ប៊ី សុធារី ក្លាយជា​នារី​ខ្មែរ​ដំបូង តំណាង​កម្ពុជា​ចូលរួម​ប្រកួត «Miss Charm International»

//s5.kh1.co/9c/9c0d414917b7bfda9b08b626b913def66ddb085a.jpg
តារា & កម្សាន្ដ

 ២៩-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

(ភ្នំពេញ)៖ បើទស្សនិកជននៅចាំមិនភ្លេច កញ្ញា ប៊ី សុធារី ទើបតែបញ្ចប់កុងត្រាជាមួយក្រុមហ៊ុន Arise Agency និងអស់សិទ្ធជាបវរកញ្ញាចក្រវាឡ មិនទាន់បានមួយខែស្រួលបួលទេ។ បច្ចុប្បន្នតារាស្រីរូបនេះបានប្រកាសខ្លួនជា បវរកញ្ញាឯករាជ្យ ពោលមិនស្ថិតក្នុងការគ្រប់គ្រងរបស់ក្រុមហ៊ុនណាមួយឡើយ។ យ៉ាងណាមិញ មិនទាន់មួយចំអិនកំពឹសផង ក៏ស្រាប់តែក្តោបបានតំណែង ជានារីខ្មែរដំបូង តំណាងកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី «Miss Charm International 2020» នៅប្រទេសវៀតណាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការកត់សម្គាល់ កម្មវិធី «Miss Charm International » ដែលជាការប្រកួតបវរកញ្ញាលំដាប់ពិភពលោក នឹងត្រូវធ្វើឡើងលើកដំបូងក្នុងឆ្នាំ២០២០ ខាងមុខនេះ ហើយកញ្ញា ប៊ី សុធារី ក្លាយជានារីខ្មែរដំបូង ដែលបានចូលរួមប្រកួតក្នុងកម្មវិធីនេះផងដែរ។

យោងតាមសារហ្វេសប៊ុក កញ្ញា ប៊ី សុធារី បានឲ្យដឹងថា «ជំរាបសួរពុកម៉ែ បងប្អូន អ្នកគាំទ្រ ព្រមទាំងប្រជាជនកម្ពុជាទាំងអស់គ្នា ក្នុងឱកាសថ្ងៃនេះផងដែរ នាងខ្ញុំ ប៊ី សុធារី សូមជម្រាបជូនព័ត៌មានទៅកាន់ ពុកម៉ែ បងប្អូន និងអ្នកគាំទ្រទាំងអស់គ្នាឲ្យបានដឹងថា នាងខ្ញុំនឹងក្លាយជា Miss Charm Cambodia ដំបូងដែល​នឹងត្រូវតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Charm International 2020 ដែលនេះគឺជាឆ្នាំដំបូងនៃកម្មវិធី Miss Charm International ផងដែរ»។

កញ្ញា បន្តថា «ហើយកម្មវិធីនឹងប្រារព្ធធ្វើឡើងនៅក្នុងប្រទេសវៀតណាម នាខែមករា ឆ្នាំ២០២០ ខាងមុខនេះដូច្នេះសូមពុកម៉ែ បងប្អូន អ្នកគាំទ្រ និងប្រជាជនកម្ពុជាទាំងអស់ មេត្តាកុំភ្លេចតាមដាន និងជួយគាំទ្រដល់រូបនាងខ្ញុំផង ព្រោះអ្នកទាំងអស់គ្នាគឺជាកំលាំងចិត្តដ៏ធំមួយសម្រាប់រូបនាងខ្ញុំ ដើម្បីចូលរួមប្រកួតកម្មវិធីមួយនេះ។ សូមអរគុណ»។

គួរជម្រាបថា កញ្ញា ប៊ី សុធារី គឺជាអតីតបវរកញ្ញាចក្រវាលឆ្នាំ២០១៧ ថ្មីៗនេះនាងបានប្រកាសជាសាធារណៈថា បានបញ្ចប់កុងត្រាជាមួយក្រុមហ៊ុន Arise Agency ហើយ ដោយសារតែមានភាពចម្រូងចម្រាសមួយចំនួន ពោលគឺក្រុមហ៊ុនធ្វើខុសលក្ខខណ្ឌមួយចំនួនក្នុងកុងត្រា ដែលធ្វើឲ្យនាងមិនអាចទទួលយកបាន៕

https://s5.kh1.co/__image/w=626,h=960,q=100/9c/9c4ff6673e526093f17f544791ed82f17c516fea.jpg
https://s5.kh1.co/__image/w=650,h=799,q=100/62/62ee1c4e0092e6cc98f4f42df1fe82a8f55c9562.jpg
https://s5.kh1.co/__image/w=650,h=805,q=100/90/9084935afce2d49b17d023a643804aa771791e09.jpg
https://s5.kh1.co/__image/w=650,h=807,q=100/7a/7aa689044add295eb251ad080e5383744074cbf8.jpg

ប្រភពfreshnews

ប៊ី សុធារី
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T