វិធីប្លែកៗមិនគួរឲ្យជឿដែលប្រទេសមួយចំនួនប្រើប្រាស់ដើម្បី​បង្កើនចំនួន​ប្រជាជន

//s5.kh1.co/9d/9deaef5aec03083ec505b3a2ea491cb7a54ef22f.jpg
សង្គម

 ០៣-ធ្នូ-២០១៩ ១២ល្ងាច · ៤ ឆ្នាំមុន

នៅ​ពេល​និយាយ​អំពី​អនាគត​របស់​ប្រទេស​មួយ វា​ស្ទើរ​តែ​គ្មាន​អ្វី​សំខាន់​ជាង​អត្រា​កំណើត​នោះ​ឡើយ។ អ្នក​ប្រជាសាស្ត្រ បាន​លើក​ឡើង​ថា ប្រទេស​មួយ​ត្រូវ​មាន​អត្រា​កំណើត​លើស​ពី​កូន ២​នាក់​សម្រាប់​ស្ត្រី​ម្នាក់ ដើម្បី​ឲ្យ​ត្រូវ​នឹង​អត្រា​ផ្លាស់​ប្ដូរ ដែល​គេ​សំដៅ​ដល់​អត្រា​កំណើត​ថ្មី​ជំនួស​អត្រា​ស្លាប់។ ប៉ុន្តែ ដោយសារ​តែ​បញ្ហា​វប្បធម៌ និង​សេដ្ឋកិច្ច មាន​តែ​ប្រទេស​ត្រឹម​ពាក់​កណ្ដាល​នៃ​ចំនួន​ប្រទេស​សរុប​នៅ​លើ​ពិភព​លោក​ប៉ុណ្ណោះ ដែល​ឈាន​ដល់​អត្រា​ផ្លាស់​ប្ដូរ​នេះ។ ប្រទេស​មាន​អត្រា​កំណើត​ទាប បាន​ជម្រុញ​ប្រជាជន​ឲ្យ​បង្កើត​កូន​ ដោយ​ប្រើ​ប្រាស់​យុទ្ធសាស្ត្រ​ផ្សេងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=434,q=100/db/db647754d54ba944c495c522aac0176844412126.jpg

​ដាណឺ​ម៉ាក

ប្រជាជន​ដាណឺម៉ាក ត្រូវ​បាន​គេ​ប្រាប់​ថា ​ប្រសិន​បើ​អ្នក​មិន​ចង់​បង្កើត​កូនសម្រាប់​គ្រួសារ​របស់​អ្នក​ទេ យ៉ាង​ហោច​ណាស់​អ្នក​ត្រូវ​ធ្វើ​វា​សម្រាប់​ប្រទេស​របស់​អ្នក។ ប្រទេស​ដ៏​តូច​មួយ​នេះ មាន​អត្រាកំណើត​ទាប​ត្រឹម​តែ ១.៧៣​ ក្នុង​នារី​ម្នាក់ៗ។ ក្រុម​ហ៊ុន​ធ្វើ​ដំណើរ​មួយ​របស់​ប្រទេស​នេះ​ឈ្មោះ Spies Rejser បាន​ផ្តល​រង្វាន់​លើក​ទឺក​ចិត្ត ដើម្បី​ជម្រុញ​ឲ្យ​ប្រជាជន​ដាណឺ​ម៉ាកបង្កើត​កូន​បន្ថែម​ទៀត​។

កាល​ពី​ដំបូង​ ក្រុម​ហ៊ុន​នេះ​ បាន​ផ្តល់​សម្ភារៈ​ផ្គត់​ផ្គង់​ទារក​សម្រាប់​រយៈ​ពេល​បី​ឆ្នាំ​ទៅ​ដល់​គូ​ស្វាមី​ភរិយា​ដែល​មាន​ផ្ទៃ​ពោះ​ក្នុង​កំឡុង​ពេល​ដែល​ពួកគេ​ធ្វើ​ដំ​ណើរ​កម្សាន្ត​ដែល​រៀប​ចំ​ដោយ​ក្រុម​ហ៊ុន​។​ ឥឡូវ​នេះ ក្រុម​ហ៊ុន​នេះ​ បាន​ធ្វើ​យទ្ធនាការ​ផ្សព្វផ្សាយ​វីដេអូ​មួយ​ខ្សែរដែល​មាន​ចំណង​ជើង​ថា«ធ្វើ​វា​សម្រាប់​ម្តាយ​របស់​អ្នក» ដែល​ជម្រុញ​ឲ្យ​ប្រជាជន​ដាណឺ​ម៉ាក​​បង្កើត​កូន​ដើម្បី​ឲ្យ​ម្តាយ​របស់​ពួក​គេ​មាន​ចៅ​ប្រលែង។

រុស្ស៊ី

ផ្អែក​ទៅ​លើ​របាយការណ៍​ថ្មីៗ​នេះ​របស់​គេហទំព័របរទេស​មួយ ប្រទេស​រុស្ស៊ី​កំពុង​តែ​ជួប​ប្រទះវិបត្តិ​ប្រជាជន​យ៉ាង​ធ្ងន់​ធ្ងរ។ បុរស​ជាច្រើន​បាន​បាត់បង់​ជីវិត​ទាំង​វ័យ​ក្មេង។ ជម្ងឺ និង​មេរោគ​អេដស៍ ព្រម​ទាំង​ការ​ញៀន​នឹង​គ្រឿង​ស្រវឹង​ បាន​ញាំ​ញី​ប្រទេស​នេះ​ជា​ខ្លាំង ហើយ​មាន​ស្រ្តី​ជា​ច្រើន​ដែល​មិន​មាន​កូន។

បញ្ហា​នេះ​ កាន់​តែ​អាក្រក់​ទៅៗ រហូត​រដ្ឋាភិបាល​រុស្ស៊ី​បាន​ប្រកាស​ជាផ្លូវ​ការ​យក​ថ្ងៃ​ទី​១២​ ខែ​កញ្ញា​ជា​«ថ្ងៃ​បង្កើត​កូន»។ នៅ​ថ្ងៃ​នោះ​ ប្រជាជន​រុស្ស៊ី​បាន​ឈប់​សម្រាក​ពី​ការងារ​ដើម្បី​ឲ្យ​ពួក​គេ​បាន​ផ្តោត​ទៅ​លើ​ការ​រួមភេទ​បង្កើត​កូន។ ស្រ្តី​ដែល​សម្រាល​កូន​ក្នុង​រយៈ​ពេល​ប្រាំ​បួន​ខែ​ក្រោយ​គិត​ចាប់​ពី​ថ្ងៃ​នេះ នឹង​ទទួល​បាន​រង្វាន់​ជា​ទូរទឹកក​មួយ។

​ជប៉ុន

អត្រា​កំណើត​របស់​ប្រទេស​ជប៉ុន​ បាន​ធ្លាក់​ចុះ​ទាប​ជាង​អត្រា​ជំនួស​តាំង​ពី​ឆ្នាំ​១៩៧៥ មក​ម្ល៉េះ។ ដើម្បី​បំបាត់​និន្នាការ​ដែល​មាន​អាយុ​កាល​ជា​ច្រើន​ទសវត្សរ៍​មក​នេះ និស្សិត​មក​ពី​សាកល​វិទ្យាល័យ​ Tsukuba នៃ​ប្រទេស​ជប៉ុន បាន​បង្កើត​ Yotaro ជា​ទារកមនុស្ស​យន្ត​ដែល​អាច​ឲ្យ​គូ​ស្វាមី​ភរិយា​បាន​ស្គាល់​រសជាតិ​ធ្វើជា​ឪពុក​ម្តាយ​របស់​គេ។

ក្រុម​និស្សិត​ទាំង​នោះ​ បាន​បង្កើត​ទស្សនៈ​ថា ​នៅ​ពេល​ដែល​គូ​ស្វាមី​ភរិយា​ទាំង​នោះ ទទួល​បាន​អារម្មណ៍​ថា​ ខ្លួន​បាន​ក្លាយ​ជា​ឪពុក​ម្តាយ​របស់​គេ ពួក​គេ​នឹង​បង្កើត​កូន​របស់​ខ្លួន​ឯង។

រ៉ូម៉ានី

ទសវត្សន៍​ទី ៦០ គឺ​ជា​ពេល​វេលា​ដ៏​អាក្រក់​សម្រាប់​គូស្វាមី​ភរិយា​នៅ​ប្រទេស រ៉ូមានី។ កំណើន​ប្រជាជន ​បាន​ធ្លាក់​មក​ដល់​ចំនុច​សូន្យ ដែល​បាន​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​បង្ខំគូស្វាមី​ភរិយាដែល​គ្មាន​កូន បង់​ពន្ធ​ច្រើន​ជាង​មនុស្ស​ធម្មតា ២០ភាគរយ និង​បង្កើតលក្ខខណ្ឌ​ជា​ច្រើន​ទៀត​ដែល​ធ្វើ​ឲ្យ​ការ​លែង​លះ​គ្នា​ស្ទើរ​តែ​មិន​អាច​ធ្វើ​ទៅ​បាន។ គំនិត​នេះ យល់​ថា បើ​សិនជា​ប្រជាជន​មិន​បាន​ចូលរួម​ផ្តល់​កម្លាំង​ពលកម្ម​សម្រាប់​ពេល​អនាគត​ដល់​រដ្ឋ​កុំម្មុយនីស្ត​​មួយ​នេះ​ទេ ពួកគេ​ត្រូវ​ចូលរួម​​ផ្តល់​ប្រាក់​របស់​ពួកគេ។

ទោះ​បី​ជា​មក​ដល់​ទសវត្ស​ទី​៨០ ក៏លក្ខខណ្ឌ​នេះ មិន​មានអ្វី​ដែល​ប្រសើរ​ជាង​មុន​ឆ្ងាយ​ដែរ ដោយ​ស្រ្តី​ទាំង​ឡាយ​នៅក្នុង​ប្រទេស​​នេះ ត្រូវ​បង្ខំ​ឲ្យ​ឆ្លងកាត់​ការ​ពិនិត្យ​របស់​«អង្គភាព​ប្រជាសាស្រ្ត» ដើម្បី​ធានា​ថា​ ពួក​គេ​មាន​លក្ខខណ្ឌ​ក្នុង​ការ​ព​ពោះ​បាន។ ពេល​របប​ផ្តច់​ការ​របស់​រ៉ូមានី​ដួល​រលំ គោលនយោ​បាយ​នេះ​ ក៏​ត្រូវ​បាន​បញ្ចប់​ដែរ។ ​ប៉ុន្តែ​ អត្រា​កំណើត​មាន​ត្រឹម​តែ ១.៣១​ប៉ុណ្ណោះ​ក្នុ​ង​ស្រ្តី​ម្នាក់​ ពោល​គឺ​នៅ​តែ​ទាប​ជាង​អត្រា​ជំនួស។

​សិង្ហបុរី

អត្រា​កំណើត​របស់​ប្រទេស​ជប៉ុន​ បាន​ធ្លាក់​ចុះ​ទាប​ជាង​អត្រា​ជំនួស​តាំង​ពី​ឆ្នាំ​១៩៧៥ មក​ម្ល៉េះ។ ដើម្បី​បំបាត់​និន្នាការ​ដែល​មាន​អាយុ​កាល​ជា​ច្រើន​ទសវត្សរ៍​មក​នេះ និស្សិត​មក​ពី​សាកល​វិទ្យាល័យ​ Tsukuba នៃ​ប្រទេស​ជប៉ុន បាន​បង្កើត​ Yotaro ជា​ទារកមនុស្ស​យន្ត​ដែល​អាច​ឲ្យ​គូ​ស្វាមី​ភរិយា​បាន​ស្គាល់​រសជាតិ​ធ្វើជា​ឪពុក​ម្តាយ​របស់​គេ។

ក្រុម​និស្សិត​ទាំង​នោះ​ បាន​បង្កើត​ទស្សនៈ​ថា ​នៅ​ពេល​ដែល​គូ​ស្វាមី​ភរិយា​ទាំង​នោះ ទទួល​បាន​អារម្មណ៍​ថា​ ខ្លួន​បាន​ក្លាយ​ជា​ឪពុក​ម្តាយ​របស់​គេ ពួក​គេ​នឹង​បង្កើត​កូន​របស់​ខ្លួន​ឯង។

​សិង្ហបុរី

ប្រទេស​សិង្ហ​បុរី​ មាន​អត្រា​កំណើត​ទាប​ជាង​គេ​បំផុត​ក្នុង​ចំណោម​បណ្តាល​ប្រទេស​ទាំង​អស់​នៅលើ​ពិភព​លោក គឺ ត្រឹមតែ ០.៨១​ ក្នុង​ចំណោម​ស្ត្រី​ម្នាក់​តែ​ប៉ុណ្ណោះ។ ដោយ​យល់​ដឹង​ពី​បញ្ហា​នេះ រដ្ឋាភិបាល​សិង្ហបុរី​បាន​​ប្រារព្ធ​ព្រឹត្តការណ៍​មួយ​ដែល​មាន​ឈ្មោះ​ថា «រាត្រី​ស្នេហាជាតិ» នៅ​រាត្រីថ្ងៃ​ទី ០៩ ខែ​សីហា ឆ្នាំ​២០១២ ដែល​ឧបត្ថម្ភ​គាំ​ទ្រ​ដោយ​ក្រុម​ហ៊ុន​ Mentos ​ជា​ក្រុម​ហ៊ុន​​ផលិត​ផលិត​ផល​បំបាត​ក្លិន​មាត់​ ដើម្បី​ជម្រុញ​ឲ្យ​ប្រជាជន​ដែល​រួម​រស់​ជាមួយ​គ្នា ​រួម​ភេទ​បង្កើត​កូន​ដើម្បី​បង្ហាញ​ស្មារតី​ស្នេហា​ជាតិ។

ប្រទេស​នេះ​ ក៏​បាន​ធ្វើ​ការ​កំណត់​ចំនួន​បន្ទប់​អគារ​សម្រាប់​ជួល​ដែរ ​ដើម្បី​ជម្រុញ​ឲ្យ​គូសង្សា​រនៅ​ជាមួយ​គ្នា។ ក្នុង​មួយ​ឆ្នាំ ប្រទេស​សិង្ហបុរី បាន​ចំណាយ​ប្រាក់ជាង ១.៦​ពាន់​លាន​ដុល្លារ​ ដើម្បី​ជម្រុញ​ឲ្យ​ប្រជា​ជន​​រួម​ភេទ​កាន់​តែ​ច្រើន។

កូរ៉េ​ខាង​ត្បូង

នៅ​ថ្ងៃ​ពុធ​ដំបូង​នៅ​រៀង​រាល់​ខែ ការិយាល័យ​ទាំង​អស់​នៅ​​ប្រទេស​កូរ៉េ​ខាង​ត្បូង​ នឹង​បិទ​ភ្លើង​នៅ​ម៉ោង​ប្រាំ​ពីរ។ ថ្ងៃ​នេះ ​មាន​ឈ្មោះ​ថា «​ថ្ងៃគ្រួសារ»។ ជាមួយ​នឹង​អត្រា​កំណើត​ត្រឹម​តែ ១.២៥​ ក្នុង​នារី​ម្នាក់ ប្រទេស​កូន​ខ្លា​អាស៊ី​មួយ​នេះ នឹង​ធ្វើ​អ្វី​ទាំង​អស់​តាម​តែ​អាច​ធ្វើ​ទៅ​បាន ​ដើម្បីជម្រុញ​ជីវិត​គ្រូសារ សូម្បី​តែ​ការ​ផ្តល់​ប្រាក់​លើក​ទឹក​ចិត្ត​ទៅ​ដល់​ប្រជាជន​កូរ៉េ​ដែល​មាន​កូន​លើស​ពី​មួយ។

ឥណ្ឌា

អត្រា​កំណើត​ មិន​មែន​ជា​បញ្ហា​សម្រាប់​ប្រទេស​ឥណ្ឌា​ទាំង​មូល​នោះឡើយ។ ប៉ុន្តែ​ នៅ​ឆ្នាំ​ ២០១៤ ចំនួន​ប្រជាជន​នៅ​រស់​នៅ​ក្នុង​សហគមន៍​ Parsis របស់​ប្រទេស​ឥណ្ឌា​ បាន​នាំ​ទៅ​រក​ការ​បង្កើតឲ្យ​មាន​សារ​ផ្សព្វ​ផ្សាយ​ជាច្រើន​ដែល​ជម្រុញ​ឲ្យ​មាន​ការ​បង្កើត​កូន។​ សារ​មួយ​ក្នុង​ចំណោម​នោះ​ បាន​និយាយថា «ត្រូវ​មាន​ទំនួល​ខុសត្រូវ កុំ​ប្រើ​ស្រោម​អនាម័យ​នៅ​យប់​នេះ!» ហើយ​ក៏​មាន​សារ​មួយ​ទៀត​ដែល​ផ្តោត​ទៅ​លើ​អ្នក​ដែល​កំពុង​រស់​នៅ​ជាមួយ​ឪពុក​ម្តាយ​ដែល​និយាយ​ថា៖ «ល្មម​ដល់​ពេល​បែក​ចេញ​ពី​ម្តាយ​របស់​អ្នក​ហើយ»។

ចំនួន​មនុស្ស​ដែល​រស់​នៅ​ក្នុង​សហគមន៍ Persis បាន​ថយ​ចុះ​យ៉ាង​គំហក​ពី ១៤, ០០០ នាក់នៅ​ឆ្នាំ១៩៤១ មក ៦,១០០០ នាក់ នៅ​ឆ្នាំ ២០០១។ ទិន្នន័យ​នេះ​ផ្អែក​លើ​ការ​ធ្វើ​ជំរឿន​នៅ​ឆ្នាំ ២០០១។ ទោះ​បី​ជា​យ៉ាង​ណា​ សារ​ផ្សព្វផ្សាយ​ទាំង​នោះ​ ពិត​ជា​មាន​ប្រសិទ្ធភាព​ពិត​មែន​ ដោយ​ជំនួន​ប្រជាជន​នៅ​ក្នុង​សហគមន៍​បាន​កើន​ឡើង​មក​ ៦៩,០០០ ក្នុង​រយៈ​ពេល​ដ៏​ខ្លី៕

Taing Rinith
និចគី តាង (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៤ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T