ភ្លើងឆេះព្រៃ Amazon បានជះឥទ្ធិពលដល់ការរលាយផ្ទាំងទឹកកកនៅជួរភ្នំ Andes នៃទ្វីបអាមេរិកខាងត្បូង

//s5.kh1.co/d9/d9c37f6376dd435236107a522482c3a574252c5b.jpg
សង្គម

 ២៩-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ប្រេស៊ីល៖ បើផ្អែកតាមក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថា ផ្សែងដែលកើតឡើងពីភ្លើងឆេះព្រៃ Amazon បានបណ្តាលឲ្យផ្ទាំងទឹកកករលាយ​ ហើយកម្ពស់ទឹកដែលអាចផ្គត់ផ្គង់ដល់សហគមន៍ក្នុងតំបន់អាចនឹងកើតឡើងនៅទ្វីបអាមេរិកខាងត្បូង។ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថារូបធាតុដែលមាននៅក្នុងផ្សែងនៃភ្លើងឆេះព្រៃមានឥទ្ធិពលទៅលើការរលាយទឹកកកនៅជួរភ្នំ Andes នៃទ្វីបអាមេរិកខាងត្បូង ហើយពួកគេបានបន្ថែមទៀតថាឥទ្ធិពលនេះអាចនឹងរីករាលដាលពេញទ្វីបអាមេរិកខាងត្បូងតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបធាតុដែលមាននៅក្នុងផ្សែងអាចហោះបានរាប់រយគីឡូម៉ែត្រ
រូបធាតុដែលមាននៅក្នុងផ្សែងអាចហោះបានរាប់រយគីឡូម៉ែត្រ

លោកបណ្ឌិត Newton de Magalhães Neto​ មកពីសាកលវិទ្យាល័យ Rio de Janeiro នៃប្រទេសប្រេស៊ីលបានមានប្រសាសន៍ថា ការកាប់បំផ្លាញព្រៃ និងភ្លើងឆេះព្រៃគឺតែងកើតមានជារឿយៗនៅប្រទេសបូលីវី ប៉េរូ និងប្រេស៊ីល ហើយបានធ្វើឲ្យរលាយផ្ទាំងទឹកកកនៅតំបន់ជួរភ្នំ​ Andes បង្កើតបានជាកម្ពស់ទឹកដែលអាចឲ្យប្រជាជនក្នុងតំបន់ប្រើប្រាស់ ប៉ុន្តែគុណវិបត្តិក៏អាចកើតមានដូចគ្នា។

ភ្លើងឆេះព្រៃ Amazon ថតដោយផ្កាយរណប
ភ្លើងឆេះព្រៃ Amazon ថតដោយផ្កាយរណប

មានសំនួរចោទសួរថា ហេតុអ្វីបានជាភ្លើងឆេះព្រៃទឹកភ្លៀងអាចជះឥទ្ធិពលដល់ជួរភ្នំ Andes ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីព្រៃ Amazon? ចម្លើយនោះគឺផ្សែងឆេះព្រៃ Amazon ពិតជាអាចមកដល់ជួរភ្នំ Andes និងអាចប៉ះពាល់ដល់ការរលាយទឹកកកទៀតផង។ លោកបណ្ឌិតបានបន្តទៀតថាផ្សែងទាំងនោះបានបំផ្លាញស្រទាប់បរិយាកាស និងស្រូបយកកម្ដៅពីអាទិត្យកាន់តែច្រើន ហើយវាជាហេតុនាំឲ្យមានការកើនកម្ដៅ និងធ្វើឲ្យផ្ទាំងទឹកកករលាយ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T