេះ ក្តីរំពឹងបានក្លាយជាការពិត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅក្នុងវេទិកាដាក់តាំងបង្ហាញផលិតផលអេឡិចត្រូនិក Galaxy Fold បានបង្កើតនូវព្រឹត្តិការណ៍កក្រើករញ្ជួយពាសពេញពិភពលោក ជាមួយនឹងបច្ចេកវិទ្យាពិសេស Infinity Flex Display ដែលអាចឲ្យយើងបត់ ឬលាទូរស័ព្ទបានតាមតម្រូវការដូចជា ការនិយាយទូរស័ព្ទ ការអាន ឬការកម្សាន្តផ្សេងៗ។ ពេលបើកលាទូរស័ព្ទ Galaxy Fold មានកញ្ចក់ដែលមានទំហំ 7.3 អ៊ីញ ជាមួយនឹងកម្រិតភាពច្បាស់របស់អេក្រង់ 2152*1536 គួបផ្សំនឹងបច្ចេកវិទ្យា Dynamic AMOLED ដែលធ្វើឲ្យពន្លឺច្បាស់ស្រទន់ ។
Galaxy Fold មានកាម៉េរាសរុប 6 គ្រាប់។ កាមេរ៉ាខាងមុខ 1 គ្រាប់ ទំហំ 10 មេហ្គាពិចសែល សម្រាប់ធ្វើការសែលហ្វីពេលបិទទូរស័ព្ទ។ ពេលបើកលាទូរស័ព្ទ កាមេរ៉ាខាងក្នុងមាន 2 គ្រាប់ សម្រាប់ការថតសែលហ្វី (10 មេហ្គាពិចសែល) និងសម្រាប់ការថត Live Focus (8 មេហ្គាពិចសែល)។ កាមេរ៉ាខាងក្រោយមាន 3 គ្រាប់ កាមេរ៉ាសម្រាប់ការថត Ultra Wide (16 មេហ្គាពិចសែល) កាមេរ៉ាគោល (12 មេហ្គាពិចសែល-Dual Pixel) និងកាមេរ៉ាសម្រាប់ zoom (12 មេហ្គាពិចសែល)។ ជាមួយនឹងកាមេរ៉ាទាំង 6 នេះ Galaxy Fold ផ្តល់នូវរូបភាពច្បាស់ល្អ សម្រាប់ការថតគ្រប់ពេលវេលា គ្រប់ទីកន្លែង ។

Galaxy Fold បំពាក់នូវអង្គគណនា RAM ទំហំ 12GB និងមានអង្គចងចាំដែលមានទំហំផ្ទុក 512GMB។ លើសពីនេះ Galaxy Fold ក៏បានបំពាក់នូវថ្មដែលមានទំហំធំរហូតដល់ 4,380mAh ចំនួន 2 គ្រាប់ ដែលអាចឲ្យយើងប្រើប្រាស់លើសពីតម្រូវការដោយគ្មានបារម្ភ ។
ដូច្នេះសូមរូសរាន់ទៅកាន់ហាងលក់ទូរស័ព្ទធំៗ ដែលនៅជិតលោកអ្នកដើម្បីទទួលបទពិសោធន៍ពិសេស និងធ្វើការជាវ Galaxy Fold ព្រោះស្តុកមានកំណត់៕